រធា​នសា​ខាគយ​ខេត្តកោះ​កុង លោក​ សំ កុស​លបើកដៃ​ឲ្យឈ្មួញនាំ​ទំនិញគេចព​ន្ធចូល​គ្រប់ប្រភេទ​ទាំងយប់​ទាំង​ថ្ងៃ?

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុងបាន​ឲ្យ​ដឹងថា​ក្រៅពី​ ច្រក​កំពង់ផែ​ឯកជន​ស្រែអំបិលគឺ​នៅ​ច្រក​អន្តរជាតិ​ចាំ​យាមក៏​សមត្ថកិច្ច​គយ​ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ ដែរ​។ លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាមកាលពីពេល​ថ្មីៗ​កន្លងទៅនេះបាន​បើកដៃ​ឲ្យ​ឈ្មួញ ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​រាប់រយ​គ្រឿងដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ត្រូវគេ​ដឹងថា​មានការ​ឃុបឃិត​ជាមួយ​លោកសំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ទៀតផង​។ មន្ត្រី​គយ​ក្នុង​ខេត្តកោះកុងបាន​ឲ្យ​ដឹងថា លោក ថេ​ង ម៉ុង​ហួនមាន​ខ្នងបង្អែក​យ៉ាង​ក្រាស់​នៅ​អគ្គនាយកដ្ឋាន​គយ​និង​ រដ្ឋាករក៏ដូចជា​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុទើប​ហ៊ាន​បើកដៃ​ឲ្យ​ ឈ្មួញ​នាំចូល​រថយន្ត​គេចពន្ធ ម៉ូតូ​គេចពន្ធនិង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​តាម​ច្រក​ចាំ​យាម​។

នៅក្នុង​ខេត្តកោះកុងសព្វថ្ងៃនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ​រិះគន់ថាបទល្មើស​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ ចិត្តព្រោះ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតគូរ​តែ​រឿង​ ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ជាក់ស្តែង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ឡុងម៉េង និង​ក្រុមហ៊ុន​អ៊ឹម​ឌី​អេ​ច​(MDH) បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​ស្រែអំបិល​រាប់សិប​តោន​ក្នុង​ មួយថ្ងៃៗ ហើយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុងមិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ​នោះទេ​។ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់និង​ទំនិញ​ខូចគុណភាពសុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុងទើប​អាច​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដោយ​គ្មាន​ ការទប់ស្កាត់​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​។

​ ​ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តកោះកុងបាន​ឲ្យ​ដឹងថា​ទំនងជា​លោក សំ កុសលចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ ខេត្តកោះកុងទើប​ខំប្រឹង​ស្រង់ដើម​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម ។ ​លោក សំ កុសលបាន​រក្សាទុក​កុងត្រូលជជុះ​របស់​គយ​នៅ​ចំណុច​អណ្តូងទឹកបំពាន​លើ​បទបញ្ជា ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយគួរ​ចាត់វិធានការ​ស៊ើបអង្កេត​ ទៅលើ​អំពើពុករលួយ​របស់​ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់ព្រោះ​ការ​បើកដៃ ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាមគឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ​៕

ec24a233-d26f-42ed-98b6-3c6893c29999