មកទល់ពេលនេះក្រុមសកម្មជនព្រៃឈើប្រចាំតំបន់បានធ្វេកិរារិះគន់ ទៅលើលោក ម៉ៅ ពៅដែលជាអតីតស្នងការខេត្តឧត្តរ មានជ័យនិងជាស្នងការខេត្តត្បូងឃ្មុំបច្ចុប្បន្នថាជាជនពុករលួយ អសមត្ថភាពពុំហ៊ានមានវិធានការរដ្ឋបាលណាមួយទៅលើ បុគ្គលប៉េង អេងហាក់ ជាអធិការស្រុកមេមត់ដែលកាងប្រពន្ធឱ្យរកស៊ីបទល្មើសព្រៃឈើបំពាន តួនាទីច្បាប់រដ្ឋនោះឡើយទេ ។ ហើយមកដល់ថ្ងៃនេះក្រោយពេលដែលក្រសួងមហាផ្ទៃផ្តល់ឱកាសឱ្យលោក ម៉ៅ ពៅកែខ្លួនសាកល្បងការងារបន្តជាស្នង ការខេត្តត្បូងឃ្មុំថ្មី ក៏ដោយប៉ុន្តែបើតាមការពិនិត្យជាក់ស្តែងគេពុំទាន់ឃើញលោកស្នងការ ម៉ៅ ពៅមានកំណែទម្រង់ស្អីឱ្យ បានល្អប្រសើរសោះបន្ទាប់ពីមានរឿងបាញ់បោះសេរីនៅខេត្តសៀមរាបនិងរឿងរ ស៊ើបពុករលួយជាច្រើនក្នុងខេត្តឧត្តរមាន ជ័យពេលកាន់តំណែងអតីត ។ហើយដូចគ្នាក្នុងតំបន់ទបច្ចុប្បន្នការទប់ស្កាត់ចោរកម្មសុវត្ថិភាព ភូមិ-ឃុំ-សង្កាត់និងបទល្មើសសេដ្ឋកិច្ចហូរចូលពីប្រទេសយួនព្រមទាំង បទល្មើសព្រៃឈើហូរឆ្លងកាត់ខេត្តយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ នោះស្ទើរខូងផ្លូវ បាក់ស្ពានទៅហើយប៉ុន្តែទំនងពុំរំខានលោកស្នងការបន្តិចសោះក៏ព្រោះតែ បទល្មើសទាំងនោះអាចជាឆ្នាំង បាយរបស់គាត់ដឹង ។
ជាក់ស្តែងបើផ្អែកទៅលើការអសមត្ថភាពចំពោះមុខវិញនោះគឺសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងកាត់តែម្តង ដែលគេឃើញតែក្រុមមេឈ្មួញសម្រុកដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅ ព្រំដែនយើងយ៉ាងសកម្មបំផុត ។ ហើយបើគេស្មានរិះគន់ មិនខុសទេនោះបែរជាមន្ត្រីជំនាញ និងមន្ត្រីប៉ូលិស ម៉ៅ ពៅដែលប្រចាំការហែរហមតាមដងផ្លូវនេះ ឈរកាងយាមផ្លូវមើលផ្លូវឱ្យមេឈ្មួញព្រៃឈើមួយចំនួនយ៉ាងត្រេកត្រអាល បំផុត ។
បើតាមការកត់សម្គាល់ជាក់ស្តែង គឺអធិការស្រុកមេមត់ឈ្មោះ ប៉េងអេងហាក់ នោះតែម្តង ដែលជាមេក្លោងកាងបទល្មើស ព្រៃឈើនិងប្រមូលផលបទល្មើសព្រៃឈើយ៉ាងសកម្មបំផុតប្រចាំស្រុកមេមត់ ។មិនតែប៉ុណ្ណោះអធិការស្រុកមេមត់រូបនេះក៏ល្បីជាសេនាធិការរកចំណូលប ទល្មើសព្រៃឈើមិនធម្មតាឱ្យលោក ម៉ៅ ពៅផងដែរ ។
