ព​ល​រ​ដ្ឋ៖ ​រាជ​រ​ដ្ឋាភិ​​បាល​​និង​ក្រសួង​​ទេសច​​រណ៍ គួរ​តែ​បញ្ឈប់អា​ជី​វកម្មជួលកង់​ជួល​ម៉ូតូ​អោយភ្ញៀវទេសចរណ៍ប​រទេស​បើចង់​អោយ​ពល​រដ្ឋខ្មែ​រ​មាន​ជីវ​ភាព​​ធូធា

កម្ពុជាជាប្រទេសដែល ​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ្វើ​​ ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស បើ​ទោះ​ជាកំណើន​ទេស​ចរណ៍​បរទេស​កើន​​ឡើង​​ជា​លំ​ដាប់​នៅក្នុង​​ប្រ​ទេស​ កម្ពុជានេះ​ក៏ដោយ។

ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​បំ​បន់ទេសចរណ៍​បរទេសមួយចំ​នួន​មាន​ភ្ញៀវ​មក​ទស្សនាយ៉ាង​កក​ កុញជាន់កគ្នា​ ជាពិសេសខេត្ត​សៀមរាប​នេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ពល​រដ្ឋ​កម្ពុជា​បែរ​ជា​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ភ្ញៀវ​បរទេស​ទាំង​នោះ​ យ៉ាងតិចតួច​ស្តួច​ស្តើង​បំ​ផុត​ទៅ​វិញ នេះ​ព្រោះតែ​​ថ្នាក់​ដឹក​នាំ​​ និង​ជា​ពិ​សេស​ក្រសួង​ទេស​ចរណ៍​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ ការ​ចំ​ណាយ​របស់​ភ្ញៀវ​បរទេស និង​ចំ​ណូល​របស់ប្រ​ជា​​រាស្ត្រខ្មែរ​ទាល់​តែសោះ​​។

ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណខ្មែរ​ក្នុង​ខេត្ត​ សៀមរាប ខ្លះ​ជិះ​រថ​យន្ត​ក្រុង​ធំ​ៗ ខ្លះ​ជិះ​រថ​យន្ត​តាក់​ស៊ីក្រុម​ហ៊ុន ឬ​ឯកជន ខ្លះ​ជិះ​រឺម៉កកង់បី មួយចំ​នួន​ទៀត​ជួល​កង់​ ជួល​ម៉ូតូ ជិះ​ដោយ​ខ្លួន​ឯង​ដោយ​សេរីយ៉ាង​អាណាធិបតេយ្យ ដោយ​គេ​ពុំ​បាន​ដឹង​ថា ភ្ញៀវ​ទាំង​នោះ​ធ្លាប់​បាន​រៀន​បើក​បរ​ឬ​អត់ ហើយ​ក៏មិន​ដឹង​ដែរ​ថា ពួកគេ​ចេះ​ច្បាប់​ចរាចរណ៍ និង​មាន​ប័ណ​បើក​បរ​ឬអត់​នោះដែរ ដែល​ជា​ហេតុ​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ច​រាចរណ៍ដោយ​ យៈថាហេតុគ្រប់ពេលវេលា។

យោង​តាម​ការ​ស៊ើបសួរពី​ម្ចាស់​អាជីវកម្មជួល​កង់​ជួល​ម៉ូតូ និង​ភ្ញៀវ​ទេស​ចរណ៍ដែល​បាន​ជួល​កង់​ជួល​ម៉ូតូជិះ​បាន​អោយ​ដឹង​ថា ប្រភេទកង់​មីគឺធម្មតាជួល​ក្នុង​តំលៃពីចន្លោះ៤ពាន់-៨ពាន់រៀល​ក្នុង​មួយថ្ងៃ កង់គគ់តំលៃ​ពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀល​ក្នុង​មួយថ្ងៃ កង់អាគុយតំលៃ​៤ម៉ឺនរៀលក្នុង​មួយថ្ងៃ ម៉ូតូឌ្រីម​(ក្រោម​១២៥​សេសេ)​ ៦-៧ម៉ឺនរៀល​ក្នុង​មួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀល​ក្នុង​មួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។

ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ប្រៀបធៀប​ថា រថ​យន្ត​ធន់តូច (កាមរី) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អនុញ្ញាតិ​អោយ​ជិះ​តែ​៥នាក់​ទាំង​តៃកុង​ តែ​រឺម៉ក​កង់​៣វិញ​ ភ្ញៀវ​បរទេស​ជិះ​បាន​រហូត​ដល់​ជិត​១០នាក់​ក៏មាន​ដែរ ករណី​នេះ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សំណើចថា ច្បាប់​ស្រុក​ខ្មែរ​ដូច​បាយឡុក​បាយ​ឡអញ្ចឹង។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​អោយ​ដឹងថា ក្រុម​ភ្ញៀវ​អ្នក​ជួល​កង់​ជួល​ម៉ូតូជិះ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​មាន​ បញ្ហាជាច្រើន​ដូច​ជា បាត់​កង់​ បាត់​ម៉ូតូ អ្នក​ខ្លះ​ផ្លូវស្រុក​ខ្មែរ​​ប្រកាន់ខាង​ស្តាំ ​តែពួកគេ​បែជា​​ទៅ​ជិះ​ខាង​ឆ្វេង ជិះ​បញ្ច្រាសទិស​ បទបែន​ច្រងេង​ច្រងាង វង្វេង​ផ្លូវ ជិះ​ហួស​ល្បឿន​កំណត់ គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ និយាយ​អោយ​ចំ​គឺរញេរញៃគ្មាន​សណ្តាប់​ធ្នាប់​តែម្តង។

