ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងបាន អំពាវនាវឲ្យថ្នាក់ដឹកនាំ ខេត្តនិងមន្ត្រីពាក់ព័ន្ធធ្វើការទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព និងយុត្តិធម៌សម្រាប់ជនល្មើស គ្រប់រូបព្រោះកន្លងមក មានឈ្មួញខ្លះសមត្ថកិច្ ចជំនាញមិនហ៊ានបង្ក្រាប នោះទេខណៈជនល្មើស ផ្សេងទៀតត្រូវ សមត្ថកិច្ចបង្ក្រាបដោយគ្មានការលើកលែងឡើយ។ជាក់ស្តែងមេឈ្មួញឈើនៅ ខេត្តស្ទឹងត្រែងឈ្មោះយាយព្រឿងដែលកំពុងជួលពលរដ្ឋចូលកាប់ឈើយកមក លក់ឲ្យខ្លួន មិនដែលត្រូវបាន សមត្ថកិច្ចជំនាញខេត្តស្ទឹងត្រែងបង្ក្រាបនោះទេបើទោះជាប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងបានដឹងច្បាស់ថាយាយព្រឿងបានប្រព្រឹត្តបទល្មើសព្រៃឈើ ច្រើនឆ្នាំមកហើយក៏ដោយ។
ប្រជាពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរាយការណ៍មកថាមេឈ្មួញឈើមានឥទ្ធិពលឈ្មោះយាយព្រឿងបានយកលុយឲ្យ កូនចៅទៅទិញឈើពីប្រជាពលរដ្ឋនៅតាមស្រុកនានាដែលនៅមានឈើប្រណីត។ ប្រភពដដែលបានបញ្ជាក់ថាបក្ខពួកយាយព្រឿងបានប្រមូលទិញឈើប្រណីតពី ប្រជាពលរដ្ឋយកមកទុកតាមមាត់ទន្លេជាច្រើនកន្លែង ហើយយកទូកទៅដឹកពីស្រុកសៀមប៉ាង និងស្រុកសេសានមកកាន់ទីរួមខេត្តដើម្បីចែកចាយបន្ដតាមរោងសិប្បកម្ម ក្នុងខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋស្រុកសៀមប៉ាងបានបង្ហើបថាការពិតប្រជាពលរដ្ឋមួយចំនួន បានទទួលប្រាក់ពីយាយព្រឿងតាំង ពីមុនពេលដែលពួកគេចូលទៅកាប់ឈើនៅក្នុងព្រៃហើយសន្យាថានឹងយកឈើដែល កាប់បានពីតំបន់អភិរក្សយកមកលក់ឲ្យយាយព្រឿង និងបក្ខពួក។
សកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែងបាននិយាយថាក្រុមឈ្មួញដែលកំពុង បំផុសបំផុលឲ្យមានការកាប់ឈើនោះមិនមែនមានតែក្រុមយាយព្រឿងទេ តែឈ្មួញឈ្មោះយាយព្រឿងជាមេឈ្មួញដែលជួលប្រជាពលរដ្ឋឲ្យចូលកាប់ឈើ មានឥទ្ធិពលនិងទ្រង់ទ្រាយធំជាងគេ។ ប្រភពដដែលបានបញ្ជាក់ថាមានឈ្មួញខ្លះបានឃុបឃិតជាមួយមន្ត្រីមានអំណាច នៅក្នុងខេត្តស្ទឹងត្រែងនាំឈើប្រណីតយកទៅលក់ឲ្យឈ្មួញធំៗនៅក្នុង ទឹកដីខេត្តត្បូងឃ្មុំនិងកំពង់ចាមហើយឈ្មួញនៅខេត្តទាំងពីរបាននាំឈើ ទាំងនោះយកទៅលក់បន្តឲ្យឈ្មួញជនជាតិយួននៅតាមព្រំដែន។សកម្មជនព្រៃឈើ នៅខេត្តស្ទឹងត្រែងបានបញ្ជាក់ថាបច្ចុប្បន្នមានឈើមួយចំនួនធំត្រូវបាន គេកែច្នៃជាគ្រឿងសង្ហារឹមក្នុងរោងសិប្បកម្មនៅខេត្តស្ទឹងត្រែងរួច នាំយកទៅលក់នៅបណ្តាខេត្តជិតខាង និងរាជធានីភ្នំពេញព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រជាពលរដ្ឋ ខ្មែរកាន់តែច្រើនឡើងៗមានលទ្ធភាពទិញគ្រឿងសង្ហារឹមក្នុងតម្លៃថ្លៃដោយ មិនបាច់នាំចេញទៅបរទេស៕