ឈ្មួញ​ហ៊ុសម្រាស់​ចាប់ត្រី​នៅក្នុងតំប​ន់អភិរក្ស​បឹងផ្សោត​អតីតឡូតិ៍​លេខ​១០

ខេត្តកំពង់ឆ្នាំង​ ៖ ឈ្មួញយក សា​ច់ អួនហ៊ុស ម្រាស់ចាប់ត្រី   ចំណុចសណ្តាន់ ស្តីបន្លិច ប៉ប្រក  ពាមបាលូង និង ភូមិគ្រួសទល់  មុខកោះបូរ ។ជា ពិសេស  តំបន់សំរោងសែន  និ​ងតំបន់អភិរក្ស  បឹងផ្សោត អតីតឡូតិ៍ លេខ១០  ខេត្តកំពង់ឆ្នាំង  ។ ដោយឡែក បទ ល្មើសឆក់ក្តៅ  និងឆក់ត្រជាក់ បាន នឹងកំ​ពុង បញ្ចេញស​កម្មភាព យ៉ាងគគ្រឹកគ្រេងផងដែរ ។តែគ្មានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធណា មួយចុះ​បង្ក្រាប អោយមានប្រសិទ្ធិភាព នៅឡើយទេ ខ​​ណៈប្រភពបានទម្លាយថា  មានអ្នករត់ការយក លុយបិទភ្នែកសមត្ថកិច្  ។
ប្រជាពលរដ្ឋ អ្នកប្រកបរបរធ្វើ ចំការនៅតំបន់ខា​​ងលើបាន អោយដឹងថាបច្ចុប្បន្ននេះរាល់ពេលល្ងាចៗ​គាត់បានឃើញក្រុមជនល្មើសស្ពាយឧបករណ៍​ ឆក់ត្រី បញ្ចេញសកម្មភាពប្រសេចប្រសាចមិនមានសមត្ថកិច្ចណាបង្ក្រាប ។ដោយឡែកបទល្មើសហ៊ុសម្រាស់ចាប់ត្រីក៍ចាប់​ ផ្តើមសម្រុកដោយបំប្លោកពីលើមែកឈើពីក្រោមសកម្មភាពទាំងនេះត្រូវបានក្រុមអ្នកហ៊ុសម្រាស់ ​ អះអាងថាបានបង់លុយអោយសមត្ថកិច្ចជំនាញពាក់ព័ន្ធរួចហើយរាប់បញ្ចូលទាំងប៉ុស្តិ៍មូលដ្ឋានផងដែរ។ ចំណែក​ទាំងនេះត្រូវបានគេទម្លាយអោយដឹងថា លោក សោម ភារុណនាយខណ្ឌរដ្ឋបាលជលផលទទួលបានច្រើនជា​ងគេ ក្រុមអ្នកហ៊ុសម្រាស់បានបញ្ជាក់ថាក្នុងមួយគុម្ព ឬហ៊ុម្តងបង់អោយសង្កាត់១គុម្ពៗ១៥ម៉ឹនរៀល ផ្នែក​ ១៥ម៉ឺនរៀលរីឯលោកនាយខណ្ឌ៤០ម៉ឹនរៀលដែលថវិកាទាំងនេះត្រូវបានអ្នករត់ការយកទៅដង្វា ​យដល់កន្លែងតែម្តង ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើអ្នកយកពត៌មាន​ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក សោម ភារុណនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបាននៅ​ឡើយទេ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០១៦ នេះ ។ដោយឡែកមន្ត្រីជលផលថ្នាក់ផ្នែកបានបដិសេធការចោទប្រកាន់នេះ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង​ ចាត់វិធានការបង្ក្រាបទាន់ពេលវេលា ៕

12510302_1653212768261550_1024552379893465365_n