ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ឡេង ឡា​រ៉ូ ដាក់​ប៉ុស្តិ៍​ជជុះ​បង្ក​ការក្តៅក្រហាយ​គាបសង្កត់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​

កណ្តាល​ ៖ ថ្មីៗ​នេះ លោក ឡេង ឡា​រ៉ូ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បច្ចុប្បន្ន​បាននិងកំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ក្តៅក្រហាយ ដោយសារ​តែ​សកម្មភាព​ចេញ​ដាក់​កុងត្រូលជជុះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣ ដើម្បី​កោសរូស​ទារ លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ទំនិញ កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ​នោះ​កំពុងតែ​សកម្ម​យ៉ាង​អនាធិបតេយ្យ បំផុត ។​

​តាម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​កុងត្រូលជជុះ​របស់លោក ឡេង ឡា​រ៉ូ ដែល​លួច​ដាក់​ជា​ប្រចាំ​នោះ ស្ថិតនៅក្នុង តំបន់​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល សម្រាប់​ធ្វើ​សកម្មភាព​ចល័ត ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​ប្រជា​ពល រដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ​ជម្រិត ឱ្យ​ចូល​បង់​លុយ​យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន មិន​រើសមុខ​ដោយ​មិន​ដែល​ខ្វល់ខ្វាយ​ពី​បទ​បញ្ជា របស់​ថ្នាក់លើ​នោះទេ ។​

​បើ​តាម​ប្រភព​មន្ត្រី​មូលដ្ឋាន​ប្រតិកម្ម​ឱ្យដឹងថា លោក ឡេង ឡា​រ៉ូ តែងតែ​អួតអាង​ថា គាត់​បាន​ទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចុះ​ទៅ​ប្រចាំការ​តា​ផ្លូវជាតិ​លេខ ២-៣ នេះ​ឱ្យ​ធ្វើ​ព្យុះ​ភ្លៀង​គាប​.​ក​ក្រុម​ប្រជាពលរដ្ឋ និង​ឈ្មួញ តាមតែ​ទំនើងចិត្ត (Sic) ។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ និង​បំពាន​ទៅលើ​កំណែទម្រង់​ស៊ី ជម្រៅ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ និង​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ពេញបន្ទុក ។

​ជាងនេះទៅទៀត តាម​សកម្មភាព​ដែល​គេ​ឃើញ គឺ​លោក ឡេង ឡា​រ៉ូ បែរ​ជា​បញ្ចោ​ញ​កម្លាំង​ឱ្យធ្វើ​សកម្មភាព បង្កើត កុងត្រូលជជុះ​ផ្ទុយ​ពី​គោល​ន​យោ បាយ​ទាំង ៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​យ៉ាង​គឃ្លើន​បំផុត ផ្ទុយ​ពី​ការងារ​ទប់ស្កាត់​បទ ល្មើស​សេដ្ឋកិច្ច​ទៅ​ជា​ក្តោប​ក្តាប់​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ​គ្រួសារ​ បក្ខពួកនិយម និង​ប្រឹង​ប្រមូល​លុយ​បំប៉ន​ថ្នាក់លើ​ឱ្យ​ទប់ កៅអី​គាត់​ទៅ​វិញ ។
​ប្រភព​ពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹក​ជញ្ជូន ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់​គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣ បានឱ្យដឹងថា កម្លាំង​របស់ លោក ឡេង ឡា​រ៉ូ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ព្រម បង់លុយ ឱ្យ​ពួកគេ​ទៅតាម​ការកំណត់​ដោយ​ព្រមាន​ចាប់​ឃាត់ បញ្ជូន​ទៅ​ថ្នាក់លើ ឬ​បង់ពិន័យ តាម​ច្បាប់​តែ​ម្តង ប្រសិនជា​ពុំ​បាន​តាម សំណើរ​ពួកខ្លួន​តម្រូវឱ្យ​បង់​ជើង​បង់​ខែ​ទេ​នោះ ហើយ​មិន​ថា តែ​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ បង់ពន្ធ ១០០% នោះទេ ដាច់ខាត ត្រូវតែ​បង់​លុយ​បាយ ១០​ម៉ឺន​-២០​ម៉ឺន ជា​បន្ថែម​ទៀត​ផង ។

​ដោយឡែក ប្រភព​ខាងលើ​ឱ្យដឹងទៀតថា កន្លងមក​ថ្មី​នេះ លោក ឡេង ឡា​រ៉ូ អាង​ខ្លួន​ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ បានធ្វើ​សកម្មភាព​ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹក​គោ​របស់​ប្រជាពលរដ្ឋ​ដែល​បើក ​ឆ្លងកាត់​កុងត្រូលជជុះ​របស់​ពួកគេ ដោយ​កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ហើយ​ធាតុពិត​គោ​ដែល​ប្រជាពលរដ្ឋ ដឹក​តាម​រថយន្ត​នេះ​មាន​ចំនួន ២​ក្បាល គឺ​ពួកគាត់ ទិញ​យក​ទៅ សម្រាប់​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ ធ្វើស្រែ​ចម្ការ​គ្រាន់តែ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ​សោះ ក៏ត្រូវ ចំណាយ​លុយ​បង់​ឱ្យ លោក ឡេង ឡា​រ៉ូ ដោយ​គ្មាន​ការយោគយល់​នោះទេ បើ​ទោះបីជា​ពួក​គាត់​ប្រាប់​អង្វ​រថា ទិញ​គោ​យកមក​ប្រើប្រាស់ ហើយ​មាន​លិខិតស្នាម​បញ្ជាក់​ពី​ភូមិ​-​ឃុំ ក៏ដោយ ។
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិនគួ​របើ​អគ្គស្នងការ​នគរបាល​ជាតិ​ទុកឱ្យ​គាត់​នូវ​ចាប់​គាប​ជម្រិត​ធ្វើបាប​ប្រជាពលរដ្ឋ​នោះ​ទៀត ទេ ៕
​ដោយ​ ៖ ស្ទាំង​ស​

netsavoeun_sorkheng