កំពង់ធំ៖ ព្រៃឡង់និងត្រូវបានរលាយ ជាមិនខានដោយសារ តែ មានសិប្បកម្មយ ក្សមួយចាំអាច្រៀកកែច្នៃ ដឹកមកលក់ នៅទីផ្សារ យ៉ាងរំភើយ ដោយពុំ មានការអើរពើពីសំណាក់ មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ ឋដោយសារត្រូវបាន គេដឹងថា សិប្បកម្មមួយ កន្លែងនេះពុំមានអ្នកណា ហ៊ានចាប់និងប៉ះពាល់នោះទេ ព្រោះមានដន្លង ជាមេព្រៃនិងប្អូនជាមេព្រៃ ទើប សមត្ថកិច្ច ឬអាជ្ញាធរចុះ ទៅបង្រ្កាបតែសិប្បកម្មតូចតាច ចំណែកសិប្បកម្មឈ្មួញដុះស្លែរនេះពុំដែលឃើញ មានការបង្រ្កាបនោះឡើយ ។
សកម្មភាពការដឹកជញ្ជូនឈើរាប់សិបគោយន្ត និងកាឡេថងបានដឹកជញ្ជូនចូលសិប្បកម្មយក្ស ដុះស្លែរមួយ នេះ ដែលត្រូវបានគេដឹងថាជាកម្មសិទ្ធរបស់ ចែឡុច ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំបានសុំច្បាប់ត្រឹមត្រូវក្នុងការបើកសិប្បកម្ម តែចំណែកផល អនុផលព្រៃឈើគឺជាការខុសច្បាប់ទាំងស្រុង ដោយសារតែឈ្មួញដុះស្លែរដែលល្បីខាងអែមអបមិនចាំបាច់ទិញឈើពីដីសម្បទាន ឬឈើសម្បទាននោះទេ បែរជាចែឡុច ដាក់បក្សពួក កម្មករឲ្យរុករាន្ទព្រៃឈើ កាប់អាឈើ ដឹកពីព្រៃឡង់ ដោយមិនខ្លាចញញើតពីសំណាក់ច្បាប់នោះទេ ការដឹកឈើនេះគឺជាការខុសច្បាប់ ទាំងស្រុង។
លោក មន្នី នាទ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថា កាលពីថ្ងៃមុនលោកបានចុះទៅបង្រ្កាបសិប្បកម្មរបស់ម្ចាស់មួយ ដែលនៅជិតគ្នា និងសិប្បកម្មចែឡុចហើយក៏បានឲ្យម្ចាស់សិប្បកម្មនោះ បញ្ឈប់ក្នុងការទិញឈើដោយខុសច្បាប់យកមកកែច្នៃចំណែកសិប្បកម្មរបស់ចែឡុច នេះលោកពុំបានធ្វើការណែនាំ និងឲ្យបញ្ឈប់នោះទេចាំមើលមានពេលទំនេរ លោកនិងចុះទៅម្តងទៀតឲ្យចែឡុចដែលជាម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាម្តង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សិប្បកម្មរបស់ចែឡុច គឺបានសុំច្បាប់មែនតែការសុំច្បាប់នេះវាគ្រាន់តែជា ការអែមអាងនោះទេដោយសារតែគាត់មិនបានអនុវត្តតាមសេចក្តីណែនាំ នៅក្នុងច្បាប់ក្នុងការប្រមូលកាកសំណល់ពីក្រុមហ៊ុនយកមកកែច្នៃនោះទេ គឺគាត់បានទិញឈើអ្នកភូមិ ដែលមានការអាឈើកាប់ឈើ ចេញ ពីព្រៃឡង់ដោយខុសច្បាប់ ហើយជាម្ចាស់សិប្បកម្មដែលមានចរិកអំនួតអួតអាង ដោយសារតែមានសាច់ញ្ញាតិ និងដន្លងជានាយផ្នែករដ្ឋបាលព្រៃឈើទៀតផងទើបគាត់ឆ្លៀតឳកាស កន្ទេសធំបន្លំដេក ដឹកគឈើ គ្មានញញើតច្បាប់ ។
សូមបញ្ជាក់ផងដែរថា ថ្មីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល បានយកចិត្ត ទុកដាក់ ចំពោះព្រៃឈើយ៉ាងខ្លាំងហើយបានបង្កើតគណៈកម្មការថ្នាក់ជាតិ ឲ្យមានការចូលរួមគ្រប់ស្ថាប័ន ពាក់ប័ន្ឋទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងអ្នកកាងឈើ រកស៊ីឈើដោយខុសច្បាប់ តែខេត្តកំពង់ធំនៅ មិនទាន់មានវិធានការការពារព្រៃឡង់ឲ្យបានល្អនោះទេគឺនៅតែមានឈ្មួញដឹកយ៉ាងគគ្រឹក ។