សក​ម្មភាពដឹក​ឈើប្រណីតយ៉ា​ងអនាធិបតេយ្យរបស់​ក្រុមគ្រួសា​រយាយព្រឿង​និងកូន​ឈ្មោះ​ តឹង គ្មានសមត្ថកិ​ច្ចបង្ក្រា​ប !

ខេត្ត​ស្ទឹងត្រែង​ ៖ក្រុម​ឈ្មួញ​ទុច្ចរិត​ឆ្លៀតឱកាស​ឱ្យ​កូន​យាយ​ព្រឿង​ ឈ្មោះ អា​តឹងធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ប្រណីត​តាម ទូក​ចេញពី​ស្រុក​សៀម​ប៉ាងរាប់សិប​ម៉ែត្រគូប ចូល​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​មក​ស្តុក​ទុក​នៅ​ផ្ទះ​យាយព្រឿង ដែល​មាន​ទីតាំង ជាប់​នឹង​ដង​ទន្លេ​តែម្តង ។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខាងលើ​សារព័ត៌មាន​យើងបាន​ទូរស័ព្ទ​ទៅកាន់ ​មេ​ឈ្មួញ​ឈើ​ឈ្មោះ តឹង ដែរ តែ​ត្រូវបាន​មេ​ឈ្មួញ​ឈើ​រូប​នេះ​បញ្ជាក់ថា នៅ​អាណាចក្រ​ខេត្ត​ស្ទឹងត្រែងបន្ទាប់​ពី​មេ​ឈ្មួញ​ធំ​បំផុត​ឈ្មោះ ទ្រី ភាព គឺ​មាន​ក្រុម​ឈ្មួញធំៗ​លំដាប់​ទី​២ ឈ្មោះ យាយ​ព្រឿងកំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​យ៉ាងសកម្ម ។ ហើយ​លទ្ធភាព​ដែល​យាយ​ព្រឿងអាច​ធ្វើ​សកម្មភាព​បំផ្លាញព្រៃឈើ​នៅ​ ខេត្តស្ទឹងត្រែង​បាន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះបង្ក្រាបព្រោះ​តែ​ គាត់​មាន​ខ្នង បង្អែក​កូនប្រសារ​ជា​មេ​ប៉េអឹម ខេត្ត​នេះ​តែម្តងរួម​ទាំង​ផ្តល់​ផលប្រយោជន៍​ឱ្យ​មន្ត្រី​ជំនាញ​ខ្លះៗ​ដែល​ជា ​ឱកាស​ងាយស្រួលក្នុងការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ បាន​ដោយ​រលូន​បែប​ហ្នឹង ។​

​មេ​ឈ្មួញ​យាយ​ព្រឿង​វិញ​ក៏​បាន​អះអាង​តាម​ទូរស័ព្ទ​ថាការដឹកជញ្ជូន​ឈើ​ ល្មើសច្បាប់​នេះ គឺ​បាន​ឱ្យ​កូន​គាត់ ដោះស្រាយ ហើយ​តើ ។ជុំវិញ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​នេះដែរសារព័ត៌មាន​យើង​ក៏​បាន​ទូរស័ព្ទ​ទៅ ​ស្ថាប័ន​ពាក់ ព័ន្ធ​ទាំងអស់នៅ​ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​គ្មាន​ការទំនាក់ទំនង​បានទេព្រោះ​តេ​ទូរស័ព្ទ​មិន​ចូល ៕

wood_stoengtreng_tamtoek