ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកស្ទើររាល់ថ្ងៃ បានឲ ថាក្រោយពីមានការផ្លាស់ប្តូរមេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ អន្តរជាតិព្រែកចាករួចមកបែរជាបានដំឡើងថ្លៃសេវាក្នុងការឆ្លងដែន ទៅមកនិងគាបយកលុយពីអាជីវករដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចតាម ម៉ូតូចេញចូលដោយតម្រូវឱ្យបង់២ម៉ឺនរៀលក្នុងម៉ូតូមួយ។ប្រភពដដែល បានរៀបរាប់ថា ចាប់តាំងពីលោក ណុប សារឹម មកកាន់តំណែងមកលោកបានប្រមូលលិខិតឆ្លងដែនពីអ្នកឆ្លងដែនបោះត្រាមួយ តម្លៃ៣០ដុល្លារដោយមានអ្នករត់ការចាំប្រមូលម្តងៗរាប់រយលិខិតឆ្លងដែន ។
ប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពតបានរាយការណ៍ មកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋពិបាករកស៊ីខ្លាំងណាស់ក្រោយពីមានការ ផ្លាស់ប្តូរមេច្រកទ្វារថ្មីរួចមកព្រោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ខិលខូចបានកំណត់ឱ្យបង់សេវាម៉ូតូដឹកទំនិញ ចេញចូល២ម៉ឺនរៀលក្នុងមួយម៉ូតូហើយបើដឹកមនុស្សឆ្លងដែនក៏គេ ដំឡើងថ្លៃក្នុងម្នាក់១០ម៉ឺនដុងផងដែរដោយពីមុនពេលឆ្លងដែនម្នាក់ យកតែ៥ម៉ឺនដុងប៉ុណ្ណោះ។ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីនគរបាល អន្តោប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ណុប សារឹម បំពេញការងារមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះទេហើយថែមទាំងជាប់ ពាក់ព័ន្ធជាមួយបទល្មើសសេដ្ឋកិច្ចទៀតផង។
មន្ត្រីគយនៅច្រកទ្វារព្រែកចាកបានបញ្ជាក់ដែរថា តាំងពីលោក ណុបសារឹមចូលកាន់តំណែងជាមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាកមកការបង្ក ភាពក្តៅក្រហាយទៅលើប្រជាពលរដ្ឋ និងឈ្មួញរកស៊ីនាំទំនិញចូលស្រុកព្រមទាំងអ្នកឆ្លងដែនឱ្យបង់លុយច្រក ហោប៉ៅឱ្យពួកខ្លួនយ៉ាងគឃ្លើនបំផុត។ ប្រភពដដែលបានបញ្ជាក់ថាមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាកលោកណុប សារឹមមិនត្រឹមតែរងការរិះគន់ថាបំពេញការងារមិនត្រឹមត្រូវតាមគោលការណ៍ ច្បាប់អន្តោប្រវេសន៍នោះទេតែក៏ជាប់ពាក់ព័ន្ធនឹងការសម្រួលសម្រួលឲ្យ មានការនាំចូលទំនិញគេចពន្ធផងដែរ។
សូម្បីតែអាជ្ញាធរខេត្តកំពតក៏មិនសប្បាយចិត្តចំពោះការបំពេញការងារ របស់លោក ណុប សារឹម និងបក្ខពួកផងដែរពីព្រោះពួកគេរិះគន់លោក ណុប សារឹម ថាដើរតួជាអ្នកសម្របសម្រួលឱ្យឈ្មួញគៃបំបាត់ពន្ធរដ្ឋ? ៕