ពល​រដ្ឋ​ខ្មែរ​រិះ​គន់​ថា ការ​ជួល​យានជំ​និះ​អោយ​ភ្ញៀវ​បរទេស គឺ​បណ្តាល​អោយ​បាត់​ថវិការ​ចំ​ណូល​របស់​រាស្ត្រ​ខ្មែរ ឧទាហរណ៍ថា ​បើ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ជួល​កង់ ជួល​​ម៉ូតូ ចំនួន​៣រយ​នាក់ក្នុង​មួយថ្ងៃ​ នោះ​វា​បាត់​បង់​ការ​ងារ​របស់​អ្នក​រត​រឺ​ម៉ក រត​តាក់​ស៊ី យ៉ាង​ហោច១០០នាក់ ឬ១០០គ្រួសារបាត់​ហើយ។ ហើយ​ពល​រដ្ឋ​បន្ថែមថា នាពេល​បច្ចុប្បន្ន​កំណើន​ការ​ជួល​កង់​ម៉ូតូរបស់​ក្រុម​ភ្ញៀវ​ទេស​ចរណ៍មានការ ​កើណឡើងហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​ជួលម៉ូតូអស់៦ម៉ឺន​រៀល​អាច​បើក​បរ​ចម្ងាយផ្លូវ​រាប់​ រយគឺឡូម៉ែត្រ អាច​បើក​បរ​ឆ្លង​ខេត្ត​ក៏​បាន វាផ្ទុយពី​ការ​ជួលរឺម៉ក ជួល​ឡាន​ដែល​មាន​តៃកុងបើក​បរ បើក​មាន​ដែន​កំ​ណត់​ទៅ​តាម​តំលៃដែល​ភ្ញៀវ​បាន​ព្រម​ព្រៀង​ជួល។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​រត​រឺម៉ក​កង់​បី អ្នក​រត​តាក់​ស៊ី ដឹក​ភ្ញៀវ​ទេស​ចរ​បរទេស​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា នៅ​ឆ្នាំ​២០១៥កន្លង​ទៅ​នេះ​ ពួកគាត់​បាត់​បង់​ចំណូល​ពី​៧០-៨០​ភាគរយ បើ​ធ្វើការ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ពួកគាត់​បន្តថា ភ្ញៀវ​ទេស​ចរណ៍មក​ច្រើន​ តែ​ពួកគេ​ងាក​ទៅ​ជួល​កង់​ជួល​ម៉ូតូ បើក​បរ​ដោយ​ខ្លួន​ឯង ព្រោះ​បើ​ក​បរ​ខ្លួន​ឯង​គេ​ចង់​បើក​ទៅ​ដល់​ណា​ក៏បាន​ ១ថ្ងៃប៉ុន្មាន​រយ​គឺឡូម៉ែត្រ​ក៏បាន​ បើក​បរ​គ្មាន​ដែន​កំណត់ ជួល​ម៉ូតូអស់​លុយ​តិច តែ​បើក​បរបាន​ឆ្ងាយ ព្រោះ​នៅ​ប្រទេស​កម្ពុជាវាសេរី។

ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ទៅ​តាម​យុត្តិសាស្រ្តរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ពលរដ្ឋ​ខ្មែរ​នៅ​តំ​បន់​ទេស​ចរណ៍ ជាពិសេសពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប សូម​សំ​ណូម​ពរ​​យ៉ាង​ទទួច​​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេច​ ហ៊ុន​សែន ​ជាប្រមុខ ក្រសួង​ទេស​ចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប ​មេត្តាធ្វើ​ការ​ពិចារណាចំពោះ​ការ​ជួល​កង់​ ជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនៅ​តំបន់​ទេស​ចរណ៍​នេះឡើង​វិញ ហើយ​រដ្ឋាភិបាល​​គួរ​តែ​បញ្ឈប់អាជីវកម្ម​​​ជួល​កង់ ​ជួល​ម៉ូតូ អោយ​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​នេះ​ទៅ ព្រោះ​វាគ្មាន​​ផល​ប្រយោជន៍ដល់​ប្រទេសជាតិ និង​រាស្ត្រខ្មែរ​នោះទេ វាអាច​មាន​បាន​តែ​មនុស្ស​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺ​អត់​ការ​ងារធ្វើ​ ដូច​សុភាសិតខ្មែរបាន​ពោល​ថា ˝អ្នក​មាន​ចេះ​តែ​មាន​ឡើង​ លក់ពាង​លក់​ផើង​ចេះ​តែឡើង​ថ្លៃ អ្នក​ក្រចេះ​តែ​ក្រចុះ​លក់​ទៀន​លក់​ចន្លុះ​ចេះ​តែ​ចុះ​ថ្លៃ˝ ៕ ដោយ​៖ ផ្លុង-រ៉េត

Motorbike_for_rent