លោក​ ម៉ឹង​ យូឡេង​ និង ​លោក​ជួរ​ ឈុនឡេង​ដាក់​ប៉ុស្តិ៍ជជុះ​ថ្លឹងរថយន្​តលើផ្លូវជាតិ​លេខ៣​ទាំង​យប់ទាំង​ថ្ងៃ

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲដឺង ថា លោក ម៉ឹង យូ​ឡេងប្រធាន​មន្ទីរ​សាធារណការ ខេត្តកណ្តាល បាន​ឃុបឃិត​ជាមួយ​លោក ជួរ ឈុន​ឡេងដែលជា​អនុប្រធាន​មន្ទីរ ឲ្យ​បក្ខពួក​របស់ខ្លួនបង្កើត​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ដងផ្លូវ​មួយចំនួនដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ប្រភព​ដដែល​បាន​បន្តថា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រុមមន្ត្រី​ខិលខូច​ខាងលើ បានដាក់​ពង្រាយ កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក តាម​ឃាត់​រថយន្តដឹក​ថ្ម​ក្រួស​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ មិន​ឲ្យ​រួច​មួយគ្រឿង​នោះទេ​។  ម្ចាស់​រថយន្ត​ម្នាក់​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់ដែល​ឆ្លងកាត់​ជញ្ជីង​នោះ ត្រូវ​បង់លុយ​ចាប់ពី ២​ម៉ឺន​រៀល រហូត​ទៅដល់១០​ម៉ឺន​រៀល ក្នុង​មួយគ្រឿងដូច្នេះ​ក្រុម​ជញ្ជីង​អាច​ប្រមូលប្រាក់​ក្នុង​មួយថ្ងៃៗ​បាន​រាប់លាន​រៀល​។​

ម្ចាស់​រថយន្ត​ធ្វើដំណើរនិង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ​ផ្លូវជាតិ​លេខ​៣​បាន​រាយការណ៍​មក​ថា​ភាពអនាធិបតេយ្យ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣​តាំងពី​ឆ្នាំ​២០១៥​មក​ដោយសារតែ​មន្ត្រី​ខិលខូច​មួយចំនួន​បំពេញការងារ​មិន​ត្រឹមត្រូវ​។ប្រភព​ដដែល​បាន​បញ្ជាក់ថាក្រុមមន្ត្រី​គ្រប់គ្រង​ប៉ុស្តិ៍​ថ្លឹង​រថយន្ត​បំពេញការងារ​មិនត្រូវ​តាម​ជំនាញ​របស់ខ្លួន​ទេដោយ​ពួកគេ​ខំប្រឹង​ប្រមូល​លុយ​ក្រៅ​ផ្លូវច្បាប់​ឲ្យ​បាន​ច្រើនតែ​មិនបាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើ​ចំណុះ​ឡើយ​។​

​ ​ម្ចាស់​រថយន្ត​ធ្វើដំណើរនិង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ​ផ្លូវជាតិ​លេខ​៣បាន​បញ្ជាក់ថា​ក្រុមការងារ​ដាក់​ប៉ុស្តិ៍​ជជុះ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ជា​មន្ត្រី​ក្រសួងនិង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកណ្តាលរួមសហការ​ជាមួយ​មន្ត្រី​សាលាខេត្ត​កណ្តាលបង្កើតជា​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​ផាកពិន័យតែ​តាម​ការសង្កេត​ជាក់ស្តែង​មិនដែល​ឃើញ​មន្ត្រី​ទាំងនោះ ធ្វើការ​ពិនិត្យនិង​ថ្លឹង​រថយន្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​នោះទេគឺ​គ្រាន់តែ​បញ្ជា​ឲ្យ​រថយន្ត​ឈប់​ចូលទៅ​បង់លុយ​គឺចប់

WAT-0601151