លោក​សូចាន់​ណារី​នគរបាល​វរៈកា​រពារ​ព្រំដែន​លេខ​៩១១​កំពុង​តែរកប្រ​ភពចំណូ​លសេ​ដ្ឋកិច្ចពីពលករចំ​ណាកស្រុក​និងទំ​និញគេ​ចព​ន្ធ

ខេត្តបន្ទាយមានជ័យ​៖​​ប្រជាពលរដ្ឋរាយ​ការណ៏ឲ្យដឹងថាច្រករបៀង​ជា​ច្រើន​នៅ​ ប៉ោយ​ប៉ែ​ត​គ្រប់គ្រង​ ដោយ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ គឺ​លោក​ សូ​ ចាន់​ណា​រី​ ​កំពុ​ង​តែរក​ប្រភពចំណូល​សេដ្ឋកិច្ច​ពី​ពលករ​ចំណាកស្រុក​ ទំនិញគេចពន្ធ​ហូរ​ចូល​ ក្នុង​នោះ​មាន​ទាំង​ម៉ូតូ​គេចពន្ធ​ឆ្លងកាត់​ផង​ដែរ​។នៅ​ចំ​ណុច​ច្រក​ព្រៃ​ គប់ ​ ទំនិញគេចពន្ធ​មួយ​ចំនួន​ទៀត​គឺជា​ទំនិញ​របស់​លោក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ នេះ​​តែ​ម្ដង​។ពលរដ្ឋ​ចំណាកស្រុក​នៅ​តែ​ឆ្លង​ទៅ​ប្រទេស​ថៃ​ជា​ហូរហែរ​ ប្រថុយ​និង​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​ ខណៈ​នគរបាល​គ្រប់គ្រង​តាម​​ព្រំដែន​មាន​ភាព​ធូរ​លុង​និង​ស្វែងរក​លាភសក្ការៈ ​យក​លុយ​ពី​ពលរដ្ឋ​ឆ្លងកាត់​ ពិសេស​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ​ បាន​រង​នូវ​ការ​រិះគន់​ពី​​សមត្ថកិច្ច​ភាគី​ថៃ​ ដែល​មិន​មាន​វិធានការ​ទប់ស្កាត់​ពលរដ្ឋ​របស់​ខ្លួន​។​
​ កន្លង​ទៅ​ បើ​មានការ​រឹត​បន្តឹង​​តាម​ច្រក​អន្តរជាតិ​សម្រាប់​ពលករ​ចំណាកស្រុក​ ឬ​ក្រុម​ឈ្មួញ​រកស៊ី​គេចពន្ធ​ កាន់តែ​ធ្វើ​ឲ្យ​នគរបាល​ព្រំដែន​របស់​លោក​ សូ​ ចាន់​ណា​រី​ ត្រូវ​ប៉ាន់​ ព្រោះ​ប្រជាពលរដ្ឋ​បង្វែ​រទៅ​ឆ្លង​តាម​ច្រករបៀង​នេះ​ដូច​ហែរ​កឋិន​ ក្នុង​នោះ​ក៏​មានការ​ឆ្លងកាត់​ដោយ​ជនជាតិ​ថៃ​ដែល​មានមុខ​សញ្ញា​​មិនល្អ​ ឬ​មន្ត្រី​ដែល​គេច​ពី​ក្រសែភ្នែក​សមត្ថកិច្ច​របស់​ប្រទេស​គេ​ ក៏​លួច​ឆ្លង​ដែន​តាម​ច្រករបៀង​ទាំងនេះ​ ចូល​មក​លេង​កាស៊ីណូ​ជា​ហូរហែរ​ និ​ង​មានការ​សង្ស័យ​ផង​ដែរ​ថា​ ពួក​គេ​អាច​និង​បង្កើត​នូវ​បទល្មើស​ផ្សេងៗ​ ខណៈ​ឆ្លង​ដែន​គ្មាន​លិខិត​ស្នាម​ សម្រាប់​ការ​ត្រួតពិនិត្យ​ស្របច្បា​ប់​របស់​សមត្ថកិច្ច​នៃ​ភាគី​ប្រទេស​ទាំង ​ពីរ​។​​ ប៉ុន្តែ​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​បាន​ទំលាយ​ថា​ លោក​ សូ​ ចាន់​ណា​រី​ បាន​ដាក់​សាច់ញាតិ​របស់​ខ្លួន​ និ​ង​បក្ខពួក​និយម​ឲ្យ​ទៅ​ឈរជើង​តាម​ច្រករបៀង​ ដែល​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​និង​ ពលករ​ចំណាកស្រុក​ ដើម្បី​ប្រ​មួល​គ្រប់គ្រង​ប្រភព​សេ​ដ្ឋកិច្ច​ នៃ​បទល្មើស​ទាំងនេះ​ ។​
​ សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​ប៉ោ​យ​ប៉ែ​ត​ខ្លះ​ បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ក្រោម​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ប្រចាំ​ទិស​ភូមិភា​គ​៥​ ព្រំដែន​ ឲ្យ​ពង្រឹង​តាម​ច្រកព្រំដែន​ ទប់ស្កាត់​ពលករ​ចំណាកស្រុក​ ទំនិញគេចពន្ធ​ និង​ការពារ​តាម​បន្ទាត់​ខ្សែ​ព្រំដែន​លើ​បូរណភាព​ទឹកដី​ ​ឃើញ​ថា​ ទាំង​លោកស្នងការ​ អាត់​ ខែ​ម​ ក៏​ដូច​ជា​ លោក​ សូ​ ចាន់​ណា​រី​ បាន​បញ្ចេញ​នូវ​ស្នាដៃ​ភ្លាមៗ​ បោសសម្អាត​ បិទ​ច្រក​ ទប់ស្កាត់​​ពលករ​ចំណាកស្រុក​ និង​ទំនិញ​ហូរ​ចូល​។​ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ផង​ ទម្លាប់​ដដែល​ជា​ដដែល​ក្នុង​គំនិត​រក​លុយ​ទាំង​បំពាន​ មិន​គោរព​តាម​​ការ​ណែនាំ​របស់​អគ្គស្នងការ​ ឬ​អគ្គស្នងការ​នគរបាល​ជាតិ​ បន្ត​ការ​រីក​ដុះដាល​។​ សកម្មភាព​ទាំងនេះ​គេ​ជឿ​ថា​ ក៏​អាច​ក្នុង​ចំណែក​ប្រភព​សេ​ដ្ឋកិច្ច​ណាមួយ​ផង​ដែរ​ សម្រាប់​លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ទើប​លោក​ សូ​ ចាន់​ណា​រី​ នៅ​តែ​មាន​ចេតនា​គ្រប់គ្រង​នគរបា​ល​ព្រំដែន​ក្នុង​ភាព​ធូរ​លុង​និង​ប្រឹង​ ប្រមូលប្រាក់​ពី​ពលករ​ចំណាកស្រុក​ ទំនិញគេចពន្ធ​ឆ្លងកាត់​ ហើយ​ថ្មីៗ​នេះ​មាន​ទាំង​ម៉ូតូ​គេចពន្ធ​ទាំង​​នេះផងដែរ​។ ​នៅមានតភាគ)

a-150x150