លោក ​ឆែ ​សុធាធ្លាប់​ល្បី​ឲ្យឈ្មួញនាំចូលទំ​និញគេចព​ន្តតាម ​រូបមន្ត​ចាស់?

ខេត្តបន្ទាយមានជ័យ ៖ ​ ឈ្មួញ និង​អាជីវករ ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ីដឹកជញ្ជូន​ទំនិញ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​និយាយថាពេល​ធ្វើជា​ប្រធាន​សាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ល្បីល្បាញ​ខាងប្រព្រឹត្ត​អំពើពុករលួយ ។លោក ឆែ សុធាពេលធ្វើ​ជា​មេ​គយ ខេត្តឧត្ដរមានជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​រថយន្តចង្កូត​ស្ដាំ​គេចពន្ធ ទំនិញគេចពន្ធ និង​ប្រេងសាំង​គេចពន្ធ ចូល​ទឹកដី​ខ្មែរយ៉ាង​ពេញបន្ទុក ដោយមាន​ការបើក​ដៃ ឃុបឃិត​ពី​មេ​គយ​ធំៗ មួយចំនួន​។ដូច្នេះ​ការទទួលបាន​តំណែង ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ គឺ​លោក ឆែ សុធាអាច​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែខ្លាំង​ ។​

លោ​ក ឆែ សុ​ធា អ​តីត​​ប្រធា​ន​​សា​ខា​គយខេត្ត​ឧត្ដរ​មាន​ជ័យ ដែល​​ល្បី​​រឿង​​ឃុប​ឃិត ជាមួ​យ​​ឈ្មួញរក​ស៊ី​​នាំ​ចូល​​ទំនិ​ញ​គេច​ពន្ធ ឡើង​កាន់​តំណែ​ង​​ជា​​ប្រ​ធាន​​សា​ខា​គយ ខេត្តប​ន្ទា​យ​មាន​ជ័យ ជំនួ​ស​​លោកថោងសុខាំ​ភូ ដែល​ល្បីល្បាញ ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​គេ​ដឹងថា លោក ឆែសុធា ​ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួនមិន​ចាញ់​លោក ថោង សុខាំ​ភូ នោះឡើយ ។​

​ ឈ្មួញ និង​អាជីវករ ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ីដឹកជញ្ជូន​ទំនិញ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​និយាយថាពេល​ធ្វើជា​ប្រធាន​សាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ល្បីល្បាញ​ខាងប្រព្រឹត្ត​អំពើពុករលួយ ។លោក ឆែ សុធាពេលធ្វើ​ជា​មេ​គយ ខេត្តឧត្ដរមានជ័យ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​រថយន្តចង្កូត​ស្ដាំ​គេចពន្ធ ទំនិញគេចពន្ធ និង​ប្រេងសាំង​គេចពន្ធ ចូល​ទឹកដី​ខ្មែរយ៉ាង​ពេញបន្ទុក ដោយមាន​ការបើក​ដៃ ឃុបឃិត​ពី​មេ​គយ​ធំៗ មួយចំនួន​។ដូច្នេះ​ការទទួលបាន​តំណែង ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ គឺ​លោក ឆែ សុធាអាច​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែខ្លាំង​ ។​

​ ប៉ុស្តិ៍​ជជុះ​របស់​គយ​ចល័តនៅ​ចំណុច​ផ្លូវ​លេខ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែតត្រូវបាន​លុបបំបាត់​ឬក៏​អត់ ព្រោះ​កន្លងមក ប៉ុស្តិ៍​គយ​ចល័ត​នេះបង្ក​ការលំបាក​យ៉ាងខ្លាំង ដល់​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញហើយ​សូម្បីតែ​អ្នករត់​តាក់ស៊ី ដែលមាន​ដឹកទំនិញ​បន្តិចបន្តួចក៏ត្រូវ​ក្រុម​គយ​ចល័ត ជំរិត​យកលុយ ដោយ​គ្មាន​ការយោគយល់​។ ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យបាន​សារភាព​ត្រង់ៗ​ថា ខ្លួន​ជា​អ្នក​ឃុបឃិតស៊ី​ញ៉េ​ឲ្យ​បង្កើត​ប៉ុស្តិ៍​ជជុះ របស់​គយ​ចល័ត នៅ​ចំណុច​ផ្លូវ​៥០ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដូចនេះ​លោក គោ​ស៊ុំ សារឿ​តអាច​បើកដៃ​ឲ្យ​លោក ឆែ សុធា ប្រធាន​សាខាគយ ខេត្តបន្ទាយមានជ័យដែល​ទើប​ឡើង​ថ្មី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ៕

aunpoanmonyroath_kunnhoem_omyentieng