ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ស្រងាំ​នាំចូល​ទំនេញ​ខូចគុណភាព​និងទំនិញ​គេចគេច​ពន្ធ​ជារៀ​ងរាល់​ថ្ងៃ??

ខេត្ត​ ឧត្ដ​រមាន​ជ័យ ៖​ ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ថា​ រាល់ថ្ងៃ​ព្រហស្បត្ដិ៍​ និង​ថ្ងៃអាទិត្យ​ គេ​តែង​សង្កេត​ឃើញ​មាន​រថយន្ដ​ជា​ច្រើន​ដង្ហែ​ជួរ​គ្នា​ដូច​ហែរ​កឋិន​ ដឹក​ទំនិញ​ចូល​មក​កម្ពុជា​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ មន្ដ្រី​ពាក់ព័ន្ធ​ទាំង​៣​ស្ថាប័ន​ដូច​ជា​ពុំ​បាន​ត្រួតពិនិត្យ​ទំនិញ​ ទាំងនោះ​ ឱ្យ​បាន​ហ្មត់ចត់​ លើ​ការ​បង់ពន្ធ​ និង​គុណភាព​ទំនិញ​នោះ​ទេ​ តែ​បែរជា​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ មក​ដាក់​ហោប៉ៅ​ខ្លួន​ និង​បក្ខពួក​ ទៅ​វិញ​។​ លើស​ពី​នេះ​ទៀត​ រាល់ថ្ងៃ​គេ​បាន​សង្កេត​ឃើញ​មាន​ទំនិញ​ជា​ច្រើន​មុខ​ ដូច​ជា​ភេសជ្ជៈ​ ស៊ីម៉ងត៍​ ដែល​បាន​ដាក់​លក់​នៅ​ផ្សារ​អន្លង់​វែង​យ៉ាង​សេរី​ ដោយ​ពុំ​មាន​បិទ​ស្លាក​សញ្ញា​បង់ពន្ធ​(​រ៉ែ​ម​)​ ឡើយ​។​ ក្រៅពី​នេះ​ទៀត​ នៅ​មាន​ជើងមាន់​ ឆ្អឹង​មាន់​ និង​ម៉ឹក​ ដែល​សុទ្ធតែ​គ្មាន​គុណភាព​ ក៏​បាន​ដាក់​លក់​យ៉ាង​អាណា​ធិ​ប​តេ​យ្យជារៀងរល់ថ្ងៃ​ ​។​

ស្ថាប័ន​៣​ ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រ​ង៉ាំ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ លើ​ការ​បណ្ដែតបណ្ដោយ​ឱ្យ​ទំនិញគេចពន្ធ​ គ្មាន​គុណភាព​ និង​ប្រើប្រាស់​សារធាតុ​គីមី​ នាំ​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ការ​ត្រួតពិនិត្យនិង​វាយតម្លៃ​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ គណៈកម្មការ​ច្រក​ទ្វារ​ កាំកុងត្រូល​ និង​សាខា​គយ​ និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ ​កំពុង​ឃុបឃិតគ្នា​ចង​អង្រឹង​ដេក​មើល​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពុង​តែ​កើត​មាន​ពេញបន្ទុក​នៅ​តាម​ច្រក​ ។​ មួយ​ថ្ងៃៗ​ពួក​គេ​ហាក់​ពុំ​បាន​គិតគូរ​យកចិត្តទុកដាក់​បំពេញការងារ​ទៅ​តាម​ កត​ព្វ​កិច្ច​ ភារកិច្ច​របស់​ខ្លួន​នោះ​។​ ផ្ទុយ​ទៅ​វិញ​ ជន​ទាំងនោះ​ហាក់​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​ភារកិច្ច​ ដោយ​បណ្ដែតបណ្ដោយ​ឱ្យ​ទំនិញគេចពន្ធ​ ទំនិញ​ខូចគុណភាព​ និង​ទំនិញ​ដែល​ប្រើប្រាស់​សារធាតុ​គីមី​នាំ​ចូល​មក​ពី​ប្រទេស​ក្រៅ​ចូល​មក​ កម្ពុជាដោយរលូន​ ៕

1488150_413522845469235_4339751423067069054_n