ខេត្តកណ្តាល៖ពត៌មានបឋមដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា សង្វៀនជល់មាន់ដ៍ធំមួយកន្លែងបើប្រៀបធៀបទៅមិនចាញ់កាស៊ីណូ ឡើយ ដែលមានទីតាងស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយ៏ក្សត្រ ស្រុកល្វាឯក ខេត្តកណ្តាល ។ សង្វៀនជល់មាន់ដ៍ធំមួយកន្លែងនេះ ក្នុងមួយសប្តាហ៍បើកអោយមានការភ្នាល់ជល់ និងលេងល្បែងស៊ីសងចំនួន៥ថ្ងៃ តែថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៏្ត និង ថ្ងៃសៅរ៍ អ្នកចូលទៅលេងល្បែងស៊ីសងក្នុងទីតាំងសង្វៀនជល់មាន់ខាងលើនេះ ត្រូវបង់លុយអោយម្ចាស់សង្វៀនក្នុងម្នាក់១០ដុល្លារអាមេរិក ក្នុងមួយថ្ងៃៗគេជល់ភ្នាល់រាប់សិបគូ ហើយក៍មានអ្នកចាញ់ និងឈ្នះ រាប់ពាន់ រាប់ម៉ឺនដុល្លារផងដែរ ។ អ្នកយាមសង្វៀនមាន់នេះបានអះអាងប្រាប់ភ្ញៀវដែលចូលទៅលេងថា មានធានាសន្តិសុខយ៉ាងល្អ គ្មានការរំខានពីសមត្ថកិច្ចឡើយ ព្រោះគេបានរត់ការបង់លុយ សមត្ថកិច្ចពាក់ព័ន្ធដូចជាមេអ.ហខេត្ត មេប៉ូលីសខេត្ត និងព្រះរាជអាជ្ញាផងដែរ ។
តាមការអះអាងបានអោយដឹងថា អ្នកសារពត៌មានមិនត្រូវបានគេអនុញ្ញាតអោយទៅជិតទីតាំងសង្វៀនជល់មាន់នោះឡើយ ដោយមានសន្តិសុខយាមយ៉ាងតឹងរឹង ។
ប្រភពបានបញ្ជាក់អះអាងថា អាជ្ញាធរខេត្តកណ្តាល មិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ដែលជា កត្តាធ្វើអោយមហាជនមានការិះគន់និងដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ ឃុបឃិត ទទួលបានផលប្រយោជន៍ ។ ហើយក៍ជាកត្តាមួយធ្វើអោយប្រជាពលរដ្ឋមានកា រព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើចោរកម្មគ្រប់ប្រភេទ ដែលបង្កអសន្តិសុខរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ សង្វៀនទាំងនោះផងដែរ ក៍ជាសេចក្តីផ្តើមដែលធ្វើអោយគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលដែលបាន ដាក់ចេញអោយអនុវត្តគ្មានប្រសិទ្ធភាព ។
សេចក្តីរាយការណ៍ខាងលើ គឺជាពត៌មានមួយ ផ្ញើទៅកាន់ថ្នាក់ដឹកនាំ ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