លោក​ ជា សុ​ផារ៉ា​ សម្ងំគាំទ្រ​ ឬក៍ត្រូវ​សើរើ ​រឿងអ៊ឺម​ ឈុន​លឹមការ​ តែង​តាំង​លោក​ ប្រាក់ ប៉ូលី​ ជាប្រធាន​មន្ទីរ រំល​ងអនុប្រធាន​ចាស់ៗ ​៤-៥នា​ក់ ?

​បន្ទាយមានជ័យ ៖ ការសម្រេច របស់​អតីតរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម ក្នុង​ការតែងតាំង​លោក ប្រាក់ ប៉ូ​លី ក្នុង​រយៈពេល ២ ថ្ងៃ​សោះ អាច​ផ្លោះ​តំណែង ពី​ប្រធានភូមិបាល ក្រុង​ប៉ោយប៉ែត ឡើង​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ ឬ​មួយ​ឯកឧត្តម ជា សុផារ៉ា ត្រូវតែ​ចាត់ការ សើរើ​ករណីនេះ ដើម្បី​បំពេញ​ចិត្ត​មហាជន ក៍​ដូចជា ការព្យាបាល​ សតិអារម្មណ៍ មន្ត្រីរាជការ​ចាស់ៗ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយ​មានជ័យ​នោះ​…?
បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​រង់ចាំ​មើល៍ ដោយ​យកចិត្តទុកដាក់​ថា តើ​ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី ជា សុផារ៉ា នៅ​សម្ងំ​គាំទ្រ​ ។
​សូម​រម្លឹកថា ចាប់ពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ មកដល់ពេលនេះ មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន ជាពិសេស អ្នកលេង​ហ្វេ​សប៊ុក បាន​នាំ​គ្នា​រិះគន់​យ៉ាងខ្លាំង តៗ​គ្នា​ពី​មួយ​ទៅមួយ ពាក់ព័ន្ធ​នឹង​ករណី ដែល​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម កាលក្នុង​តំណែង ​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស៊ីញ៉េ​ តែងតាំងលោក ប្រាក់ ប៉ូ​លី យ៉ាង ​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ ​ឲ្យ​ឡើង​តំណែង ​បុណ្យ​សក្ដិ ពី​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ ។ ពោល​គឺ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម អុឹម ឈុនលឹម ស៊ីញ៉េ​តែងតាំងលោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ស្ដីទី ដោយ​រំលង​បានតែ ១​ថ្ងៃ​គត់​… មកដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ទេសរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម  ដដែល​នេះ ក៍​បាន​តែងតាំង​ ​ប្រភព​ព័ត៌មាន​នោះ បានឲ្យ​ដឹង​ពី​ប្រវត្តិលោក ប្រាក់ ប៉ូ​លី ត្រួសៗ ​ទៀតថា កាល​នៅ​ធ្វើជា ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត ដែល​ប្រជាពលរដ្ឋ នៅ​តំបន់​ជាយ​ដែន កម្ពុជា​-​ថៃ ក្រុង​ប៉ោយប៉ែត តែង​ហៅថា សេដ្ឋី​វ័យក្មេង​នោះ  លោក​ប្រធានក្មេង ប្រាក់ ប៉ូ​លី បាន​យក​បងប្រុស​បង្កើត របស់​ខ្លួន​ម្នាក់​ឈ្មោះ ប្រាក់ ប៉ូ​លីន ជា​មន្ត្រីក្រោមឱវាទ ឱ្យ​ដើរ​ប្រមូល​រក ផលប្រយោជន៍ ពី​ប្រជាពលរដ្ឋ ដែល​សាងសង់ សំណង់​ផ្ទះល្វែង ឬ​អគារ​ផ្សេងៗ រីក​ដូច​ផ្សិត​ក្នុង ១​ល្វែង ប្រមាណ​ពី ៥០០​ដុល្លារ រហូតដល់ ១០០០​ដុល្លារ​… បើ​ពលរដ្ឋ​ណា គ្មាន​លុយ​បង់​ឱ្យ តាម​ការ​កំណត់​ទេ​នោះ គឺ​មិន​អាច​សាងសង់ បានឡើយ ។ ចំពោះ​ប្រជាពលរដ្ឋ​ណា ចង់​ទៅ​ធ្វើ​ប្លង់​រឹង ដល់​ក្រសួង​វិញ​នោះ គឺ​លោក ប្រាក់ ប៉ូ​លី ទារ​លុយ​ឆៅៗ​ពី ៣,០០០​ដុល្លារ រហូតដល់ ៥,០០០​ដុល្លារ ទើប​អាច​ធ្វើបាន​… Sic តែម្តង ។ ព័ត៌មាន​នេះ ក៍​គេហទំព័រ​យើង នៅ​មិនទាន់​អាច យក​ជា​ផ្លូវការ​បាន ទាំងស្រុង​នៅ​ឡើយ​ដែរ​… ល្គឹក​ណា​នៅ​តែ​មិនទាន់ បាន​ជួប​សុំ​ការបំភ្លឺ​ពី​លោក ប្រាក់ ប៉ូ​លី និង​បងប្រុស​បង្កើត របស់​គាត់​ឈ្មោះ ប្រាក់ ប៉ូ​លីន ទេនោះ​… ។​

