ខេត្តតាកែវ៖ យោងបណ្តឹងដែល ការិយាល័យនៃសារពត៌មាន យើងបានទទួល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ លោកសក្តិ៥អេងឃាង មេបញ្ជាការវរៈសេនាតូច ការពារព្រំដែនលេខ ៣០១ ចំណុះ តំបន់ប្រតិបត្តិការសឹក រងខេត្តតាកែវស្ថិតក្នុង ឃុំគិរីចុងកោះស្រុក គិរីវង់ខេត្តតាកែវ
ត្រូវបាន នាយទាហាន នាយទាហានរង ពិសេសកូន ចៅក្រោមឱវាទប្តឹង ទាមទារថ្នាក់លើធ្វើ ការផ្លាស់ប្តូរចេញពី តំណែងជាមេបញ្ជាការរវៈចំនួន៧លើករួចមកហើយ។ ប៉ុន្តែគេពុំទាន់ឃើញមានការដោះស្រាយចេញជាដុំកំភួនមិនតែប៉ុណ្ណោះមេបញ្ជាកា ររូបនេះត្រូវបានតម្លើងឋានន្តរសក្តិទៀតផង ។
នៅក្នុងអត្ថន័យបណ្តឹងលោកអេងឃាងជាប់ពាក់ ព័ន្ធការប្រព្រឹត្តទង្វើជាច្រើនដូចជាប្រើអំណាចផ្តាច់ការបក្ខ ពួកនិយមគ្រួសារនិយមគំរាមកំហែងគ្រប់បែបយ៉ា ងផ្នែកសតិអារម្មណ៍ដោយគាត់បានយកឈ្មោះថ្នាក់ដឹកនាំមកបំភិតបំភ័យដល់នាយទាហាន នាយទាហានរង ក្រោមឱវាទ ។
ជាមួយលោកអេងឃាងមិនតែប៉ុណ្ណោះបានប្រព្រឹ ត្តអំពើពុករលួយរួមមានកាត់ប្រាក់ហូបចុករបស់កងទ័ព ជាច្រើនឆ្នាំដោយយកលេសកសាងអង្គភាពស៊ីដាច់ប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារ ដែលលោកឧកញ៉ាលីយ៉ុងផាត់ផ្តល់ជូនសម្រា ប់ទិញរថយន្តប្រើប្រាស់ក្នុងអង្គភាពស៊ីដាច់ប្រាក់ឧបត្ថម្ភដែលក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទផ្តល់ជូននាយ ទាហានិងនាយទាហានរងក្នុងរដូវបុណ្យទានប្រើអំណាចទឹកប្រាក់ជាមួយថ្នាក់ លើដើម្បីទប់តំណែងរបស់ខ្លួនដែលត្រូវមន្ត្រីយោធាក្រោមឱវាទប្តឹង ។
នៅក្នុងនោះមន្ត្រីមន្ត្រីយោធាក្នុងអង្គភាពក៍បាន លើកឡើងថាបណ្តឹងទាំងឡាយខាងលើបានអូសបន្លាយរយៈពេលជាយូរមកហើយ។ ប៉ុន្តែនៅតែគ្មានចំណាត់ការណាមួយពីថ្នាក់លើ ទាំងអស់គឺមានតែការផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមេបញ្ជាការរង អនុសេនាតូច អនុសេនាធំ និងមេបញ្ជាការរងវរៈដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់លោកអេង ឃាង តែប៉ុណ្ណោះ ។ នៅក្នុងបណ្តឹងទាំងនេះស្នើសុំអោយសារពត៌មានយើងធ្វើការចុះផ្សាយនិងមាន ការដោះស្រាយពីថ្នាក់ជាតិបើមិននោះសោតមន្ត្រីយោធាដែលផ្តិតមេ ដៃមានចំនួន៨០នាក់ រួមនិងក្រុមគ្រួសារសាច់ញាតិនឹងមិនទៅបោះឆ្នោតនៅអណត្តិខាងមុខឡើយ ។
ពាក់ព័ន្ធសេចក្តីរាយការណ៍នេះផងដែរនៅវេលាម៉ោង១០ព្រឹ កថ្ងៃទី២៩ខែមករាឆ្នាំ២០១៦នេះយើងបានទទួលទូរស័ព្ទពីមន្ត្រីយោធាម្នាក់ក្នុងចំ ណោម៨០នាក់ ប្រាប់អោយដឹងថា កន្លងទៅក្រុមអធិការកិច្ចលោកឧត្តមសេនី យ៍ទោផ្កាយ២សូរតាន់រិទ្ធីតំណាងដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ប៉ុលសារឿនបា នចុះមកធ្វើអធិការកិច្ចដោយបានហៅនាយទាហាននិងពលទាហានទាំងអស់១៥៧នាក់ធ្វើ ការសាកសួរម្នាក់ម្តងរួចធ្វើរបាយការណ៍ដាក់ជូននាយកដ្ឋានកងទ័ពជើងគោក នាយឧត្តមសេនីយ៍មាស សុភាចាត់វិធានការបន្ត។ប៉ុន្តែរហូតម កដល់បច្ចុប្បន្នបែរជាស្ងាត់ឈឹងគ្មានដំណោះស្រាយអ្វីទាំងអស់ ។
សារពត៌មានយើងបានព្យាយាមទូរស័ព្ទទៅលោក អេង ឃាង មេបញ្ជាការរវៈសេនាតូច លេខ៣០១។ ប៉ុន្តែទូរសព្ទ័ចូលតែមិនលើក ៕