មន្ត្រីអាជ្ញាធរមូលដ្ឋានរាយការណ៏ឲ្យដឹងថា ឈ្មោះសារ៉ាត់ជាមេការប្រមូលទិញឈើឲ្យមេឈ្មួញ អ៊ុកគឹមសាននិងជា(សមាជិកក្រុមប្រឹក្សាកូតាCPP)។បច្ចុប្បន្នឈើប្រណីត គ្រប់ប្រភេទកំពុងប្រឈមនឹងសេចក្តីវិនាស។អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺឈ្មោះ សារ៉ាត់ មេការរបស់ឧកញ៉ា អ៊ុកគឹមសានដែលបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើប្រណីតនិង ចាំប្រមូលទិញឈើយ៉ាងសុខស្រួលនៅស្រុកសេសានស្រុកសៀមប៉ាងនិង ស្រុកថាឡាបរិវ៉ាត់។អាចនិយាយបានថាឈើប្រណីតក្នុងស្រុកទាំង៣នេះ ចៀសមិនផុតពីរលាយសាបសូន្យដោយសារស្នាដៃឧកញ៉ា អ៊ុកគឹមសាននិងបក្ខពួកនោះទេព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធគិតតែរឿងផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបបទល្មើស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាងនិងស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថាបទល្មើសកាប់ឈើ ប្រណីតក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែកើតមានយ៉ាងពេញបន្ទុក ហើយឈ្មោះសារ៉ាត់ជាមេការរបស់ឧកញ៉ា អ៊ុកគឹមសានគឺជាអ្នកយកលុយទៅបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃ សហគមន៍និងព្រៃអភិរក្សដើម្បីកាប់ឈើយកមកលក់ឲ្យពួកគេ។ចំណែក សមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រី បរិស្ថានព្រមទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមិន ចាត់វិធានការបង្ក្រាបបទល្មើសប្រមូលទិញឈើនិងដឹកជញ្ជូនខុសច្បាប់ នោះឡើយ
ឈ្មួញតូចតាចមួយចំនួនបានឲ្យដឹងថាឈ្មោះ សារ៉ាត់ ជាមេការឧកញ៉ាអ៊ុកគឹមសានគឺជាអ្នកប្រមូលទិញឈើពីស្រុកទាំង៣ ខាងលើហើយដឹកជញ្ជូនមកស្តុកក្នុងឃ្លាំងចំណុចវាយថ្មក្នុងស្រុកសៀម ប៉ាងនិងឃ្លាំងធំមួយទៀតនៅក្រុងស្ទឹងត្រែង។ប្រភពពីប្រជាពលរដ្ឋនៅ ស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថាឈ្មោះសារ៉ាត់បានពង្រាយកម្លាំង ជាច្រើនឲ្យធ្វើសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍និងព្រៃការពារ ក្នុងស្រុកនេះហើយមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការទប់ស្កាត់ឡើយ ។ ទាំងលោក ឈាងតុលានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនិងមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំស្រុកសេសាន ស្រុកសៀមប៉ាងនិងស្រុកថាឡាបរិវ៉ាត់ទំនងជាទទួលបានផលប្រយោជន៍ពី ឈ្មោះ សារ៉ាត់មេការឧកញ៉ា អ៊ុកគឹមសានទើបនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះ បទល្មើសដែលកើតឡើងពេញបន្ទុកនោះ ។
សូមរំលឹកផងដែរថាថ្មីៗនេះតាមលទ្ធផលអង្គសន្និបាតគណបក្សប្រជាជនរបស់ រយៈពេល២ថ្ងៃ បានណែនាំដល់មន្ត្រីគណបក្សគ្រប់ថ្នាក់និងមន្ត្រីគ្រប់រូប ឲ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវបន្តចូលរួមអនុវត្តនូវកំណែទម្រង់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ស្មោះត្រង់និងការតាំងចិត្តខ្ពស់តាមអភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែលនិងព្យាបាល ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិនិងគណបក្ស ប្រជាជនកម្ពុជា។អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ របស់គណបក្សប្រជាជនកម្ពុជានារយៈពេល២ថ្ងៃដែលត្រូវបានបញ្ចប់ បានសម្រេចនូវ ខ្លឹមសារសំខាន់ៗចំនួន៩ចំណុចដែលក្នុងនោះ ក៌បានក្រើនរំលឹកថ្មីបន្តទៀតដល់មន្ត្រីឲ្យរបស់ខ្លួនត្រូវ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែលនិងព្យាបាល ដើម្បីធ្វើការកែទម្រង់ស៊ីជម្រៅរបស់បក្សដែលចំណុចសំខាន់បំផុតសម្រាប់ គណបក្សប្រជាជនកម្ពុជា។
នេះជាលើកទី២ហើយដែលគណបក្សប្រជាជនបានបញ្ជាឲ្យមន្ត្រីរបស់ បក្សខ្លួនត្រូវឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាលដើម្បីអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅរបស់គណបក្ស។ ការបញ្ជានេះបានធ្វើឡើងក្រោយពីគណបក្សកាន់អំណាចមួយនេះបាន ធ្លាក់ប្រជាប្រិយយ៉ាងគំហុកកាលពីបោះឆ្នោត២០១៣កន្លងមកនេះ។ សារពត៌មានយើងមិនអាចទាក់ទងមេឈ្មួញ អ៊ុកគឹមសាននិងជា(សមាជិកក្រុមប្រឹក្សាកូតាCPP)បំភ្លឺបាននៅឡើយទេ។ ការិយាល័យយើងស្វាគមន៏បកស្រាយឲ្យពត៌មានកាន់តែសុក្រិត៕