លោក​មេគយ​ វ៉ូ វណ្ណា មិនប​ង្ក្រាបទំ​និញខុសច្បាប់បង់ព​ន្ធមិនគ្រប់​របស់ក្រុមឧត្​តមសេ​នីយ៍ ​ដែល​ដឺកឆ្លង​កាត់ខេ​ត្តក​ណ្តាល

ខេត្តកណ្តាល ៖ ការ​បង្ក្រាបការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ របស់លោក វ៉ូ វណ្ណា បង្កើត​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស សម្រាប់​ការកែទម្រង់​គយ មិនគួរ ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មើលរំលង​ពី​ភាព​អសកម្ម របស់លោក វ៉ូ វណ្ណា ។ មន្ត្រី​គយ​មួយចំនួន បាន​ឲ្យ​ដឹងថា ការ​សម្ងំ​កើប​លុយ យ៉ាង​ស្ងៀមស្ងាត់​បែបនេះ អាចធ្វើ​ឲ្យ​លោក វ៉ូ វណ្ណា មាន​លុយ​ឡើង​ខាប់​ដូច​ទឹកគ្រឿង ហាក់ដូចជា​មិន​តុល្យភាព ទៅនឹង​ប្រាក់ខែ ជា​មន្ត្រី​គយ​នោះទេ​។ លោក វ៉ូ វណ្ណា មុនពេល​ពេល​តែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល គាត់​មានបទពិសោធន៍ ក្នុងការ​សម្រួល ឲ្យ​ឈ្មួញ​រត់ពន្ធ ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយ  ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវ​ឱនលំទោន សុំ​ការយោគយល់ និង​បង់លុយ​ឲ្យ​លោក វ៉ូ វណ្ណា ជា​ហូរហែ​។​

​ ការដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ មកពី​តាម​ច្រកព្រំដែន សំដៅ​ចូលមក​ចំណុច​ចុង​ទី គឺ​ឃ្លាំង​ស្តុក​ទំនិញ របស់​ឈ្មួញ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចែកចាយ ទៅតាម​ទីផ្សារ និង​កន្លែង​បោះ​ដុំ​ផ្សេងៗ​ទៀត ត្រូវ​ឆ្លងកាត់​ខេត្តកណ្តាល ហើយ​ក្នុងតួនាទី​ជា ប្រធាន​សាខាគយ ខេត្តកណ្តាល លោក វ៉ូ វណ្ណា កំពុង​សុខ​ស្រួល ក្នុងការ​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ទាំង​ការដឹកជញ្ជូន ទំនិញ​ស្របច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពោលគឺ គ្រប់​ច្រក គ្រប់​ដង្ហើម គ្រប់​ទូរស័ព្ទ​រោទ៍ សុទ្ធតែ​ពាក់ព័ន្ធ នឹង​បញ្ហា​ផលប្រយោជន៍ ដែល លោក វ៉ូ វណ្ណា ​។

 

ថ្មីៗ​​នេះ​​ស​ម្តេច​​តេ​​ជោ ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋា​​ការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ​ប្រធាន​ សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន ដែល​គ្មាន​ឆ​ន្ទះ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេល​កន្លងមក​។​

​ ​លោក វ៉ូ វណ្ណា ដែល​កំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ ខេត្តកណ្តាល ជាប់​ទាក់ទិន​ជាមួយ អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ គ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​សម្ងំ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍ នាំ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ ។ តាម​ការសង្កេត​ជារួម គេ​មិនដែល​ឃើញ មន្ត្រី​គយ​ក្រោម​បញ្ជា របស់លោក វ៉ូ វណ្ណា ចេញ​បង្ក្រាប​ការដឹកជញ្ជូន ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ម្តងណា​ឡើយ ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល បើទោះបីជា​សកម្មភាព រត់ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង យ៉ាង​អនាធិបតេយ្យ៕​ ​

W@t-18102-150x150