លោក​ ប៉ាន់​ មរក​តប្រមូល​លុយពីបទ​ល្មើស​បំផ្លាញព្រៃឈើ​ខេត្តពោធិ៍សាត់​ទាំងយប់​ទាំង​ថ្ងៃ?

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់នៃ​ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថាអ្នកភូមិ​អាច​ចូលទៅ​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ ភ្នំ​ឱ​រ៉ា​ល់​បាន​ដោយ​សេរី ហើយ​ឈើ​ទាំងនោះ​ត្រូវ​យកមក​លក់​ឲ្យ​ក្រុមមនុស្ស​របស់លោក ប៉ាន់មរកត បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។ ជាងនេះទៅទៀត​លោកប៉ាន់ មរកតបានដាក់​កម្លាំង​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​ចាំ​ចាប់​រទេះ​ដឹកឈើ​ចេញពី​ ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ឲ្យ​បង់លុយ​តាម​ការកំណត់ហើយ​ត្រូវ​វាស់​ឈើ​គិតលុយ​តែម្តង​។ មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់បាន​បញ្ជាក់ថា លោក ប៉ាន់ មរកត ត្រូវជា​ប្អូនថ្លៃ​របស់លោក ថៃ ចន្ថាអតីត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ហើយ​កំពុងតែ​ប្រើ​រូបមន្ត​ របស់លោក ថៃ ចន្ថាដើម្បី​ប្រមូល​ផលប្រយោជន៍​ ​។ ដូច្នេះ​លោក សាយ សំ​អាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទៅលើ​លោក ប៉ាន់ មរកតនិង​បក្ខពួក​ជាបន្ទាន់ព្រោះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់កំ​ពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់រដ្ឋមន្ត្រីក្រសួង​បិ​រ​ស្ថានចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ ជាបន្ទាន់បើ​មិន​ដូច្នេះ​ទេ​ព្រៃឈើ​ក្នុង​តំបន់​នេះត្រូវ​វិនាស​ហិនហោច​ចៀស​ មិន​ផុត​ឡើយ​។ ដោយហេតុថា​លោក ប៉ាន់ មរកតជា​ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់និង​ជានា​យក​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់មិនបាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ បំផ្លាញ​ព្រៃឈើ​នោះទេហើយ​កំពុង​ប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ ​។ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍សាត់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​អះអាងថាជំនាន់​លោក ថៃ ចន្ថា ធ្វើជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់គឺ​បទល្មើស​កាប់​ឈើ​និង​ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ពុំមាន​សកម្មភាព​ ខ្លាំងក្លា​ដូច​សព្វថ្ងៃនេះ​ទេ​។ ប៉ុន្តែ​នៅពេល​លោកប៉ាន់ មរកត ទទួលបាន​តំណែង​ជា​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់និង​ជានា​យក​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ស្រាប់តែ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​។ ប្រភព​បាន​លើកឡើងថា​ទំនងជា​លោក ប៉ាន់ មរកតគ្មាន​សង្ឃឹមថាទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ​ពេញសិទ្ធិទើប​ឆ្លៀតឱកាស​ក្នុង​តំណែង​ជា​ប្រធានស្ដីទីដើម្បី​ប្រមូល​លុយ​ ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​តែម្តង​៕ ​

sew-12