ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់

នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុម​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​ជាង​៣០​​ឆ្នាំ​ម្នាក់​អោយ​រង​របួស​ស្ទើ​ តែស្លាប់ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះក្នុង​ខាង​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​ សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​នេះ​ថា លោក​បាន​អោយ​ប្អូនប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​គាត់​ ​ពួកក្រុម​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​ បន្ថែមនៅ​មុខ​ផ្ទះ​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

លោក អ៊ុយចយ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្តសៀម​រាប កាល​ពី​ម៉ោង​១១និង​៥០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បាន​ប្រាប់​តាម​ទូស័ព្ទ​ថា កំពុង​សាក​សួរជន​ដៃដល់​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ។ រហូត​ដល់​ម៉ោង​៤និង​៣៨​នាទី​ល្ងាច​ថ្ងៃទី០១ដដែល​នេះ​លោក អ៊ុយ​ចយ បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា០៧នាក់​ តែ​មិន​អាច​អោយ​ឈ្មោះ​បាន​ទេព្រោះ​កំពុង​តែ​រៀប​ចំ​តាម​នីតិវិធី ហើយ​រង​ចាំ​បញ្ជាពីថ្នាក់​លើ​សិន។ លោក អ៊ុយចយ បាន​បន្ថែម​ថា ជន​ដៃដល់​និង​បញ្ជួន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី០២ ខែមេសា​ ឆ្នាំ​២០១៦ស្អែកនេះ។

ប្រភព​បែក​ធ្លាយ​សុំ​មិន​បញ្ចេញ​ឈ្មោះបានលួច​បង្ហើប​​អោយ​ដឹង​ថា ក្នុង​ករណី​ក្រុម​ជន​ដៃ​ដល់​មួយក្រុម​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​ជន​រង​គ្រោះ​ ខាង​លើ​នេះ មាន​អ្នក​ធំ​ផ្កាយ​៣ម្នាក់​កំពុង​ព្យាយាម​ជួយ​អន្តរាគមន៍​ដោះ​ជន​ដៃ​ដល់​​ពី ​សំណាញ់​ច្បាប់​ក្រៅ​ផ្លូវ​ការណ៍។

លោក ឈួរលាង ជន​រង​គ្រោះ​ខាង​លើ​សូម​សំនូមពរ​​​ទៅ​ឯកឧត្តម​ ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប សូម​លោក​មេត្តា​ជួយ​អោយ​កូន​ចៅ​របស់​លោក បញ្ជូន​សំណុំ​រឿង​ខាងលើ​នេះ​​ទៅ​តុលាការ​អោយ​បាន​លឿនផង​។ ហើយ​លោក ឈួរលាង​ សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំ​ថា តុលាការ​ខេត្ត​សៀមរាប​និង​រក​យុត្តិធម៌​ជូន​លោក​ដែល​ជា​ជន​រង​គ្រោះ​ជាក់​ ជាមិន​ខាន។

សូម​បញ្ជាក់​ថា សមត្ថ​កិច្ច​ខាងលើ ​មិន​បាន​អនុញ្ញាតិ​អោយ​អ្នក​កាសែត​ថត​រូប​ជន​ដៃដល់​ទេ តែ​រូប​ដែល​បង្ហោះ​ខាង​ក្រោម​នេះ​ ជា​រូប​បែក​ធ្លាយតាម​ប្រ​ព័ន្ទ​អ៊ី​ន​ធើនែត​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ksnews_01042016_01