​លោកសំ ​ហេង ​ប្រធាន​ការិយាល័យ​សុរិយោ​ដីស្រុក​អូរជ្រៅជាមេក​ន្ទុយលេ​ខ?

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក សំ ហេងប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅគឺជា​មេ​ឆ្នោត​យួន​ធំជាងគេ​នៅ​ ក្រុង​ប៉ោយប៉ែត ច្រើន​ឆ្នាំ​មកហើយមិន​ដែលមាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ការដែល​លោក សំ ហេងធ្វើជា​មេ​កន្ទុយ​លេខឆ្នោត​យួន​តាម​អំពើ​ចិត្តគឺ​ដោយសារ​មាន​ទំនាក់ទំនង​ ជិតស្និទ្ធ​បំផុត​ជាមួយ​លោក ង៉ោ ម៉េង​ជ្រួ​នអភិបាលក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​លោកជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។ ដោយសារតែ​លោក សំ ហេងចេះ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​បែបនេះហើយទើប​អាចឈរជើង​ធ្វើជា​មេ​ កន្ទុយលេខ​ក្នុង​ក្រុង​ប៉ោយប៉ែត។

ល្បែង​កន្ទុយលេខ​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​ប៉ោយប៉ែតនៅតែ​ រាលដាល​យ៉ាង​អនាធិបតេយ្យ ហើយ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្តនិង​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យមិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ក្នុងនោះ​ប្រភពពី​ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាមេ​កន្ទុយលេខ​ធំជាងគេ​ក្នុង​ក្រុង​ជាប់​ព្រំដែន​ខ្មែរ​-​សៀម​ នេះ មានឈ្មោះសំ ហេង ជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ​ទៀតផង​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ សំ ហេង មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ក្បែរផ្លូវ​ជាតិ​លេខ​៥ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស​។

​មន្ត្រី​អាជ្ញាធរ​ បាន​ឲ្យ​ដឹងថា លោក អ៊ុំសុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត អាចជា​ខ្នងបង្អែក​របស់លោក សំ ហេងដែលជា​មេ​កន្ទុយលេខ​ទើប​មុខរបរ​ខុសច្បាប់​របស់លោក សំ ហេងអាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរំខាន​។ការដែល​ល្បែងស៊ីសង​គ្រប់​ ប្រភេទ​ជាពិសេស​កន្ទុយលេខ​រីក​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នៅ​ក្រុង​ ប៉ោយប៉ែតទើប​នៅ​ក្រុង​នេះ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ ដូចជាអំពើចោរកម្ម​លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន និង​អំពើ​ឃាតកម្ម​ជាដើម​។ដូច្នេះ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត និង​លោក អាត់ ខែមស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យគួរ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នៅ​ក្រុង ​ប៉ោយប៉ែត​ប្រកបដោយ​ប្រសិទ្ធភាពព្រោះ​មេ​កន្ទុយលេខ​ធំជាងគេ​ត្រូវបាន​មហាជន​ ស្គាល់​ច្បាស់​ហើយ ឈ្មោះ សំ ហេង​៕

nak-game-500x307