រតនគីរី៖សមត្ថកិច្ចជំនាញគយចល័តបានដេញស
្ទាក់ចាប់រថយន្តលួចដឹកឈើប្រណីតល្មើសច្បាប់ចំនួនបួនគ្រឿងសំដៅឆ្ពោះ ចេញទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកអូយ៉ាងដាវ។
ប្រតិបត្តិការបង្ក្រាបដ៍ប្រឈមនោះដឹកនាំឲ្យលោកព្រាបការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអ៊ូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរីទើបចាប់បានរថយន្តល្មើសនៅតាមបណ្តោយផ្លូវ លេខ៧៨ចំណុច ភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅមុខវត្តអូយ៉ាដាវ នាវេលាយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
តាមមន្ត្រីគយស្ថិតក្នុងប្រតិបត្តិការបានឲ្យដឹងថាក្រោយពី ទទួលបានព័ត៌មានច្បាស់ការកម្លាំងបានពួនស្ទាក់ចាប់រថយន្តដឹកឈើប្រណីត ល្មើសច្បាប់ចំនួនបួនគ្រឿងដែលមានម៉ាកតូយូតាកាមរីមួយគ្រឿងម៉ាកតា កូម៉ាមួយគ្រឿងនិងម៉ាកធុនដ្រាពីរគ្រឿង។ចំណែកឈើមិនទាន់ដឹង ចំនួនពិតប្រាកដនៅឡើយទេដោយមន្ត្រីជំនាញកំពុងធ្វើការវាស់វែង និងរក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តរតនគិរី។
ប្រភពពីមន្ត្រីគយដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ាប្រធាននាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការនិងបង្ក្រាបបទល្មើសគយនិងទទួលបាន ព័ត៌មានសំងាត់ពីកម្លាំងគយ។ឈើប្រណីតល្មើសច្បាប់ទាំងនេះគឺជាទំនិញ ល្មើសច្បាប់គយ។ដូច្នេះនាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍និងតម្រូវ ឲ្យមានការបង់ពន្ធតាមច្បាប់របស់គយជាកំណត់។ឈើខុសច្បាប់នេះ មានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក៕