ពីខេត្តកោះកុង ៖ តាមសកម្មភាព ដឹកទំនិញគេចពន្ ធរបស់ក្រុមគ្រួសារ នគរបាល យឹម ផេង ហៅរស្មី ដែល មានតួនាទី ជាស្នងការរងខេត្តកោះកុង ទទួលបន្ទុកជាប្រធាន ការរិយាល័យកណ្ដាលយុត្តិធម៌ នោះ បានក្លាយ ទៅជាវប្បធម៌ មួយជួយបិទបាំង គ្នាយ៉ាងរលូន ពីសំណាក់ មន្ត្រីជំនាញពាក់ព័ន្ធ ប្រព្រឹត្តអំពើពុករលួយ ជ្រកក្រោម តួនាទីហើយដែលមានស្នងការអភិបាលខេត្ត និងជំនាញគយក្នុងខេត្តនេះ គឺជាអ្នកទទួលខុសត្រូវក្នុងការបង្ក្រាបបទល្មើសទំនិញគេចពន្ធរបស់មេ ឈ្មួញយឹមផេងមិនគួរបណ្ដោយបិទភ្នែកអសឹមត្ថភាពទាំងប៉ីទាំងទ្រ ខ្លាចអំណាចរបស់មេឈ្មួញពាក់ស្បែកនគរបាលយឹមផេងនោះទាល់តែសោះ ។
មកទល់ពេលនេះ អំណាចស្បែកជាមន្ត្រីនគរបាលសេដ្ឋកិច្ច យឹម ផេង គឺមិនធម្មតានោះទេ តាំងពីបានឡើងតំណែងជាប្រធានការរិយាល័យនគរបាលសេដ្ឋកិច្ចកាលណាមក គឺអំណាចរបស់គាត់មិនធម្មតាទេអាចកាងការរកស៊ីដឹកទំនិញនាំចូលខុស ច្បាប់របស់ប្រពន្ធធ្វើអោយចៅហ្វាយខេត្តស្នងការខេត្តនិងមេគយខត្ត កោះកុងស្ងាត់មាត់មិនហ៊ានបង្ក្រាបការរកស៊ីខុសច្បាប់នោះសូម្បី បន្តិចមកទល់ពេលនេះ ។
មិនតែប៉ុណ្ណោះ លោក យឹម ផេង ហៅរស្មីអាងស្បែកនគរបាលនោះក៏រងការរិះគន់ថា បានកាងប្រមូលក្រុមគ្រួសារសាច់ញាតប្រពន្ធអោយរកស៊ីដឹកទំនិញគេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀម ចូលមកលក់ក្នុងខេត្តកោះកុង និងបន្តមកលក់នូវតាមបណ្ដាខេត្តក្រុងរាជធានីយ៉ាងសកម្មបំផុតជាយូរ ឆ្នាំមកហើយ ដោយមិនឃើញមាននរណាហ៊ានបង្ក្រាបការរកស៊ីខុសច្បាប់របស់គាត់នោះទេ ។
តាមមន្ត្រីនិយាយថា មូលហេតុដោយសារគ្មានការបង្ក្រាបពីមន្ត្រីជំនាញពាក់ពន្ធនោះ ពីព្រោះតែអោយតែមានរវល់បុណ្យទាន គឺមេឈ្មួញ ញឹម ផេង បានជូនកាដូរជាប្រចាំ និងចែករំលែកសំណែនទៅអោយក្រុមមន្ត្រីជំនាញអស់នោះ ដោយគ្មានការអាក់ខានទេ ។ ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធស្ងាត់ជ្រាប មិនហានលូកដៃកកូរកកាយការរកស៊ីខុសច្បាប់របស់ប្រពន្ធក្រុមគ្រួសារ របស់ប្រធានការរិយាល័យសេដ្ឋកិច្ច យឹម ផេងឡើយ ។
មានការខ្សឹបបង្ហើបអោយដឹងទៀតថា ការនាំចូលស្ទើរគ្រប់ទំនិញតាមលំហរសមុទ្រ ក្នុងខេត្តកោះកុង គឺភាគច្រើនជាបក្ខពួកគ្រួសាររបស់មន្ត្រីឈ្មួញមានអំណាចធំៗ ហើយរកស៊ីនាំទំនិញគេចពន្ធ ឫបង់ពន្ធតែត្រឹម១០%ទៅ៣០%ប៉ុណ្ណោះ ប្រសិនជាមានការបែកការឫក្រុមសមត្ថកិច្ចរកឃើញ ។ ដោយសារដូច្នេះហើយ ទើបការរកស៊ីនាំចូលទំនិញខុសច្បាប់របស់នគរបាល យឹម ផេង មិនមាននរណាហ៊ានប៉ះពាល់នោះ ។ បានន័យថាក្បាលនរណសក់អ្នកនោះអោយតែចែកពុករលួយអោយជំនាញរស់ចង់រក ស៊ីអីក៏រកទៅ ។
