សូ ​ចាន់ណា​​រី មេប៉ូលិ​សការពារ​ព្រំដែន​ ៩១១ បើ​កដៃឲ្យមាន​ទំនិញ​​គេច​ពន្ធ និង​ជន​ចំណាកស្រុក ​ដើម្បីប្រយោ​ជន៍ផ្ទាល់ខ្លួន ​មិនខ្លាចអំណា​ចថ្នាក់លើ… !

បន្ទាយមានជ័យ​៖ តាម​ដំណឹង​ច្រំ​ដែលៗ​ថា ច្រករបៀង​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល វរៈ​ការពារ​ព្រំដែន​លេខ ៩១១ បាន​និង​កំពុង​កើតមាន បទល្មើស​ការ​នាំចូល ​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ ព្រម​ទាំង​ការ​បើកដៃ ឲ្យ​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ចូល​ទឹកដី​ថៃ ស្ទើរ​រាល់​យប់​ថ្ងៃ បន្ត​មក​ដល់​សម័យ លោក​ឧត្តមសេនីយ៍ អាត់ ខែម ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យធ្វើជា ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ ដែល​ដោះដូរ​ចៅហ្វាយខេត្ត ២-៣ ដង​កន្លង​មក​ហើយ​នេះ ។​

​ យោងតាម​ប្រភព​ព័ត៌មាន ពី​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ និង​កូនចៅ​មន្ត្រីៗ ប៉ូលិស​តូចតាច​មួយ​ចំនួន បាន​និយាយ​ប្រាប់​ថា ក្រោយ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន  អគ្គស្នងការ​នគរបាល​ជាតិ បាន​ដក​មុខតំណែង​លោក ឈូក អាង ពី​តួនាទី​ជា​មេបញ្ជាការ នគរបាល​វរៈ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ ៩១១ ដោយ​តែងតាំង​លោក សូ ចាន់ណា​រី ឲ្យ​ឡើង​ធ្វើជា មេបញ្ជាការ​ថ្មី មកដល់ពេលនេះ បាន​និង​កំពុង​ធ្វើឲ្យ កើតមាន​បទល្មើស​ជា​ច្រើន នៅក្នុង​ភូមិសាស្ត្រ​នោះ ។​

​បទល្មើស​ដែល​ត្រូវ​គេ​រិះគន់ថា វា​បាន​និង​កំពុង​កើតឡើង យ៉ាង​អនាធិបតេយ្យ ដោយសារ​តែ​ទង្វើ អសមត្ថភាព​របស់ សូ ចាន់ណា​រី ខ្វះ​ភាពជា​មេដឹកនាំ និង​ដោយសារ​តែ​ការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ឆ្លៀតឱកាស​ស្វែងរក ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​នោះ មាន​ដូច​ជា​បទល្មើស ការ​បណ្ដោយ​ឲ្យមាន ការហូរ​ចេញ​-​ចូល នូវ​ទំនិញគេចពន្ធ និង​ពលករ​ចំណាកស្រុក ស្ទើរ​រៀងរាល់ថ្ងៃ ។ លើសពីនេះ ក៍កើត​មានការ​បើកដៃ ឲ្យ​ជនបរទេស​(​ថៃ​) តែង​នាំគ្នា​ឆ្លងដែន ខុស​ច្បាប់​ទាំង​ហ្វូងៗ ចូល​មក​លេង​ល្បែងស៊ីសង នៅ​កាស៊ីណូ​មួយ​ចំនួន នៅ​ក្រុង​ប៉ោយ​ប៉ែត ដោយ​គ្មាន​ការត្រួតពិនិត្យ ល្អិតល្អន់​ទៀតផង ។​

​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីៗ​ប៉ូលិស តូចតាច​មួយ​ចំនួន បាន​និយាយ​ប្រាប់​ថា ទោះយ៉ាងណា កាលពី​ជំនាន់​លោក ឈូក អាង នៅ​ធ្វើជា​មេបញ្ជាការ នគរបាល​វរៈ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៩១១​នោះ មិនសូវ​កើតមាន​បទល្មើស ច្រើន​ដូច​ខាងលើ​នេះ​ទេ ។ តែ​សព្វថ្ងៃ ក្នុងសម័យ​លោក សូ ចាន់ណា​រី ធ្វើ​ជា​មេបញ្ជាការ​ថ្មី​នេះ បែរ​ជា​កើត​មាន​បទល្មើស នៅ​តាម​ច្រករបៀង​ប្រមាណ ១០​កន្លែង​ឯណោះ ចាប់ពី​ចំណុច​ឈរជើង របស់​នគរបាល វរៈ​សេនា​តូច​ការពារ ព្រំដែន​គោក​៩១១ នៅ​ស្នាក់ការ​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ចាស់ រហូតមក​ទល់​នឹង​តំបន់​ប្រាំ​, ចំកា​រគរ និង​អូរ​បី​ជាន់ ។​

