ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង រាយការណ៏ មកអង្គភាព សារពត៌មានយើងថា ល្បែងភ្នាល់ ទឹកភ្លៀងកំពុងត្រូវ គេបើកលេងយ៉ាង អានាធិបតេយ្យ ហើយមិនឃើញ មន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងសមត្ថកិច្ច ចាត់វិធានកា រទប់ស្កាត់នៅឡើយទេ ។ ប្រជាពលរដ្ឋ បន្តថា អ្នកបើកលេងល្បែងភ្នាល់ទឹកភ្លៀងនោះមានឈ្មោះ តាល់ ត្រូវជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបងតែម្តង។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ បានអំពាវនាវឲ្យលោក ស ថេត ស្នងការនគរបាលក៏ដូចជាអភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងក្នុងសង្កាត់អូរចារ ជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ប្រជាពលរដ្ឋឲ្យដឹងទៀតថា ក្រៅពីប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយមនោះ គឺលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ជាមេខ្លោងនៅពីក្រោយល្បែងភ្នាល់ទឹកភ្លៀងក្នុងសង្កាត់អូរចារ ផងដែរ។ ប្រសិនបើគ្មានការបើកដៃពីលោក យឹម វិចិត្រ ទេនោះគឺឈ្មោះ តាល់ មិនហ៊ានបើកល្បែងភ្នាល់ទឹកភ្លៀងក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ដូចសព្វថ្ងៃនេះឡើយ។ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង មិនត្រូវបណ្ដោយឲ្យលោក យឹម វិចិត្រ និងបក្ខពួក ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះកំពុងនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ៕