សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាឈ្មួញយួនឈ្មោះយាយព្រឿង មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងខេត្តស្ទឹងត្រែងដូច្នេះសមត្ថកិច្ច តូចតាចមិនហ៊ានប៉ះពាល់ឡើយហើយមន្ត្រីជាន់ខ្ពស់ក្នុងសាលាខេត្តនិង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងមួយចំនួនក៏អាចទទួលបានផលប្រយោជន៍ ដែរ។ប្រភពពីសកម្មជនការពារព្រៃឈើបានឲ្យដឹងថាសព្វថ្ងៃនេះយាយ ព្រឿងបានប្រើទូកប្រមាណ១០គ្រឿងសម្រាប់ដឹកឈើធ្នង់ពីឃុំស្ដៅស្រុក សេសាន ចូលមកក្រុងស្ទឹងត្រែងយ៉ាងសុខស្រួលគ្មានសមត្ថកិច្ចណាបង្ក្រាបទេ។ បើទោះបីយាយព្រឿងនិយាយភាសាខ្មែរមិនច្បាស់ប៉ុន្តែឈ្មួញយួនរូបនេះ មានដៃជើងជាច្រើននាក់ទាំងមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល និងអ្នកកាសែតជួយការពារមុខរបរខុសច្បាប់របស់ខ្លួន។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនដែលហ៊ាន បង្ក្រាបសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់ឈ្មួញយួនឈ្មោះ យាយព្រឿង នោះទេ ដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។ហេតុនេះហើយទើបយាយ ព្រឿងក្លាយទៅជាឈ្មួញដឹកជញ្ជូនឈើប្រណីតពីស្រុកនានាតាមទូកនិងតាម រថយន្តចូលក្រុងស្ទឹងត្រែងយ៉ាងរលូនជាពិសេសយកទៅស្តុកទុកក្នុងរោង សិប្បកម្មមួយនៅក្នុងក្រុងស្ទឹងត្រែង។ លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ត្រូវបានគេដឹងថាជាខ្នងបង្អែកយ៉ាងរឹងមាំរបស់យាយព្រឿងទើបឈ្មួញយួន រូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
ឥឡូវនេះសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងនិងស្រុកសេ សាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថាមានកូនជឹងរបស់យាយព្រឿងជាច្រើននាក់ចាំប្រមូលទិញឈើពី ប្រជាពលរដ្ឋហើយយកទៅស្តុកទុកតាមមាត់ទន្លេជាច្រើនកន្លែងមុនពេលដឹក តាមទូកប្រមាណ១០គ្រឿងចូលទៅក្រុងស្ទឹងត្រែង។នៅពេលប្រមូលឈើដាក់ ក្នុងឃ្លាំងនៅជិតខារ៉ាអូខេពិភពថ្មីក្រុងស្ទឹងត្រែង បានគ្រប់ចំនួនទើបយាយព្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយឆ្លងកាត់ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ។ បញ្ហានេះ លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើត្រូវចាត់វិធានការទប់ស្កាត់ផងដែរព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែងគឺជាអ្នកបណ្ដោយឲ្យឈ្មួញ យួនឈ្មោះយាយព្រឿងធ្វើអ្វីៗតាមអំពើចិត្ត៕