មន្ត្រីរាជការក្នុងខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រៃវែង បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលឈ្មោះ ម៉ែន វិបុល និង ម៉ាញ ពៅ កំពុងប្រើប្រាស់អំណាចនិងតួនាទីប្រមូលលុយពីឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់ពីប្រទេសយួនយ៉ាងគគ្រឹកគគ្រេងនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ១១០ ផ្លូវជាតិលេខ២១បេ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។ ក្រុមឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់បានប្រើប្រាស់រថយន្តធំៗចំណុះពី៣០ទី៥០តោនដោយបង់លុយឲ្យ មន្ត្រីអធិការកិច្ចជលផលចតុមុខតាមការកំណត់។ ក្នុងមួយយប់ៗមានរថយន្តដឹកត្រីរ៉ស់ ត្រីឆ្ដោ ពី៥០ទៅ៦០រថយន្តយកមកចែកចាយក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្ត នានាយ៉ាងរលូន ហើយលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ត្រូវគេសង្ស័យថាជាប់ពាក់ព័ន្ធផលប្រយោជន៍។
ឈ្មួញមួយចំនួននាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់ពីប្រទេសយួនយ៉ាងអនាធិបតេយ្យ គឺមានការបើកដៃពីសំណាក់មន្ត្រីអធិការកិច្ចជលផលចតុមុខ ដែលមានឈ្មោះ ម៉ែន វិបុល និងឈ្មោះ ម៉ាញ ពៅ ដែលថ្នាក់លើបានចេញលិខិតចុះស្រាវជ្រាវនិងធ្វើការត្រួតពិនិត្យ បង្ក្រាបរាល់បទល្មើសនេសាទ និងសកម្មភាពដឹកជញ្ជូនត្រី។ ប្រភពពីមន្ត្រីក្រសួងកសិកម្មមួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ម៉ែន វិបុល និងលោក ម៉ាញ ពៅ ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្តគឺមានការបើកដៃពីលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលផងដែរ។ បើគ្មានការបើកដៃពីលោក អេង ជាសាន ទេនោះគឺអំពើពុករលួយរបស់លោក ម៉ែន វិបុល និងលោក ម៉ាញ ពៅ ត្រូវទប់ស្កាត់ទាន់ពេលវេលាជាមិនខាន។
មន្ត្រីពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា ក្រុមអធិការកិច្ចជលផលចតុមុខ ដែលចុះមកដាក់កម្លាំងចល័តប្រចាំការក្នុងខេត្តចំនួន៣ មានខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រៃវែង មិនបានអនុវត្តន៍តាមគោលការណ៍បទបញ្ជាលេខ០០១របស់រដ្ឋាភិបាលនោះទេ គឺពួកគេសប្បាយប្រមូលលុយពីឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់ពីប្រទេសយួន។
មន្ត្រីរាជការក្នុងខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រៃវែង បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលឈ្មោះ ម៉ែន វិបុល និង ម៉ាញ ពៅ កំពុងប្រើប្រាស់អំណាចនិងតួនាទីប្រមូលលុយពីឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់ពីប្រទេសយួនយ៉ាងគគ្រឹកគគ្រេងនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ១១០ ផ្លូវជាតិលេខ២១បេ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។ ក្រុមឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ខុសច្បាប់បានប្រើប្រាស់រថយន្តធំៗចំណុះពី៣០ទី៥០តោនដោយបង់លុយឲ្យ មន្ត្រីអធិការកិច្ចជលផលចតុមុខតាមការកំណត់៕