​ប្រភព​បាន​ បញ្ជាក់ថា ក្នុងចំណោម​ច្រករបៀង​ទាំងនោះ មានតែ​ច្រក​បឹង​ស្រ​គូ​មួយគត់ ដែល​ជា​ច្រករបៀង​ដ៍​សំខាន់​មួយ កើតមាន​បទល្មើស​ច្រើនជាងគេ ។ ក្រៅ​ពី​ពួកគេ​អនុញ្ញាត ឱ្យមាន​ការធ្វើ​ចំណាកស្រុក ដោយ​ខុសច្បាប់ ស្ទើរ​រាប់​មិន​អស់ របស់​ពលករ​ខ្មែរ ចូល​ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ គឺ​ពួកគេ​ក៍​មាន​ការឃុបឃិត​គ្នា បណ្ដោយឲ្យ​មាន​ការហូរ​ចូល – ហៀរ​ចេញ នូវ​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ​ដូចជា ការ​នាំចូល​ពី​ថៃ​នូវ ទំនិញ​ហ្គាស​គេចពន្ធ យក​មក​ចែកចាយ​លក់ នៅ​ខេត្ដ​បន្ទាយមានជ័យ និង​ការនាំចេញ​នូវ​ស្រូវ​-​អង្ករ ព្រមទាំង​ខោ​អាវ​គីប​ទាំង​រថយន្តៗ ពី​កម្ពុជា​ទៅ​ថៃ ស្ទើ​រាល់​យប់​ថ្ងៃ​ជាដើម ។ ក្នុង​នោះ​ក៍​ធ្លាប់​ឮ​ថា មានការ​លួច​ដឹកឈើ​ប្រណីត តាម​ច្រករបៀង មួយចំនួន​ផង​ដែរ​… ប៉ុន្តែ​រាល់​ព័ត៌មាន អាស្រូវទាំងនោះ គេ​តែងតែ​ធ្លាប់​ឮ​លោក សូ ចាន់ណា​រី និយាយ​ការពារ​ខ្លួនឯង​ថា …​វា​មិនមែន​ជា​ការពិត​ទេ​… ។​

​ តាម​ប្រភព​ពី​កូន​ប៉ូលិស ថ្នាក់ក្រោម​ភាគច្រើន បានឱ្យដឹង​ទៀត​ថា ប៉ូលិស​វរៈ​សេនា​តូច ការពារ​ព្រំដែន​គោក​៩១១ ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់​លោក សូ ចាន់ណា​រី សព្វថ្ងៃនេះ ខុសគ្នា​ឆ្ងាយ​ណាស់ ពី​កាល​ជំនាន់​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ឈូក អាង ជា​មេបញ្ជាការ ។ ព្រោះថា មេបញ្ជាការ​ថ្មី សូ ចាន់ណា​រី គិតតែ​ពី​រឿង​រកលុយ ដោយ​មិន​សូវ​ខ្វល់ខ្វាយ ពី​កិត្តិយស​របស់​មេៗ​ថ្នាក់លើ ឬ​ក៍​អង្គភាព​ផ្ទាល់ខ្លួន និង​សុខទុក្ខ​របស់​កូនចៅ ថ្នាក់ក្រោមៗ​ដូច​លោក ឈូក អាង នោះឡើយ ហើយ​គាត់ (​សូ ចាន់ណា​រី​ ) ក៍​មិនសូវ​មាន​បទពិសោធន៍ ឬ​ជំនាញ​ពិតប្រាកដ ក្នុង​ការដឹកនាំ​ការងារ ការពារ​ព្រំដែន​នោះដែរ គឺ​បាន​តែ​ពូកែ​… ជាមួយ​ខ្មែរ​តូចតាច គ្នាឯង​ប៉ុណ្ណោះ ។​

