​រឿងដី​ដែលធ្លា​ប់អាស្រ័​យផល​ពីស្រូវ​ប្រាំង​ទឹកភ្នែ​កប្រជាជ​នទន់ខ្សោយ​​រាប់រយ​គ្រួសារ​​ហូរគ្មាន​ទីបញ្ចប់​ដោយសា​រក្រុមឈ្មួញ​ដីធ្លី!

កំពង់ធំ៖រឿងដីអាស្រ័យផល ពីស្រូវប្រាំង ទឹកភ្នែកប្រជាជន រាប់រយគ្រួសារហូរគ្មាន ទីបញ្ចប់ដោយគេសង្ស័យ ថាមានមន្ត្រីថ្នាក់ក្រោមជាតិ ឃុំ  ស្រុក ខេត្ត ខ្លះប្រើសិទ្ធិ អំណាចតាមទឹក លុយ
របស់ក្រុម ឈ្មួញដែលចូលចិត្ត ប្រើល្បិចយកគ្រឿងចក្រទៅជីក ប្រឡាយហ៊ុំព័ទរំលោភយកដី ស្រែប្រាំងពីប្រជាពលរដ្ឋអ្នកទន់ខ្សោយដែល ពួកគាត់ធ្លាប់បានអាស្រ័យ ផលរាល់ឆ្នាំ។

ជាក់ស្តែង  ថ្មីៗនេះបន្ទាប់ពី ឯកឧត្តម  សុក ផេង រដ្ឋលេខាធិការ  ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិបានចុះទៅជួបប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងមានទុក្ខកង្វល់ភ័យខ្លាចក្រុមឈ្មួញរំលោភដីធ្លីរបស់ពួកគាត់នោះ។ ឯកឧត្តមសុកផេងសន្យានាំយកទុក្ខកង្វល់របស់ពលរដ្ធអំពីរឿងដីធ្លីទៅបើកកិច្ចប្រជុំជាមួយថ្នាក់ខេត្ត។ ប៉ុន្តែ ក្រុមឈ្មួញនៅតែធ្វើសកម្មភាព​កាប់​រាន ជីកកាយប្រឡាយហ៊ុំព័ទយកដី​ព្រៃ​លិច​ទឹកក្នុងតំបន់៣ធ្វើជាកម្មសិទ្ធិឯកជនដដែល។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងធ្វើស្រូវប្រាំង ស្ថិតនៅចំណុច អន្លង់ព្រីង ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នោះបាននិយាយពេញៗមាត់ថា ពួកគាត់នៅតែគោរពស្រលាញ់គាំទ្រនិងត្រូវការសម្ដេចតេជោហ៊ុនសែនជាមេដឹកនាំជារៀងរហូត។ ពួកគាត់បន្តថា! ប៉ុន្តែទង្វើអាក្រក់របស់មន្ត្រីខិលខូចនិង
មន្ត្រីពុករលួយខ្លះ បានធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់រហូតឈានទៅដល់ការ
ខឹងគោទៅវាយរទេះទៀតផង ។

លទ្ធផលឆ្នោតឆ្នាំ២០១៣គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពួកមន្ត្រីខិលខូចនិងមន្ត្រីពុករលួយឲ្យចេះភ្ញាក់រលឹកកែខ្លួនជម្រុះទង្វើអាក្រក់កន្លងមកចោលហើយខិតខំសាងអំពើល្អដើម្បីឆក់យកបេះដូងរាស្ត្រក្នុងឆ្នាំ ២០១៧ និង ២០១៨ មកវិញ ។ ប៉ុន្តែក្រុមពួមន្ត្រីអស់សាច់មួយចំនួនតូចនៅតែមិនកែហើយបន្តប្រព្រឹត្តរឿងអាក្រក់កាន់តែច្រើនទៅៗ ។

ពលរដ្ឋភាគច្រើនដែលគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថាពួកមន្ត្រីខិលខូចទាំងនោះពូកែ
ណាស់ខាងលូនក្រាបលុតជង្គង់នៅចំពោះមុខថ្នាក់ដឹកនាំ តែនៅពីក្រោយខ្នងថ្នាក់ដឹកនាំវិញជាន់ករមន្ត្រីតូចតាចនិងរាស្ត្រទន់ខ្សោយគ្មានប្រណី។

ជាការពិតណាស់មានរឿងជាច្រើនដែលកំពុងធ្វើ ឲ្យប្រជា
ពលរដ្ឋមានការថ្នាំងថ្នាក់ខ្លាំងបំផុត រហូតឈានទៅដល់
ការខឹងគោទៅវាយរទេះនោះ គឺដោយសារពួកមន្ត្រីខិលខូច
មួយចំនួននៅក្នុងខេត្តកំពង់ធំលួចចេញប្លង់កម្មសិទ្ធឲ្យឈ្មួញធ្វើអាជីវកម្មបឹងភេ.ករណីលក់ស្តាតចាស់.ករណីចាក់ដីលុបស្ទឹងព្រៃប្រស់ និងលួចលក់ដីព្រៃលិចទឹកក្នុងតំបន់ ៣ ទៅឲ្យឈ្មួញដាក់គ្រឿងចក្រ ធ្វើសកម្មភាព​កាប់​រានដី​ព្រៃ​លិច​ ទឹកជ្រកក្រោមលេះស្តារប្រឡាយចាស់ហើយពូកែធ្វើរបាយការណ៍ភកុហក់សម្តេចតេជោ ហ៊ុន សែន។

ពួកគាត់លើកឡើងថាពេលវេលានេះត្រូវតែចាប់ផ្ដើមដុះក្អែលមន្ត្រីខិលខូចហើយជាពិសេសដល់ពេលត្រូវកាត់សាច់ស្អុយក្រវាត់ចោលហើយ។ បើសិនជាអាចកាត់សាច់ស្អុយចេញបាននៅឆ្នាំ២០១៧និង២០១៨មិនបាច់ឃោសនាក៏ឈ្នះដែរ៕

851423531_90288