ល្បី​លោក សោម មុន្នី កំពុង​ត្រូវប៉ាន់​នឹង​ផលប្រយោជន៍​ពី​ឃ្លាំង​ក្រុមហ៊ុន​

តាម​ក្រុម​មន្ត្រី​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ​អះអាងថា លោក​សោម មុន្នី កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បង្ក​ព្យុះ​ភ្លៀង​តាម អំពើ​ចិត្ត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ជាពិសេស​គឺ​រឿង​ឃ្លាំង​ស្តុក​ទំនិញ​នោះ​តែម្តង ។
​បើ​តាម​ការអះអាង​ថា រោងចក្រ សហគ្រាស សិប្បកម្ម​ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ រាប់សិប​កន្លែង សុទ្ធតែ​ត្រូវ​បង់​ប្រាក់​ឱ្យ លោក សោម មុន្នី ។
​ដូច្នេះ​លោក​សោម មុន្នី បាន​ផល​ប្រយោជន៍​ច្រើន​សន្ធឹកសន្ធាប់​ពី ទីតាំង​វិនិយោគ​នោះ​ទាំងអស់ ។
​ប្រភព​បាន​ខ្សឹប​ទម្លាយ​ទៀតថា លោក​សោម មុន្នី ត្រូវប៉ាន់​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​លុយកាក់​ផ្នែក​វិនិយោគ និង​អាជីវកម្ម ដូចជា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​ជាដើម ។

​បែកធ្លាយ​មាន​ទីតាំង​អាជីវកម្ម សិប្បកម្ម ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ រោងចក្រ​សហគ្រាស​តូចធំ រាប់សិប​កន្លែង សុទ្ធតែ​ត្រូវ​បង់ ប្រាក់​ឱ្យ​លោក សោម មុន្នី ជា​រៀងរាល់​ខែ ។ ដូចជា​ប្រសិនបើ​ខកខាន​ក្នុង​ការបង់ប្រាក់ មុខ​ជា​ត្រូវ​រំខាន​ការរកស៊ី​ឬ និង​ត្រូវ​ដកហូត​លែង​ជួល​ឃ្លាំង​ឱ្យ​ជាមិនខាន ។
​បញ្ហា​នោះ​ប្រភព​បាន​រាយការណ៍​ទៀតថា លោក​សោម មុន្នី បាន​និង​កំពុង​បង្ក​ភាពអនាធិបតេយ្យ​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ ដែល ធ្វើ​ឱ្យ​អ្នកវិនិយោគ​ក៏ដូចជា​អាជីវករ​តូច​ធំ​មិន​សប្បាយចិត្ត ។ បញ្ហា​ទម្លាយ​ពី​ការលើកឡើង​របស់​ប្រភព នេះ​ជា​អ្វី​ដែល​គេ អះអាងថា ក្នុង​ផលប្រយោជន៍​បុគ្គល ដែល​លោក​សោម មុន្នី បាន​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ជាតិ​ត្រូវ​អាប់ឱន ។ ដែល មានន័យ​ថា មិន​ត្រឹមតែ​អាជីវករ​ក្នុង​ស្រុក​នោះទេ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​លោក​សោម មុន្នី សូម្បី​តែ​វិនិយោគិន បរទេស ក៏​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​កោស​រូស និង​ពុករលួយ​គ្មាន​បញ្ចប់​របស់​បុគ្គល សោម មុនី ដែរ ។​/ ដោយ​ ៖ ពាង​ធំៗ

aunpoanmonyroath_pasocheatvong_omyentieng_s-222x150