​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ និង​កូន​ប៉ូលិស​ក្រោម​ឱវាទ បាន​និយាយថា លោក សូ ចាន់ណា​រី ធ្លាប់​មាន​តែ​ជំនាញ ប៉ិនប្រសប់​ក្នុង​ការរកស៊ី បើកហាង​ដូរ​លុយ និង​វេរ​លុយ ដែល​មាន​សាខា​ធំ នៅ​ក្រុង​ប៉ោយ​ប៉ែត ព្រមទាំង​បច្ចុប្បន្ន មាន​ជំនាញ​តែ​ខាង ដាក់​បញ្ជា​ឱ្យ​មន្ត្រីៗ នៅ​ក្រោម​បញ្ជា​របស់​ខ្លួន ត្រូវធ្វើ​យ៉ាងណា​រកលុយ ឲ្យបាន​ច្រើន​ពី​ប៉ុស្តិ៍ ច្រករបៀង​ទាំង ៩ កន្លែង​នោះ ។ ដែល​បញ្ហា​នេះ ថ្នាក់លើៗ​ត្រូវតែ ធ្វើការ​ពិចារណា ក្នុង​ការសម្រេចចិត្ត ដកហូត​មុខតំណែង លោក​មេបញ្ជាការ សូ ចាន់ណា​រី និង​មេបញ្ជាការរង សួង សៅ ដើម្បី​ដាក់​មន្ត្រី​ល្អៗ​ជំនួស​វិញ ទើប​ជា​ការល្អប្រសើរ សក្ដិសម​ជា​សម័យ កែទម្រង់​ស៊ីជម្រៅ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយ​គតិបណ្ឌិត នៃ​កម្ពុជា​យើង ។

​ ព័ត៌មាន​ថ្មី​ផ្សេង​ពី​នេះ កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ វិទ្យុ​អាស៊ីសេរី បាន​បង្ហោះ​ផ្សាយ នៅ​វេបសាយ​របស់​ខ្លួន នូវ​អត្ថបទ​មួយ មាន​ចំណងជើង​ថា «​ពលរដ្ឋ ៥៤​គ្រួសារ នៅ​ក្រុង​ប៉ោយ​ប៉ែត ចោទ​ប៉ូលិស​ព្រំដែន​ថា មិន​ឲ្យ​សង់​ផ្ទះថ្មី នៅ​ទីតាំង​ចាស់​» ដែលមាន​ខ្លឹមសារ​ដើម ទាំងស្រុង​ដូច​ខាងក្រោម ៖

​ ប្រជាពលរដ្ឋ​រស់នៅ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៥៤​គ្រួសារ ចោទប្រកាន់​មេបញ្ជាការ នគរបាល​វរ​ការពារ ព្រំដែន​លេខ ៩១១ ថា បាន​រារាំង​មិន​ឲ្យ​ពួកគាត់ សង់ផ្ទះ​នៅលើ​ដី រស់នៅ​តាម​ព្រំដែន​។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់​ពី ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ បាន​រើ​ផ្ទះ​ចាស់ សង់​ថ្មី តែ​ត្រូវបាន​មន្ត្រី នគរបាល​ការពារ​ព្រំដែន ហាមឃាត់​មិន​ឲ្យ​សាងសង់​។​ ​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយ​ប៉ែត សម្ដែង​ការ​មិន​ពេញចិត្ត នឹង​ទង្វើ​របស់​មេ​បញ្ជាការ នគរបាល​ការពារ ព្រំដែន​វរ​លេខ ៩១១ ចំណុះ​ឲ្យ​ស្នងការដ្ឋាន នគរបាល​ខេត្ត បន្ទាយមានជ័យ​ថា ហាមឃាត់​មិនឲ្យ ពួកគាត់​សង់ផ្ទះ ដោយ​មិន​គិត​ពី​ទុក្ខលំបាក របស់​ពលរដ្ឋ​ក្រីក្រ​ឡើយ​។​

