​មេ​​គយ​​ច្រកទ្វារ​​តំបន់​អូ​រ​អន្លក់​​សម្ងំ​បើក​ដៃ​ស៊ុម​គ្រលុម​​អោយ​ទំនិញ​លោ​តឆ័ត្រ​ចូល​ពី​ថៃ​​យ៉ា​ង​ត្រជាក់​​ថ្លើម​បំផុត !

គេ​ពុំ​ច្បាស់​ទេ​ថា  មកទល់ពេលនេះ  តើ​លោក​មេ​គយ​ច្រក ទ្វារ​តំបន់​អូរ​អន្លក់  គាត់​ត្រូវប៉ាន់​ជាមួយ​ក្រុម​ ឈ្មួញ​ក្នុង​១​ខែៗ​ប៉ុន្មាន​ម៉ឺន​ ប៉ុន្មាន​សែន ​ដុល្លារ​នោះ​ទេ  បានជា​មកដល់​បច្ចុប្បន្ន  គេ​ឃើញ​គាត់​នូវតែ​សម្ងំ​លាក់​លួច​ ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ អោយមាន​ទំនិញ​ បង់ពន្ធ​មិន​គ្រប់​និង ​ទំនិញ​ខុសច្បាប់​លោតឆ័ត្រ​ចូល ​មក​ក្នុងស្រុក​ធ្វើ​ មាន បាន​ជាមួយ​ក្រុម​ឈ្មួញ​ យ៉ាង​ត្រជាក់​ថ្លើម​បែប នេះ​មិនគួរ​ ក្រុមអធិការកិច្ច​ គយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​សកម្មភាព​ គាត់​នោះ​ទេ​។​

​ប្រភព​ពត៌មាន​ពី​ក្រុម​ឈ្មួញ​តូចតាច​បាន​អោយ​ការរិយាល័យ​យើង​ដឹង​ថា​៖​ ភាព​ល្បីល្បាញ​របស់​ច្រករបៀង​អូរ​អន្លក់​គឺ​ពុំ​ចាញ់​តាម​ច្រករបៀង​១​ចំនួន​ និង​ច្រកទ្វារ​អន្តរជាតិ​តាម​តំបន់​ព្រុំដែន​កម្ពុជា​សៀម​ក្នុង​ខេត្ត​ បាត់ដំបង​ប៉ុន្មាន​នោះ​ទេ​។​នោះ​បើ​តាម​ការអះអាង​របស់​ប្រភព​ប្រជាពលរដ្ឋ​ និង​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឆ្លង​ដែន​ដែល​ត្រូវ​រូ​វ​ជាពិសេស​ជាមួយ​ក្រុម​គយ ​នៅ​ច្រកទ្វារ​អូរ​អន្លក់​។​

​ពត៌មាន​ប្រភព​អះអាង​ថា​ថ្វី​បើ​ជា​ច្រកទ្វារ​តំបន់​ប៉ុន្តែ​ក្រម​ឈ្មួញ​បែរ ​ជា​សម្រុក​នាំ​ចេញ​នាំ​ចូល​ទំនិញ​ខុសច្បាប់​ទំនិញគេចពន្ធ​ទំនិញ​លោតឆ័ត្រ​ យ៉ាង​មមាញឹក​យ៉ាង​ស្ងាត់ស្ងៀម​បំផុត​។​បើ​តាម​មូលហេតុ​ក្រុម​ឈ្មួញ​បង្ហើប​ តិចៗ​អោយដឹង​ថា​មកពី​តែ​មេ​គយ​ទី​នេះ​គាត់​ត្រជាក់​ល្ហឹម​ពូកែរ​សម្ងំ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​មេ​ឈ្មួញ​ធំៗ​និង​ក្រុម​ឈ្មួញ​ជិតដិត​អោយ​ មាន​ការ​នាំចូល​ស្ទើរតែ​គ្រប់​រូបភាព​បទល្មើស​ទំនិញគេចពន្ធ​ឫ​រាល់​ទំនិញ​ ដែល​បង់ពន្ធ​មិន​គ្រប់​ទាំងអស់​ត្រូវ​គេ​ឃុបឃិត​គ្នា​ជា​ខ្សែស្រឡាយ​បង្វែ​ អោយ​នាំ​ចូល​តាម​ច្រកទ្វារ​នេះ​ទាំងអស់​។​

