ឈ្មោះ សាន ចយ មេការឧក​ញ៉ា លឹម ​ប៊ុណ្ណា ​ហៅខ្នាប្រមូល​ទិញឈើទាំង​ត្រូវច្បាប់​និងខុស​ច្បាប់នៅ​ខេត្ត​ស្ទឹងត្រែង ?

ប្រជាពលរដ្ ឋនៅក្នុង​ស្រុក​សេ​សានបាន​ ឲ្យ​ដឹងថា​ឈើ​ប្រណីត​ ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស​របស់​សហគម​ន៍ ​ស្ទើរតែ​វិនាស​ហិន ហោច​អស់​ទៅហើយ ដោយសារ​ស្នាដៃ​ឧកញ៉ា  លឹម ប៊ុណ្ណា ហៅ​ខ្នាដ៏​មាន​ឥទ្ធិពល ​និង​មាន​ខ្នងបង្អែក ​ចាំ​ការពារ ​គ្រប់ពេលវេលា​ ។សូម្បីតែ​ដើម​ច្បោះ​ ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏​ប្រឈម​នឹង​ការ​កាប់រំលំ​ដឹកជញ្ជូន​ធ្វើ​ អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​។ ឈើ​ដែល​មេការ​ឈ្មោះ សាន ច​យ និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នាប្រមូល​ទិញ​បាន​ត្រូវបាន​គេ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៧៨​អា​ ឆ្លងកាត់​ចំណុច​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តក្រចេះនិង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​។ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ ក្នុងព្រៃ​ការពារព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​សហគមន៍ និង​ឧទ្យាន​ជាតិ​វីរ​ជ័យកំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​មេ​ឈ្មួញ លឹម ប៊ុណ្ណានិង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​តាម​អំពើ​ចិត្ត​។

សេចក្តីរាយការណ៍​ពី​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ននេះ ឈ្មោះ សាន ច​យ ដែលជា​មេការ​ឧកញ៉ា លឹម ប៊ុណ្ណាហៅ​ខ្នា នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ប្រណីត​ស្តុក​ទុក​ក្នុង​ខេត្តស្ទឹងត្រែងដើម្បី​ ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នាជា​អ្នកប្រមូល​ទិញ​ឈើ​ធំជាងគេ​នៅក្នុង​ខេត្តស្ទឹងត្រែង ដោយមាន​មេការ​ឈ្មោះសាន ច​យ ចាំ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​ខុសច្បាប់​។សមត្ថកិច្ច ​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាននិង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ាលឹម ប៊ុណ្ណា ហៅ​ខ្នា ព្រោះ​ដឹងថា​ឧកញ៉ា​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដូច​ភ្នំ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ ​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ​និង​ព្រៃ​ អភិរក្ស​នៅ​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​ដោយសារ​ស្នាដៃ​ឧកញ៉ា លឹម ប៊ុណ្ណាហៅ​ខ្នា និង​មេការ​ឈ្មោះ សាន ច​យ ចៀស​មិន​ផុត​ឡើយ​។ ឈ្មោះ សាន ច​យពេលខ្លះ​ចូលទៅ​ទិញ​ឈើ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរីហើយ​ ដឹកជញ្ជូន​ចូលមក​ខេត្តស្ទឹងត្រែងតាម​រថយន្ត​ធំៗ​ធ្វើ​ឲ្យ​បាក់​ស្ពាន​និង​ ខូច​ផ្លូវ​ជា​បន្តបន្ទាប់ហើយ​ពុំមាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ ចាត់វិធានការ​តាមច្បាប់​ទេ​។មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ ដងផ្លូវ​ចាំតែ​ទទួលផល​ប្រយោជន៍​បន្តិច​បន្តួច​ពី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នាប៉ុណ្ណោះ​ព្រោះ​បើ​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ​ រូបនេះប្រាកដជា​បាត់បង់​តួនាទី​ឬ​របូត​ស័ក្តិ​ពីលើ​ស្មា​ជាមិនខាន​ឡើយ៕

11836741_1622435108004736_2414095505271056508_n