បើតាមប្រភពបានទំលាយអោយយើងដឹងទៀតថា ភាគច្រើនទំនិញនាំចូលទាំងនោះ ជាប្រភេទទំនិញកាម៉ង់ដ៍នាំចូលថ្លៃៗដាក់បង្កប់បាតទូកកាប៉ាល់ ក្នុងទំនិញឥវ៉ាន់ចាប់ហួយនិងក្រដាស់អនាម័យបំភ័នភ្នែកគយ ។ ក្រៅពីនោះ គឺប្រភេទទំនិញស៊ីចុកឧបភោគ បរិភោគនិងភេសជ្ជះចម្រុះដែលនាំចូលជាខែលបិទបាំងការនាំចូលទំនិញ ថ្លៃៗប៉ុណ្ណោះ ដែលបញ្ហានេះមិនគួរបើថ្នាក់លើមើលរលងពីសកម្មភាពរបស់នគរបាល យឹម ផេង នោះទេ ។ ហើយប្រជាពលរដ្ឋក៏បានចង្អុលបង្ហាញថា ការាស់សាំង១កន្លែងស្ថិតនៅកែងផ្លូវលេខ៤៨នោះ គឺជាកម្មសិទ្ធិរបស់លោក យឹម ផេង ផ្ទាល់តែម្ដងដែលគេប្រើរូបភាពថា ជារបស់ក្រុមហ៊ុន១បន្លំភ្នែកប៉ុណ្ណោះ ។
បើតាមស្នងការរងមួយរូបខ្សឹបអោយដឹងទៀតថា ក្រៅពីទំនិញខុសច្បាប់ទៅឯមុខរបរនាំចូលប្រេងគេចពន្ធរបស់លោក យឹម ផេង គឺបានដឹកយកមកលក់ចែកចាយពេញខេត្តកោះកុងទាំងមូល ដែលមុខរបរខុសច្បាប់នេះគឺ យឹម ផេង រកស៊ីខុសច្បាប់នេះរហូតត្រូវប៉ាន់គ្រប់ទឹកទិញបានតំណែងជាប្រធាន ការរិយាល័យកណ្ដាលយុត្តិធម៌ខេត្តកោះកុងយ៉ាងមានអំណាចកាងការរកស៊ីខុស ច្បាប់របស់ខ្លួនយ៉ាងមាំទាំមកទល់ថ្ងៃនេះដោយគ្មាននរណាហ៊ានប៉ះពាល់ គាត់ទេ ។
បច្ចុប្បន្នតាមអំណាចរបស់នាយនគរបាល យឹម ផេង សូម្បីតែអភិបាលខេត្ត និងស្នងការខេត្តកោះកុងរួមទាំងស្ថាប័នគយគឺមិនហ៊ានប៉ះពាល់មុខជំនួញ ខុសច្បាប់របស់គាត់ទេព្រោះអីតាមអំណាចធនធានរបស់គាត់ដែលរកស៊ី យ៉ាងមានឥទ្ធិពលខុសច្បាប់នេះស្ទើរតែក្លាយជាសេដ្ឋីក្នុងខេត្ត កោះកុងនេះទៅហើយ ។
ដោយឡែក ប្រភពផ្ទៃក្នុងខេត្តនេះ ដដែលបានចង្អុលបញ្ជាក់ទៀតថាក្នុងខេត្តកោះកុងទាំងមូល នរណាមិនស្គាល់នាយនគរបាល យឹម ផេង ។ ព្រោះអីអោយតែនិយាយពីការនាំចូលទំនិញគេចពន្ធយ៉ាងមានអំណាចនោះ គឺគាត់តែម្ដង គឺមានអំណាចជាងលោកស្នងការខេត្តនេះទៅទៀត ។ ហើយដែលករណីខុសច្បាប់របស់គាត់គ្រាន់តែឮថាជាឈ្មោះរបស់លោក យឹម ផេង គឺគ្មាននរណាហ៊ានមើលមុខគាត់នោះទេ ។
ជាពិសេសភាពល្បីល្បាញរបស់គាត់បច្ចុប្បន្ន គឺការនាំចូលទំនិញខុសច្បាប់ទាំងយប់ទាំងថ្ងៃរាប់សឹបតោន និងប្រេងគេចពន្ធរាប់ទូករាល់ថ្ងៃនោះ ដោយគ្មានការបង្ក្រាបពីបន្ត្រីជំនាញនោះ គឺកំពុងតែល្បីល្បាញបំបាត់ពន្ធរដ្ឋយ៉ាងពេញបន្ទុក ដែលបញ្ហានោះគួរតែថ្នាក់លើមិនគួមើលរំលងពីសកម្មភាពខុសច្បាប់របស់ គាត់ពាក់អាវនគរបាលជាតិទៅកាងការរកស៊ីខុសច្បាប់បំបាត់ពន្ធរដ្ឋ នោះទេ។ហើយទង្វើរអំណាចនិងខ្នងបង្អែករបស់គាត់គឺជាអំណាចស្នងការរងជា ឧបស័គ្គ១ទៅគំរាមក្រុមសមត្ថកិច្ចតូចតាច និងគយហ៊ានប៉ះពាល់គាត់បានទាល់តែសោះ ដែលបញ្ហានេះ គួរតែក្រសួងមហាផ្ទៃដាក់ការស្រាវជ្រាវពីបញ្ហាអសកម្មបក្ខពួកនិយម របស់នាយនគរបាល យឹម ផេង ជាបន្ទាន់ផង ។ ដើម្បីបញ្ចប់នូវអំណាចពាក់ស្រោម សមត្ថកិច្ចកាងការរកស៊ីខុសច្បាប់បំបាត់ចំណូលពន្ធរដ្ឋនេះ ចេញពីស្ថាប័នរដ្ឋទៅដើម្បីអោយមន្ត្រីអនុវត្តច្បាប់មានតម្លាភាព ៕
ដោយឆ្លាមសមុទ្រ