តើ​តើលោក ​យិន​ថាវ ​ឬលោក ​ក្រាញ់ជា​មេឈ្មួញរ​កស៊ីដឹក​ឈើពិត​ប្រាកដ​?

លោក​ក្រាញ់មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះស្លែល្បី​ឈ្មោះ​បោះ​សំ​លេង​យូរ​ ឆ្នាំណាស់​មក​ហើយ​នៅ​ខេត្ត​សៀមរាប​ឥឡូវ​កំពុង​តែ​សំ​រុក​ដឹក​ឈើ​អត់​ច្បាប់​ យ៉ាង​គគ្រឹគ​គគ្រេង​​ហើយ​ថែម​ទាំង​មាន​អតីត​ឈ្មួញ​ឈើ​ដ៏ល្បី​ម្នាក់​ឈ្មោះ យិនថាវកំពុងតែចេញ​មុខ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

ជាក់​ស្តែង​នៅ​ព្រឹក​ ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀលមានរឺម៉ក​ដឹក​ឈើ​ចល័យចេញ ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។

អ្នក​កាសែត​មួយរូប​ដែល​តាម​ថត​រឺម៉កដឹក​​ឈើ​ខាងលើ​បាន​អោយ​ដឹងថានៅ​ពេល​ រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ថាអោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា ឯង​ក៏គួរតែយោគយល់​អញ់ដែរព្រោះ​នៅ​ខេត្តសៀមរាប​អ្នក​ណាក៏គេ​យោគយល់​មុខ​អញ់​ ដែរ˝។អ្នក​កាសែត​ដែល​តាម​ថត​រូប​សកម្មភាពដឹក​ឈើ​អត់​ច្បាប់​របស់​លោកក្រាញ់​ ខាងលើនេះ​បាន​បញ្ជាក់​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធនាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាបភ្លាមៗបន្ទាប់​ពី​ឃើញ​ សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏បិទទូរស័ព្ទបាត់​ទៅ។

លោក ក្រាញ់បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី១៨ដដែលនេះថាឈើ​ដែល​ដឹក​ចូល​ ដេប៉ូលោករ៉េខាងលើ​នោះពិតជា​ឈើ​របស់​គាត់​មែន។លោកក្រាញ់​បានបន្ថែមថា គាត់​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ​មកលក់នៅ​​ខេត្តសៀមរាប មាន​ច្បាប់​ខ្លះ អត់​មាន​ច្បាប់​ខ្លះហើយ​អ្នក​កាសែត​ដែល​ទៅ​ថត​រូប​នោះ​គាត់​បាន​ទូរស័ព្ទអោយ ​ទៅ​យក​លុយ​១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិន​ព្រម​យក បើ​មិន​យក​​ក៏មិន​ដឹងធ្វើ​មេចដែរ។

លោក យឹមស៊ីវននាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ ទូរស័ព្ទនៅ​រសៀលនេះ​ផង​ដែរ​ថា លោក​មិន​ដែល​ដឹង​ថា ឈ្មោះ​ក្រាញ់​ឬឈ្មោះថាវបាន​កាត់​ច្បាប់​ដឹកឈើ​នោះ​ទេនៅ​ពេល​ថ្មីៗនេះ។

លោក រ៉េ ថៅ​កែដេប៉ូលក់ឈើដែល​មាន​យីហោ ដេប៉ូតារ៉េដែល​ស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ម៉ោង​២និង១៤នាទីនេះថាលោកពិត​ ជាបាន​ទិញ​ឈើ​ពី​លោក យិន​ថាវ ពិត​ប្រាកដមែនហើយឈើ​ដែល​លោកបាន​ទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថាលោកខានទិញ​ឈើ​លោកយិនថាវយូរហើយ ទើប​តែបានទិញព្រឹកមិញនេះឯង។

តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ថា លោក​យិន​ថាវចាប់​ផ្តើម​រក​ស៊ី​ដឹក​ឈើឡើង​​វិញ​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ ប្រហែល​ជិត​៣ខែហើយ តែ​មិន​ចេញ​មុខ​ខ្លួន​ឯង​នោះទេអោយ​ឈ្មោះក្រាញ់​ជា​អ្នក​ចេញ​មុខ​ជំ​នួស​ទៅ​ វិញ។

អ្នក​យក​ព័ត៌មានយើងមិនអាចសុំការ​បកស្រាយពី​លោក យិនថាវ​ បានទេ ព្រោះទូរស័ព្ទខលមិន​ចូលនៅ​រសៀល​​ថ្ងៃទី១៨នេះ។

សូម​សមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅ​ខេត្ត​សៀមរាបមេត្តាជួយ​ទប់​ ស្កាត់​បទល្មើស​ព្រៃឈើ​ផង កុំ​សម្ងំយក​ពិសពេកព្រោះ​ព្រៃឈើ​ជិត​រលាយ​ហិន​ហោច​អស់​ហើយ៕ ដោយ៖ ផ្លុងរ៉េត

ksnews_18122015_02