ស្នង​ការរង​នគរបាល​ខេត្តកោះ​កុងលោក ​យឹម ផេង ល្បីឈ្មោះ​ឲ្យប្រពន្​ធនាំចូល​ទំ​និញ​គេ​ចពន្ធពី​ថៃមកចែក​ចាយតាម​ខេត្តនា​នា?

តាម​ប្រភពពី​មន្ត្រីនគរបាល​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​ចែ​រតនៈ ដែល​អាង​ប្ដី​របស់ខ្លួន​ជា​ខ្នងបង្អែក​បានធ្វើ​សកម្មភាព​នាំចូល​ ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ទឹកដី​សៀម​កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តកោះកុង មិន​ហ៊ាន​ប៉ះពាល់​ចែ​រតនៈ ទេ​ព្រោះ​ខ្លាច​ខាតបង់​ប្រភព​ចំណូល​របស់ខ្លួន ហើយ​ពួកគេ​មានតែ​ឃុបឃិត​ជួយ​បិទបាំង​មុខ​ជំនួញ​របស់​ចែ​រតនៈ​ទៀតផង​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​ករណី​ចែ​រតនៈ នាំ​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល​តាម​ខេត្តកោះកុង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ​។

កេរ្ដិ៍ឈ្មោះ​របស់លោក យឹម ផេង ស្នងការ​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច កំពុង​ល្បីល្បាញ​កាន់តែខ្លាំង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ដែល​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​នោះទេ​។ ភាពល្បីល្បាញ​របស់លោក យឹម ផេង មិនមែន​កើតឡើង​ដោយសារ​គាត់​មាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ សេដ្ឋកិច្ច​ឡើយ ផ្ទុយទៅវិញ​គឺ​គាត់​ល្បី​ខាង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ប្រពន្ធ​នាំចូល​ ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​។ មានការ​សង្ស័យថា​ស្នងការ​នគរបាល​ខេត្តកោះកុង ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នាំចូល​ទំនិញគេចពន្ធ ​របស់​ភរិយា​លោក យឹម ផេង ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ បច្ចុប្បន្ននេះ​នៅតែ​បន្ត​នាំ​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ទាំង​តាមផ្លូវ​ ទឹក​និង​ផ្លូវគោក​ចូល​ខេត្តកោះកុង យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាំង​សមត្ថកិច្ច​គយ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្តកោះកុង សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​របស់​ចែ​ រតនៈ ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង​។ ការដែល​អ្នកស្រី ពែ​ក រតនៈ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ គឺ​ដោយសារ​អាង​អំណាច​ប្ដី​របស់ខ្លួន​ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ ខេត្តកោះកុង ហើយ​មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ជាច្រើន​ស្ថាប័ន​។

12939328_1542467219382188_609944738_n1