ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់ នៅស្រុកកោះធំបានរិះ គន់អភិបាលខេត្ តថា ជាអ្នក នៅពីក្រោយ ខ្នងវង់ល្បែងប្រជល់មាន់ ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមាន សង្វៀនប្រជល់មា ន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយ វរៈព្រំដែន៦០៥ ស្រុកកោះធំ ខេត្តកណ្តាល ដែលបាន បើកដំណើរការជាង ១ឆ្នាំមកហើយ កើ តមានយ៉ាង គគ្រឹកគគ្រេងនៅ ក្នុងស្រុកកោះធំនេះ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនប្រជល់មាន់ទាំងនោះលេងនៅក្នុងទីតាំងបន្ទាយវរ:ព្រំដែន ៦០៥ ដែលមានលោក លុយ ធៀម ជាម្ចាស់សង្វៀនស្ថិត នៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។សកម្មភាពទាំងនោះអាចកើតមានយ៉ាងរលូនគឺដោយសារអភិបាលខេត្តកណ្តាលយកមកធើ្វអាជីវកម្មជាន់ឈ្លីគោលនយោបាយភូមិ.ឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
បើទោះជាយ៉ាងនេះក្តី សូមបញ្ជាក់ថា បច្ចុប្បន្នទូទាំងស្រុកកោះធំ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ជាស្រុកដែលមានទីតាំងល្បែងស៊ីសងច្រើនជាងគេនៅក្នុងខេត្តកណ្តាល ហើយជារឿយៗគេតែងឃើញសមត្ថកិច្ចដូចជាអភិបាលកណ្តាលមានវត្តមាន ម្តងកាលនៅកន្លែងទាំងនោះ តែបែរជាគ្មានចំណាត់ការទៅវិញ៕