​ប៉ុន្តែ​ទោះ​យ៉ាងណា ក្រៅ​ពី​អ្នកក្រុង​ប៉ោយ​ប៉ែត នាំ​គ្នា​ហៅ​លោក ប្រាក់ ប៉ូ​លី ជា​សេដ្ឋី​ក្មេង​… ពួកគេ​ក៍​តែងតែ​នាំ​គ្នា ទះ​ទ្រូង​សរសើ​រលោក ប្រាក់ ប៉ូ​លី ដែល​អាច​មាន​លទ្ធភាព សាងសង់​ផ្ទះល្វែង យ៉ាង​ធំ​ឈរ​ជង្គ្រឹងៗ ជាច្រើន​ល្វែង មាន​កម្ពស់​ដល់​ទៅ ៤-៥​ជាន់ នៅ​ខាងត្បូង​ផ្សារ​អគ្គ​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​ពុំមាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ​នោះដែរ … មិនតែប៉ុណ្ណោះ​លោក ប្រាក់ ប៉ូ​លី ក៍ ​ថែមទាំង​មានលទ្ធភាព បង្កើត​ស្ថានីយ​ប្រេង ១ កន្លែង​ទៀត នៅ​ជាប់​ពី​ខាងត្បូង ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ទៀតផង ។ នេះ​គេ​គ្រាន់តែ​ ជាការទម្លាយខ្លះៗ នូវ​អ្វី​ដែល​គេ​ឃើញនឹងភ្នែក និង​គេ​ដឹង​ជា​ទូទៅ​ប៉ុណ្ណោះ​… ចំពោះ​រឿង​អាថ៌កំបាំង​ផ្សេងៗ​ទៀត គ្មាន​អ្នក​ក្រៅ​ណា អាច​បាន​ដឹង​នោះ​ឡើយ​…​។​

​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​បន្ទាយមានជ័យ ជាពិសេស អ្នក​នៅ​ប៉ោយប៉ែត នាំគ្នា​និយាយ​រិះគន់ថា ចាប់តាំងពី អ៊ឺម ឈុនលឹម  បានតែងតាំង ប្រាក់ ប៉ូ​លី ជា​ប្រធាន​ការិយាល័យ ភូមិបាល និង​សុរិយោដី ក្រុង​ប៉ោយប៉ែត កាលណា​មក បាន​ធ្វើឲ្យ​កើតមាន សំណង់​ខុសច្បាប់ អនាធិបតេយ្យ រីកដុះដាល​យ៉ាងច្រើន នៅលើ​ទឹកដី​ប៉ោយប៉ែត ។ ចុះ​ទម្រាំ​លោកធំ អ៊ឺម ឈុនលឹម បានតែងតាំង ប្រាក់ ប៉ូ​លី ពី​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២ ថ្ងៃ​ទៀត​នោះ​… មិនដឹង​ជា ប្រធាន​មន្ទីរ​ថ្មី ប្រាក់ ប៉ូ​លី និង​ប្រធាន​ចាស់ លី សារី មួយណា​គ្រាន់បើ​ ជាង​នោះទេ ? តែ​ទោះ​យ៉ាងណា គេ​ក៍រង់​ចាំ​មើល៍ថា ឯកឧត្តម សួន បវរ  ដែល​ឡើង​ធ្វើជា អភិបាល​ថ្មីៗ នៅ​ខេត្ត​បន្ទាយមានជ័យ ជំនួស​ឯកឧត្តម គោ​ស៊ុំ សារឿ​ត កាលពី​ថ្ងៃ​ទី​២៨  ខែ​មីនា ឆ្នាំ​២០១៦​នោះ នឹង​នៅតែ​ជា​ចៅហ្វាយខេត្ត ដែល​មិន​ហ៊ាន​ក្អក ជាមួយ​លោក​ប្រធាន ប្រាក់ ប៉ូ​លី ដូច​តែ​អតីត អភិបាលខេត្ត​មុនៗ​ដែរ ឬ​យ៉ាងណា​នោះឡើយ​… ។​

​ បើ​តាម​ឮ​ព័ត៌មាន ប្រាប់​មក​ថា ឥឡូវនេះ ប្រជារាស្ត្រ ប្រជាជន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត​ភាគច្រើន នៅ​ខេត្ត​បន្ទាយមានជ័យ ខឹងសម្បារ​ខ្លាំង​ឡើងៗ បន្ទាប់ពី​លោក ប្រាក់ ប៉ូ​លី មិន​ត្រូវបាន​ថ្នាក់លើ ដាក់​ទោសពៃរ៍​ហើយ​… បែរជា​ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម ដ៍​ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ ឲ្យ​ឡើង​តំណែង បុណ្យ​សក្ដិ ពី​ត្រឹម​ថ្នាក់ ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធានស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ​… ខណៈ​ដែល​លោក លី សារី ក៍​ត្រូវបាន​តែងតាំង ឲ្យ​ឡើងបុណ្យសក្ដិ  ជា​អភិបាលរង ខេត្ត​បន្ទាយមានជ័យ ផងដែរ បន្ទាប់ពី​គាត់ (​លី សារី ) ធ្លាប់​ត្រូវបាន​អង្គភាព ​ប្រឆាំង​អំពើពុករលួយ កោះហៅ​មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រិត្ត អំពើ​ពុករលួយ កាល​ពី​កន្លង​ទៅ​រួច​មក​… ។​

98