ល្បិច​រកលុ​យរប​ស់លោក​សៅប៊ុនរិ​ទ្ឋប៉ូលិស​អន្តោ​ប្រវេសន៍​ច្រកទ្វា​រអន្តរជា​តិដូង

ខេត្តបាត់ដំបង ៖លោកសៅប៊ុ​​នរិទ្ឋប៉ូលិស​ អន្តោប្រវេសន៍ច្រកទ្វា រអន្តរជាតិដូង។  បច្ចុប្បន្នកំពុងត្រូវប៉ាន់ តាមរ​យៈបើក អោយពលករខ្មែរចំ​  ណាកស្រុកចេញ ទៅរកការងារធ្វើនៅ ក្នុង​ប្រទេសថៃ ដោយ ខុសច្បាប់ ជាថ្នូរ នឹងការ ទទួលបាន លុយចែកគ្នាដាក់ ហោប៉ៅផ្ទាល់ខ្លួន ។ សេចក្ដីរាយការណ៍ អះអាងថាលោក សៅ​ ប៊ុនរិទ្ឋប្រធាន នគរបាលផ្នែកអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង​ មានកម្លាំងក្រោមការគ្រប់គ្រងបើកច្រករ​ បៀងមួយទៀតដែលគេនិយមដាក់ឈ្មោះថាច្រកដើមចាន់គីរីស្ថិតនៅខាងលិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ក្រុមប៉ូលិស​អន្តោប្រវេសន៍របស់លោកសៅប៊ុនរិទ្ធ កំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុក ដែលមានបំណងវិលត្រឡប់មកពីធ្វើការ​ នៅប្រទេសថៃវិញក្នុងម្នាក់ៗ៣០០បាតនិងចេញទៅធ្វើការនៅប្រទេសថៃ​ ដោយខុសច្បាប់តាមរយៈមេខ្យល់ក្នុងម្នា​ក់ៗចាប់ពី២០០០បាតទៅ២៥០០បាត។ សេចក្តីរាយការណ៏បានឲ្យដឹងថា ពលករចំណាកស្រុកដែលត្រឡប់ម​កវិញ​ក្នុងម្នាក់ៗត្រូវបានទាហ៊ានថៃ ទារប្រាក់ ២០០ បាត និងត្រូវបានក្រុមប៉ូលិសអន្តោប្រវេសន៍រប​ស់លោក សៅ ប៊ុនរិទ្ធ ទាមទារប្រាក់​ចំនួន ៣០០បាតបន្ថែមទៀតទើបឲ្យចូលមកទឹកដីកំណើតរបស់ខ្លួនវិញ ។ ពលករខ្មែរប្រសិនបើមិនប​ង់លុយទៅឲ្យក្រុមប៉ូលិសលោក សៅ​​ ប៊ុនរិទ្ធ គឺមិនអាចចូលមកស្រុកកំណើតទាន់​ពេលវេលានោះទេគឺត្រូវបានអាជ្ញាធរ​ ទាហានរបស់ថៃគំរាមចាប់វាយដំមិន​ខា​នប្រសិនបើយឺតយ៉ាវនោះ។ ដោយខ្លាចអំណាចសៅប៊ុនរិទ្ឋពលក​របានសម្រេចចិត្តបង់លុយឲ្យទៅក្រុម ប៉ូ​លិសអន្តោប្រវេសន៍រូបនោះតាមរយៈមេខ្យល់របស់ពួកគេ។ បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ប​ន្ថែមថាលោក សៅ ប៊ុនរិទ្ធ ដាក់បណ្ដាញ​ មេខ្យល់របស់ខ្លួនជាច្រើននាក់ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗទើបមិនល្បីដល់ ខាងអង្គភាពប្រឆាំងអំពើពុករលួ​យ នេះគឺជាយុទ្ធវិធីថ្មីដែលពួកគេនាំ​គ្នាច្របាច់.កពលករក្រីក្រចំណាកស្រុកតា​ មច្រករបៀងតូចៗដែលមួយថ្ងៃៗមា​នយ៉ា​ងតូចចំនួន២០០នាក់។ ប្រភពបន្តថាពលករខ្មែរត្រូវក្រុមប៉ូលិសអ​ន្តោប្រវេសន៍ដែលជាកូនចៅ​លោក សៅ​ ប៊ុនរិទ្ធ ប្រើប្រាស់ពាក្យគ​ម្រាមចាប់បញ្ជូនទៅស្ន​ ងការខេត្តបាត់ដំបងដាក់គុកបើមិនធ្វើតាមការបង្គាប់របស់មេខ្យល់នោះ៕

13327545_1713617862238238_8785199732675095698_n