កំពង់ស្ពឺ ៖ ក្រុមមន្ត្រីអាជ្ញាធរចង្អុលរិះគន់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ស្មាន រ៉េត ដែនជំរកស្រុកឱរ៉ាល់ អាចជាមេក្លោងនូវការកាប់បំផ្លាញព្រៃឈើជាមួយឈ្មួញ ព្រោះតែគេឃើញក្បួនដឹកបទល្មើសព្រៃឈើដឹកចេញយ៉ាង ហូរហែរយ៉ាងសកម្មតាមរទេះទាំងខ្សែៗតូច-ធំ ជាក្រុមគ្មានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ បែរជាឃើញមុខរាប់ក្បាលយកលុយយ៉ាងប្រហើរទៅវិញ នោះបើតាមការអះអាងរបស់ប្រភព ។
បើតាមការអះអាងមន្ត្រី អាជ្ញាធរប្រចាំតំបន់បានឱ្យដឹងថា គំនរឈើជាច្រើនកន្លែង ត្រូវបានឈ្មួញ ដឹកយកមក បង្គរទុក និងធ្វើសកម្មភាព ដឹកចេញ ដឹងចូលជាហូរហែរ យ៉ាងអណាធិបតេយ្យបំផុត ដោយបព្តាក់គ្នាដូចខ្យង និងលើកឡានដឹកចេញ ទៅស្តុកលក់នៅតាមគោលដៅផ្សេងៗដោយគ្មានការទប់ស្កាត់ពីសំណាក់លោក ស្មាន រ៉េត ដែលមានតួនាទីជា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោនោះទេ ! ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យភ្នាក់ងារ សារព័ត៌មានយើងដឹងថា នៅចំណុចភូមិស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសកម្មភាព ជញ្ជូនឈើប្រណិត ចេញចូល ឥតដាច់ជារៀងរាល់ថ្ងៃ ដោយពុំមានការបង្ក្រាប ទប់ស្កាត់ ពីសំណាក់មន្ត្រីជំនាញ ណាមួយឡើយ។
តាមប្រភពព័ត៌មាន បានបន្តទៀតថា ចំណុចខាងលើនេះ គឺជាដែនជំរកស្រុកឱរ៉ាល់ និងជាដែនដីរបស់បរិស្ថាន ជាតំបន់ដែលកំពុង រងនូវការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ក្រោមការគ្រប់គ្រង របស់លោក ស្មាន រ៉េត នាយសង្កាត់រដ្ឋបាល ព្រៃឈើត្រពាំងជោ ព្រោះថា ការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ គ្មានការលួចលាក់ទេ គឺដឹកកាត់មុខ ស្នាក់ការរដ្ឋបាលព្រៃឈើរបស់លោក តែម្តង តែពុំមានជំនាញរដ្ឋបាលព្រៃឈើ ណាម្នាក់ចេញមុខ មកបង្ក្រាបនោះទេ។
មានការលើកឡើងពីមន្ត្រីដែនដីឱ្យដឹងទៀតថា ចាប់តាំងពី លោកនាយក ដែនជំរកដូរថ្មី និងនាយសង្កាត់ដូរថ្មី រួចមក ទីតាំងស្តុកឈើ និងចំនួនឈ្មួញ ដឹកឈើចេញចូលគឺ មានការកើនឡើង យ៉ាងគំហុក រីឯការបង្ក្រាបវិញ ក៏មានការថយចុះ យ៉ាងអាក្រក់ផងដែរ ហើយដែលករណីនេះគួរតែមេក្រសួងបរិស្ថានលោក សាយ សំអាល់ មេត្តាមានវិធានការពិនិត្យពី សកម្មភាពបុគ្គល ស្មាន រ៉េត ផង ។
មិនតែប៉ុណ្ណោះ បែរជាល្បីករណីបង្ក្រាប និងការគាបសង្កត់ លើប្រជាពលរដ្ឋ ដែលដឹកឈើបន្តិច បន្តួចវិញ គឺរដ្ឋបាលព្រៃឈើ មានស្នាដៃច្រើនគួរសមខាងគាបជាន់.កប្រជាពលរដ្ឋ ។
ជាងនេះទៅទៀត ប្រភពព័ត៌មានបានអះអាងថា អ្វីដែលពួកគាត់និយាយនេះ មិនមែនចេះតែ រកនឹងឃើញ ហើយយកមកនិយាយនោះទេ បើមិនជឿពួកគាត់ទេ សូមឱ្យក្រុមអធិការកិច្ចពាក់ព័ន្ធចុះទៅដល់ទីតាំង នោះផ្ទាល់តែម្តង ទៅតើមានការដឹកជញ្ជូនឈើ កាត់មុខរដ្ឋបាលព្រៃឈើជាហូរហែ និងគំនរឈើស្អេកស្កះដូចការអះអាងចុះផ្សាយឬទេ !។
ពាក់ព័ន្ធ នឹងបញ្ហាអសមត្ថភាពរបស់ ស្មាន រ៉េត ជានាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោខាងលើនេះ មិនគួរបើមេធំក្រសួង បរិស្ថានលោក សាយ សំអាល់ ដែលជាមនុស្សបញ្ញាវ័ន្តសកម្មថ្មីរបស់គណបក្សប្រជាជនមើលរំលងទង្វើ របស់មន្ត្រីគោលដៅជា ឧទ្យាននុរក្សនោះទេ ។ ឯជាពិសេសគឺលោករដ្ឋមន្ត្រីក្រសួងកសិកម្មតែម្តង ដែលលោកធ្លាប់បានប្តេជ្ញាពេលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីនោះថា និងសម្រេចការពារព្រៃដែលនូវសេសសល់ចុងក្រោយនេះឱ្យបានគង់វង្សនោះ ដូចពាក្យដែលគេថា បើគ្មាន វិធានការរឹតបន្តឹងចាប់ដាក់គុកទេ គឺមន្ត្រីពុំរាងចាលនោះទេ ! ។/ ដោយ ៖ អនុរក្ស