អ៊ុំ វ​ណ្ណា​, ​ឯម ​ស៊ី​ធួន ​ថ្លើមធំ​ដឹក​នាំ​កម្លាំង​​លួច​ដាក់​ប៉ុស្តិ៍​​នៅ​ត្បូងឃ្មុំ​ស្ងាត់​ៗ​កើប​យក​​លុយ​​ជា​មួយ​​ស្នងការ !

​ថ្មីៗ​នេះ តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា គឺ​ឈ្មោះ អ៊ុំ វណ្ណា និង​ឯម ស៊ីធូន ដែល​ជា​មេ​ប៉ុស្តិ៍​សេដ្ឋកិច្ច​ក្រសួង​ទទួល​ផែន ៤​ខេត្ត គឺ​កំពង់ចាម ក្រចេះ កំពង់ធំ កណ្តាល​ដ៏​ល្បីល្បាញ​អសមត្ថភាព និង​ពុករលួយ​ជាមួយ​បទ​ល្មើស​សេដ្ឋកិច្ច​នោះ បាន​ដឹកនាំ កម្លាំង​ទៅ​គំរាម​អាជ្ញាធរ ខេត្ត ត្បូងឃ្មុំ ដាក់​ប៉ុស្តិ៍​ជម្រិត​យក​លុយ​ពី​បទល្មើស​សេដ្ឋកិច្ច ដោយ​គ្មាន​ការដឹងឮ​ពី​មេ​នាយកដ្ឋាន ឡើយ ។​

​ដោយឡែក ប្រភព​បាន​ឱ្យដឹងទៀតថា តាម​ដឹង គឺ អ៊ុំ វណ្ណា បានដាក់​ប៉ុស្តិ៍​ស្ថិត​នៅ​ចំណុច​ស្នួល យ៉ាង​ដុះ​ស្លែ​មកហើយ ។ ប៉ុន្តែ​ក្រោយ​កើត​ខេត្ត​ថ្មី ទំនង​ឃើញថា ត្រូវប៉ាន់ បែរជា​ក្រុម អ៊ុំ វណ្ណា និង​ឯម ស៊ី​ធួន បាន​ឃុបឃិត​គ្នា​ជាមួយ និង​ស្នងការ ខេត្ត​នេះ ដោយ​នាំ​កម្លាំង​ទៅ​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច​ស្រុក​មេមត់​យ៉ាង​ព្រហើន​បំផុត ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រធាន​នាយកដ្ឋាន បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច សូម្បី​បន្តិច​ណា​សោះ ។​

​កន្លង​មក​ឮ​ល្បី​ថា លោក អ៊ុំ វណ្ណា បាន​ស្នើសុំ​ទៅ​ប្រធាន​នាយកដ្ឋាន ជា សុ​មេធី សុំ​ដាក់​ប៉ុស្តិ៍​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​នោះ ប៉ុន្តែ​ទំនង​មិន​ត្រូវបាន​អនុញ្ញាត​ឡើយ ព្រោះតែ អ៊ុំ វណ្ណា កាន់​ប៉ុស្តិ៍​យក​តែ​លុយ​គ្មាន​ការទប់ស្កាត់​ស្អី​សោះ ដល់​ទៅ ៤​ខេត្ត ហើយ​នោះ ។ ទើបបានជា​មិន​ត្រូវបាន​អនុញ្ញាត ។​

​ដោយឡែក​ពាក់ព័ន្ធ នឹង​បញ្ហា​នេះដែរ លោក ម៉ៅ ពៅ ដែល​ជា​ស្នងការ​ល្បីល្បាញ​មាន​រឿងអាស្រូវ ព័ទ្ធ​ខ្លួន​នោះ មិនដឹង​ជា​ត្រូវប៉ាន់​បែបណា​ទេ ជាមួយ​និង​បទល្មើស ។ ឥឡូវ​មកកាន់​ខេត្ត​ថ្មី ជា​ខេត្ត​ដែល​សំបូរ​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញ បន្ទុក​ទំនងជា​គាត់​បែប​ត្រូវប៉ាន់​មិនធម្មតា​ផងដែរ ហើយ ទើបបាន​ជា​នូវ​សុខៗ បែរជា​នាំគ្នា​ឃុបឃិត​ឱ្យ​មាន​ការដាក់​ប៉ុស្តិ៍ យ៉ាង​អនាធិបតេយ្យ​ទៅវិញ ។ ដោយឡែក​បញ្ហា​នេះ ការិយាល័យ​យើង​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោកស្នងការ ម៉ៅ ពៅ និង​លោក អ៊ុំ វណ្ណា​, ឯម ស៊ីធូន បាន​ឡើយ​ក្នុង​ថ្ងៃនេះ ។​/ ដោយ​ ៖ ស្ទាំង​ស​

sorkheng_cheasomethy