ខេត្តកំពង់ឆ្នាំង៖ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០១៦ មានរថយន្តយីឌុបមួយគ្រឿង បានដឹកឈើពេញ រថយន្តមកទម្លាក់ អោយស្តង់ លក់ឈើមួយ នៅភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។តាមការអះអាង របស់តៃកង់រថយន្តថាជារបស់ ក្រុមហ៊ុនMDSរបស់លោក ឧកញ៉ាទ្រីភាពដែលមានទីតាំងក្រុមហ៊ុនស្ថិត នៅចំការជ្រៃក្នុងឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិសាត់ ដឹកយកមកលក់ចែកចាយ តាមស្តង់ឬដេប៉ូលក់ឈើនៅក្នុងខេត្ត កំពង់ឆ្នាំង។
គួរំលឹកថាលោក ឧកញ៉ាទ្រីភាពធ្លាប់បានប្រកាសថា ក្រុមហ៊ុនរបស់លោកត្រូវបាន បញ្ឈប់ការធ្វើអាជីវកម្មព្រៃឈើ នៅខេត្តពោធិសាត់និង
ខេត្តនានាក្នុងប្រទេស.។បើតាមក៏បានអះ អាងថាក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រីភាពបានផុតសុពលភាពអាជ្ញាប័ណ្ណហើយ។ បើតាមការអោយដឹងពីម្ចាស់ឈើដែលមានលេខទូរស័ព្ទ(០៩៥៥០០៣៦៨)បាន អោយដឹងថារូបគាត់ជាអាជីវករគាត់អត់ដឹងអ្វីទេអោយតែឈើមានច្បាប់PCគាត់ មានសិទ្ធទិញ។ចំណែកលោកជាហួតនាយផ្នែករដ្ឋបាលព្រៃឈើស្រុកវា លវែងបានអោយដឹងថាលោកអត់ដឹងទេ ព្រោះទីតាំងក្រុមហ៊ុននៅចំការជ្រៃឃុំអន្លង់រាប នោះវាផុតពីដីមេព្រៃហើយបើចង់ដឹងសួរទៅខាងបរិស្ថានទៅ។សួរថាបើលោក ជាហួតឆ្លើយថាអត់ដឹងចុះនៅពេលឈើដឹកចេញតើអ្នកណាចេញច្បាប់PCអោយ ឬក៏លោកឧកញ៉ាទ្រីភាពមានអាជ្ញាប័ណ្ណប ន្តឬមួយក៏មានជនខិលខូចឃុបឃិតគ្នាលួចធ្វើហើយយកឈ្មោះក្រុមហ៊ុនទ្រីភាពមកលាបពណ៌ បើក្រុមហ៊ុនMDSរបស់លោកឧញ៉ាទ្រីភាពមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលម កធ្វើអាជីវកម្មបន្តហេតុអ្វីមិនប្រកាសអោយមហាជនដឹងផងព្រោះនៅខេត្តពោធិ សាត់អត់មានអ្នកដឹងថាក្រុមហ៊ុនទ្រីភាពមានអាជ្ញាប័ណ្ណ បន្តនោះទេគេគ្រាន់តែដឹងត្រឹមថាលោកឧ កញ៉ាទ្រីភាពប្រកាសបិទតែប៉ុណ្ណោះប្រភពពីចលនាសង្គម៕