ខេត្ដសៀមរាប ៖ តាមប្រភពពីមន្ត្រីបានឲដឹងថាទំនិញប្រភេទទូរស័ព្ទដៃម៉ាកថ្លៃៗ គ្រឿងបន្លាស់ទូរស័ព្ទ ភ្លុកដំរី គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿងសម្អាង ឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប ទាំងយប់ទាំងថ្ងៃ ដោយមានរថយន្ដទំនើបៗ ធ្វើជាមធ្យោបាយដឹកជញ្ជូន ចេញពីព្រលាន និងឆ្ពោះទៅរាជធានីភ្នំពេញ រួមទាំងមានរថយន្ដទំនើបៗ តាមបិទគូទថែមទៀតផង ។ ជាក់ស្ដែងថ្មីៗនេះ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដសៀមរាប បានបង្ក្រាប ចាប់ប្រភេទគ្រឿងសំអាង មានតម្លៃជាង ១០ម៉ឺនដុល្លារ ក្រោមបទល្មើស ដឹកជញ្ជូនឆ្លងកាត់ តាមរយៈការបើកភ្លើងខៀវ ពីលោក គង់ ផល្លាគុណ។
លោក គង់ ផល្លាគុណ ប្រធានការិយាល័យ គយនិងរដ្ឋាករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប បានឃុបឃិតឲ្យមាន អំពើសូកប៉ាន់ ពីឈ្មួញយ៉ាងចាស់ដៃ តាមរយះការបិទភ្នែក ឱ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ សុទ្ធតែប្រភេទទំនិញមានតម្លៃខ្ពស់ មិនដែលខ្វល់ពីការពិនិត្យ ឬបង្ក្រាប ប្រមូលលុយបង់ចូលរដ្ឋនោះ ។
ករណីនេះ ឈ្មួញជាប់សង្ស័យបានសារភាពថា មូលហេតុដែល ពួកគេដឹកជញ្ជូន ទំនិញគេចពន្ធ តាមច្រកអាកាសយានដ្ឋាន អន្ដរជាតិសៀមរាប ដោយសារបង់ ប្រាក់តិចជាង ការចំណាយឆ្លងកាត់ច្រក អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ។ សមត្ថកិច្ចបង្ហើបថា ការហូរចូល ទំនិញគេចពន្ធ ប្រឈមនឹងការបង្ក្រាប ខណៈលោក គង់ ផល្លាគុណ មេគយច្រកនេះ បានឱ្យឈ្មួញ ដែលរកស៊ីមុខរបរ ល្មើសច្បាប់ ត្រូវបែងចែកប្រយោជន៍ ទៅកាន់សមត្ថកិច្ច ជាច្រើនទៀត ដែលមានភារកិច្ច ឈរជើងនៅក្នុងព្រលាន ដើម្បីបិទបាំងអំពើពុករលួយ ឬនិយាយបានថា អំពើពុករលួយ រវាងឈ្មួញ និងសមត្ថកិច្ច កើតឡើងជា លក្ខណៈប្រព័ន្ធ ។
លោក គង់ ផល្លាគុណ មេគយច្រក អាកាសយានដ្ឋាន អន្តរជាតិសៀមរាប ទទួលបានចំណូល នូវអំពើពុករលួយយ៉ាងច្រើន ក្នុង ១ខែៗ តាមរយៈការមិនបង្ក្រាប សកម្មភាពនាំចូល ទូរស័ព្ទគេចពន្ធ គ្រឿងសំអាង , សម្លៀកបំពាក់ ,ស្រាថ្លៃៗ ដោយករណីខ្លះ ក្រៅពីបង្កប់នៅក្នុងវ៉ាលីស អ្នកដំណើរ ក៏បានឃុបឃិត ធ្វើជាកាដូ ផ្ញើជូនអ្នកធំ ៗ???៕