​ផ្ទុយទៅវិញ ​ដោយសារ​ភាពស្ងប់ស្ងាត់​នេះ​ធ្វើអោយ​ច្រកទ្វារ​នេះ​សម្បូរ​ទៅ​ដោយ​ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​។​ហើយ​ជាងនេះទៅទៀត​ក្រៅ​ពី​ទំនិញ​លោតឆ័ត្រ​និង​ បង់ពន្ធ​មិន​គ្រប់​នេះ​ទៅ​គឺ​ប្រភេទ​ម៉ូតូ​ក្តៅ​ឡាន​ក្តៅ​គេចពន្ធ​ក៏​មាន​ ការហូរ​នាំចូល​យ៉ាង​គគ្រឹគគគ្រេង​យ៉ាង​អ​នា​ធិប​ត្យេ​បំផុត​។​

​ពាក់ព័ន្ធ​នឹង​ពញ្ហា​នេះ​វា​គឺជា​ទង្វើរ​មួយ​ឃុបឃិត​គ្នា​យ៉ាង​ ច្បាស់ក្រឡែត​ពី​សំណាក់​ក្រុម​ឈ្មួញ​និង​មន្ត្រី​ជំនាញ​និង​មេ​គយ​ច្រកទ្វារ ​នេះ​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ទៅ​តាម​ជំនាញ​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ​។​ ហើយ​ដែល​បញ្ហា​នេះ​វា​ជា​ការឃុបឃិត​គ្នា​ធូ​រលុង​ជា​ខ្សែបណ្តោយ​ពី​ថ្នាក់​ មេ​គយ​ច្រកទ្វារ​រហូតដល់​មេ​សាខាគយ​ថ្នាក់​ខេត្ត​បាត់ដំបង​ព្រមទាំង​ក្រុម​ អាជ្ញាធរ​ដែនដី​ជំនាញ​តាម​ជាន់​ថ្នាក់​ផងដែរ​ទើបបានជា​អំពើ​ពុករលួយ​នេះ​អាច ​ដុះ​ស្លែ​រឹងមាំ​មកទល់ពេលនេះ​។​គួរ​បញ្ជាក់​តាម​ប្រភព​ទម្លាយ​អោយដឹងទៀតថា​៖​ច្រកទ្វារ​តំបន់​ដែល​ សម្បូរ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​នេះ​គេ​ហៅថា​ជា​ច្រកទ្វារ តំបន់​សួន​ស៊ុំ (​អូរ​អន្លក់​)​ក្នុង​ភូមិសាស្ត្រ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​
​បើ​តាម​ប្រភព​បាន​ទម្លាយ​អោយដឹង​ទៀត​ថា​៖​ដោយសារតែ​ការ​បែងចែក​ ផលប្រយោជន៏ខ្មៅ​ក្រោម​តុ​មិន​ស្មើភាព​នោះ​ទើប​១​រយះ​ចុងក្រោយ​នេះ​បែរ​ជា​ បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ជា​បន្តបន្ទាប់​រវៀង​ក្រុម​ឈ្មួញ​ស្និទ្ធ​និង​ ឈ្មួញ​មិន​ស្និទ្ធ​ដែល​បង់ពន្ធ​ស្របច្បាប់​ហើយ​នូវតែ​កោសរូស​ជម្រឹត​ទា​ថ្លៃ ​បាយ​ហួសហេតុ​ទៀត​នោះ​ទើបបាន​បែកធ្លាយ​ដឹងលឺ​ដល់ដៃ​អ្នកសារព័ត៌មាន​នោះ​។​
​ដោយឡែក ​ជុំវិញ​ការ​អ​សមត្ថ​របស់​មេ​គយ​ច្រកទ្វារ​បណ្តោយ​អោយ​មានកា​រ​ហូរ​ចូល​ ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​នេះ​យើង​ពុំ​អាច​សុំ​ទំនាក់ទំនង​បាន​ឯនាយ​ សាខាគយ​ខេត្ត​បាត់ដំបង លោក​ប៉ាង  វណ្ណ​ថា  ទូរស័ព្ទ​ខ​ល​ចូល​រោទ៏​ចោល​តែ​ពុំ​មាន​មនុស្សលើក​ជា​ច្រើន​ដង​៕
​ដោយ ៖ ត្មាត​ព្រំដែន

chansophal_chhunsophakmaingkul_omyentieng_b