ជាក់ស្តែងគឺលោកអធិការបានប្រើតួនាទីកាងប្រពន្ធរបស់ខ្លួនឱ្យ រកស៊ីបទល្មើសព្រៃឈើយ៉ាងល្បីល្បាញប្រចាំខេត្តកំពង់ចាមប្រចាំស្រុក មេមត់ ដោយគ្មានមន្ត្រីជំនាញណាមួយហ៊ានប៉ះពាល់គាត់ទេព្រោះតែអំណាចរបស់ គាត់ជាអធិការស្រុក និងមានអំណាចពីស្នងការខេត្តគ្របកាងពីលើផងនោះទើបធ្វើឱ្យសកម្មភាព មិនប្រក្រតីរបស់អធិការស្រុកមេមត់ ប៉េង អេងហាក់និងជំនួញបទល្មើសព្រៃឈើរបស់ប្រពន្ធគាត់រលូនក្លាយជាមេ ឈ្មួញព្រៃឈើយកទៅលក់នៅព្រំដែនយួនតាមច្រករបៀងក្នុង ស្រុកមេមត់ដែលក្នុង១យប់១ថ្ងៃមិនក្រោមពី ០៥-១០រថយន្ត កាមរី និងទួរីសនោះទេ !។
គួរបញ្ជាក់តាមប្រភពឱ្យដឹងថាប្រភេទឈើបទល្មើសដែលមេឈ្មួញស្រី ឈ្មោះ វណ្ណៈ (ហៅចែណាក់)ជាប្រពន្ធរបស់អធិការស្រុកមេមត់រកស៊ីយ៉ាងសុវត្ថិភាព ក្រោមឃ្លាករបស់លោក ម៉ៅ ពៅយ៉ាងសកម្មនេះ គឺជាប្រភេទឈើបេង នាងនួន ធ្នង់ នាងចាម និងគ្រញូង ៘នាំចេញពីតំបន់ព្រៃឈើហាមឃាត់ព្រះរាជក្រឹត្យក្នុងខេត្តមណ្ឌលគី រីរតនគីរី និងខេត្តស្ទឹងត្រែង ។
ជុំវិញជំនួញបទល្មើសព្រៃឈើដ៏គគ្រឹកគគ្រេងនេះគឺមេឈ្មួញដ៏ ល្បីល្បាញចែណាក់ បានដឹកជញ្ជូនខ្លួនឯងយ៉ាងសុវត្ថិភាពនិងបានចំណាយបោះលុយបទល្មើសទៅ បិទមាត់ជំនាញខ្លះនិងប្រើអំណាចប្តីជាអធិការខ្លះ និងអំណាចឥទ្ធិពលពីស្នងការខេត្តម៉ៅ ពៅ ខ្លះៗដូច្នេះហើយទើបបានជាឥទ្ធិពលរកស៊ីឈើរបស់គាត់មានអំណាចនាំចេញឈើ ខុសច្បាប់ទៅលក់នៅស្រុកយួន តាមច្រកព្រំដែនតំបន់ខ្លះ អន្តរជាតិខ្លះនិងច្រករបៀងក្នុងស្រុកមេមត់យ៉ាងព្រហើនបំផុត ។ហើយដែលសកម្មភាពបែបនេះបានក្លាយជាសកម្មភាពជិះសេះលែងដៃយ៉ាង អនាធិបតេយ្យក្រោមការដឹកនាំរបស់លោកស្នងការខេត្តត្បូងឃ្មុំ ម៉ៅ ពៅមិនគួរបើក្រសួងមហាផ្ទៃមើលរំលងសកម្មភាពរបស់អធិការស្រុកមេមត់ ប៉េងអេងហាក់ នោះទេ ! ។/
ដោយ ៖ ប្រត្រ័ក្ស