​តំណាង​ពលរដ្ឋ​ម្នាក់ លោក មាស ច័ន្ទ​តារា ឲ្យដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា​ថា មេបញ្ជាការ​នគរបាល ​វរ​ការពារ​ព្រំដែន​លេខ ៩១១ ប្រចាំការ​នៅ​ព្រំដែន ក្រុង​ប៉ោយប៉ែត បាន​ហាមឃាត់ ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ក្នុងចំណោម ៥៤​គ្រួសារ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត មិន​ឲ្យ​សាងសង់​ផ្ទះ ស្នាក់​នៅ​លើ​ដី​កម្មសិទ្ធិ របស់​ខ្លួន​ឡើយ​។ លោក​អះអាង​ថា ពួកគាត់​បាន​រុះរើ​ផ្ទះ​ចាស់ ចេញ​អស់​ទៅហើយ ដើម្បី​សង់ផ្ទះ​ថ្មី នៅលើ​ដី​ទីតាំង​ដើម ដោយ​ពុំ​បាន​ទៅ​រំលោភ លើ​ដី​របស់​រដ្ឋ​នោះ​ទេ​។ លោក​បន្ថែមថា ពួកគាត់​កំពុង​ព្រួយបារម្ភ ខ្លាច​គ្មាន​ជម្រក ស្នាក់នៅ​ក្នុង​រដូវវស្សា ខាងមុខនេះ ៖ «​គេ​ថា មិន​ឲ្យ​ពួក​ខ្ញុំ សាងសង់​តែម្ដង បើ​ទោះ​យើង​ទៅ​សុំ​ច្បាប់​ដល់​ណា ក៏​គេ​មិន​ឲ្យ​ដែរ​។ ហើយ​ពួក​ខ្ញុំ ក៏​បាន​ទៅ​សុំ​ច្បាប់ មន្ត្រី​សាលា​សង្កាត់ និង​សាលាក្រុង​ប៉ោយ​ប៉ែត គេ​ឲ្យ​សាងសង់​បាន ប៉ុន្តែ​ប៉ូលិស នៅតែ​រារាំង​ទៀត​»​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ មេបញ្ជាការ​នគរបាល ការពារ​ព្រំដែន​វរ​លេខ ៩១១ លោក សូ ចាន់ណា​រី មានប្រសាសន៍​ទទួលស្គាល់​ថា លោក​ពិតជា​បាន​បញ្ជា ឲ្យ​មន្ត្រីក្រោមឱវាទ ហាមឃាត់​ពលរដ្ឋ​សង់ផ្ទះ ប្រាកដ​មែន​។ លោក​អះអាង​ថា មូលហេតុ​ដែល​ហាមឃាត់​នេះ ដោយសារ​ប្រជាពលរដ្ឋ សង់ផ្ទះ​រំលោភ​លើ​ដី ចំណី​ផ្លូវ​សាធារណៈ និង​កៀក​ព្រំដែន តំបន់ហាមឃាត់ ​សាងសង់​សំណង់​រឹងមាំ ដែល​ប៉ះពាល់​ដល់​ការ ធ្វើ​ដំណើរ​របស់​អ្នកស្រុក នៅពេល​ខាងមុខ​៖ «​ហើយ ជាទូទៅ​ព្រំដែន​យើង មិន​ទាន់​កំណត់​ថា យ៉ាងម៉េច​យ៉ាងណាទេ​។ យើង​បាន​ជជែក​រឿងនេះ នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០០០ ភាគី​ខ្មែរ និង​ថៃ មិន​អនុញ្ញាត​ឲ្យ​សង់ សំណង់​រឹងមាំ​នៅតាម​ព្រំដែន មិនទាន់​មាន​ការ កំណត់​ច្បាស់​ទេ​។ អ៊ីចឹង​បាទ ! »​។

​ប្រជាពលរដ្ឋ​អះអាងថា ពួកគាត់​មិន​បាន​សង់ផ្ទះ រំលោភ​ដី​ផ្លូវ​សាធារណៈ ដូច​ការលើកឡើង​ ​របស់​សមត្ថកិច្ច​ឡើយ​។ មន្ត្រី​សម្របសម្រួល អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ តាម​ខ្សែ​បន្ទាត់​ព្រំដែន ជា​រឿង​ល្អ ពីព្រោះ​អាចជួយ​ធ្វើ​ជា​រនាំង ការពារ​ទឹកដី​បាន យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា  អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​សិក្សា​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ហាមឃាត់

​ពលរដ្ឋ​មិន​ឲ្យ​សង់ផ្ទះ ដើម្បី​កុំឲ្យ​ពួកគាត់ ជួប​ការលំបាក ដោយសារ​គ្មាន ទីជម្រក​ស្នាក់នៅ​៖ « ​បើសិន​ជា​ប៉ូលិស និយាយ​ការសាងសង់ ផ្ទះ​របស់​ពួកគាត់ វា​ប៉ះពាល់​ខ្សែ​បន្ទាត់​ព្រំដែន​។ ចុះ​ហេតុ​អី​គាត់ មិន​ធៀប​ជាមួយ ក្រុម​កាស៊ីណូ​ផង​? ហេតុ​អី​កាស៊ីណូ សង់​អគារ​បាន​? ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រ សង់ផ្ទះ​មិនបាន​?»​។​

​ប្រជាពលរដ្ឋ​ទាំង ៥៤​គ្រួសារ រស់​នៅ​ជាប់​អូរ ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​ចម្ងាយ​ប្រមាណ ៤៥០​ម៉ែត្រ ​ពី​កាស៊ីណូ និង​កៀ​ករបង ក្រុមហ៊ុន​ហ្គោល​ឌិន​ក្រោន (Golden Grown) របស់​លោក​ឧកញ៉ា កុក អាន នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ៕

a-150x150