ភ្នំពេញ ៖ ថ្មីៗនេះ មានករណីបែកធ្លាយរិះគន់ និងចោទប្រកាន់ទៅលើនាយកស្តីទីសាលាវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង ថា បានប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរួមរបស់សិស្ស និងរដ្ឋ ។ ហើយនឹងឃុបឃិតប្តូរផ្លាស់ទីតាំងថ្នាក់ រៀនសិស្សបានតែត្រូវដោះដូរជាថ្នូរជម្រិតត្រូវតែបង់លុយក្នុង ម្នាក់ៗ ១០០ដុល្លារ យ៉ាងអនាធិបតេយ្យបំផុត ។
ពាក់ព័ន្ធ នឹងការចោទប្រកាន់ខាងលើការិយាល័យរបស់យើងបានព្យាយាមសុំទំនាក់ទំនងតែ ពុំអាចទាក់ទងបានទាល់ តែសោះ ក្នុងថ្ងៃនេះ ឯរដ្ឋមន្ត្រីក្រសួងអប់រំក៏ពុំអាចសុំបំភ្លឺបាន ។
ដោយឡែកឆ្លើយតបទៅ នឹងការប្រតិកម្មរបស់ក្រុមអាណាព្យាបាលសិស្សចំណុះវិទ្យាល័យសាលា ហ៊ុន សែន បុរី ១០០ខ្នង នោះ ដែលការិយាល័យរបស់យើងបានទទួលតាមរយៈពាក្យបណ្តឹងមួយ ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៥ ។
តាមរយៈពាក្យបណ្តឹងនោះ គឺក្រុមអាណាព្យាបាលសិស្សចំនួន ០៥នាក់ ដូចមានឈ្មោះ ១-ង៉ែត ចិន្តា, ២-មាច គង់, ៣-ដួង ស្រីពៅ, ៤-ហ៊ីង គឹមឡេង, ៥-ឡង សុណាង ដែលមានទីលំនៅក្នុងសង្កាត់ទឹកថ្លា បានដាក់ពាក្យបណ្តឹងចូលមក អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ហៅកាត់ថា ( ACNCIPO)
ដើម្បីឱ្យជួយអន្តរាគមន៍ដាក់ ពាក្យបណ្តឹងនោះ ទៅក្រសួងអប់រំឱ្យចុះស្រាវជ្រាវ និងអង្កេតពីករណីបណ្តឹងខាងលើ ។
បើតាមខ្លឹមសារបណ្តឹងរបស់ប្រជាពលរដ្ឋ ៥គ្រួសារខាងលើនោះ គឺបានចោទប្រកាន់ទៅលើលោក ភោគ ផលបុណ្យ ដែលជានាយកស្តីទីនៃសាលាវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង ពីបទប្រព្រឹត្តអំពើពុករលួយក្នុងតំណែង និងពីបទប្រើសិទ្ធិ អំណាចផ្លាស់ប្តូរសិស្សរៀន ប្តូរចេញប្តូរចូលដោយតម្រូវជម្រិតឱ្យបង់លុយក្នុងម្នាក់ៗ ១០០ដុល្លារ ត្រូវប៉ាន់ជាយូរឆ្នាំមកហើយ និងករណីលក់តុ ទូ កៅអីសិស្សរៀនក្នុងថ្នាក់ជាសម្បត្តិរដ្ឋតាមតែអំពើចិត្ត ។
បើយោងតាមការបរិយាយរឿងដ៏អាស្រូវនេះ លោក ជា ហ៊ាន និងដាក់ពាក្យសុំអន្តរាគមន៍តាមបណ្តឹងប្រជាពលរដ្ឋ នេះ ទៅក្រសួងអប់រំនៅសប្តាហ៍ក្រោយ ។ ហើយដែលបញ្ហានេះ គួរតែក្រសួងអប់រំដាក់ការស៊ើបអង្កេតជាបន្ទាន់ផង ។