ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋនៅខេត្តកំពង់ធំបានសម្តែងនូវការព្រួយបារម្ភនាពេ លថ្មីៗនេះថាសកម្មភាពនៃការកាប់បំផ្លាញព្រៃលិចទឹក នៅចំណុចមាត់បឹងទន្លេសាបដែលជាប់នឹងភូមិសាស្ត្រ នៃស្រុកទាំង០៤របស់ខេត្តកំពង់ធំ។តាមរយៈព័ត៌មានកំពុងពុះកញ្ជ្រោលនេះ បានបង្ហាញអោយឃើញថាមានភាពអនាធិបតេយ្យដោយការកា ប់ព្រៃលិចទឹកនៅតាមទីទំនាបនៃបឹងទន្លេសាបដែលជាទីជម្រកនិងជាសំបុកត្រីពងកូន នារដូវវស្សានេះ។ ពលរដ្ឋបញ្ជាក់ការបើកចំហរកាប់បំផ្លាញព្រៃលិចទឹកនេះជាការប្រពឹត្តទៅ ដោយភាពទំនើងរបស់បុគ្គលក្នុងលក្ខណៈឯកជនដែលមានការឃុបឃិត ជាមួយមន្រ្តីនៃស្ថាប័នជំនាញខ្លះហៅថា ត្រីងៀតឆ្លៀតពងដើម្បីវាតយកដីធ្វើជាកម្មសិទ្ធ ក្នុងការពុះច្រៀក ជាឡូតិ៍ៗចែកគ្នាឬធ្វើជាទំនិញនៃការលក់ដូរបន្តអស់ស្ទើរទាំងស្រុងទៅហើយ។ បើតាមពលរដ្ឋដីព្រៃលិចទឹកនៅតាមតំ បន់នៃបឹងទន្លេសាបនេះជាសម្បត្តិសារធាណៈឬជាសម្បត្តិរបស់រដ្ឋ ដែលមានគុណប្រយោជន៍ក្នុងការថែរក្សាពូជមច្ឆាជាតិអោយបានគង់វង្សក្នុងការ ទប់ស្តាត់កុំអោយផ្ទៃបឹងឆាប់រីងរាក់ផងដែរ។ប៉ុន្តែចំពោះផ្ទៃដីនៃព្រៃលិចទឹក ដែលទទួលរងនៃការកាប់បំផ្លាញដ៏ធ្ងន់ធ្ងរនោះ ស្ថិតនៅក្នុងខេត្តកំពង់ធំចំនួន០៤ស្រុក។ដែលពលរដ្ឋអះអាងជាការបើកដៃពីអាជ្ញាធ រខេត្តតែម្តងខណៈព្រៃលិចត្រូវបានយ៉ាងរលូនកាប់បំផ្លាញ៕