ប្រជា​ពលរដ្ឋឆ្ង​ល់?តើ​ សម្តេចហ៊ុន​សែនមាន​ដឹងថានៅ​ក្នុងអាណាច​ក្រលោក​​ច័ន្ទសុផល​បើក​ល្បែងស៊ីស​ ងគ្រឿងញៀន​ខុសច្បាប់​ផ្ទុយ​ពីគោ​លន​យោបាយភូមិ​ឃុំមានសុវត្ថិភាពដែរ ​អត់?

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបងបានរាយការ​ណ៏​ឲ្យ​ដឹងថា ល្បែងស៊ីសង គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត​នៅតែ​បន្ត​កើតឡើង​យ៉ាង​ខ្លាំងនៅខេត្តបាត់តំបង។ នៅតាម​បណ្ដា​សង្កាត់​មួយចំនួន ល្បែងស៊ីសង​ដូចជា កន្ទុ​យលេខ ភ្នាល់​បាល់ទាត់ បញ្ជល់មាន់ បៀ​អាប៉ោង ភ្នាល់​ទឹកភ្លៀង កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ខណៈ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​អភិបា​លក្រុង​បាត់ដំបងក៏ចៅហ្វាយខេត្តទទួលបានប្រយោជន៏យ៉ាងក្រាស់ក្រែល​។
សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ក្រុង​បា​ត់ដំបង បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​គេ​បើក​លេងល្បែង​បៀ​ អាប៉ោង និង​កន្ទុយលេខ​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​នគរបាល​សង្កាត់ និង​នគរបាល​ក្រុង ចាត់​វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ចំណែក​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង ដែល​ប្ដេជ្ញា​​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នោះ ការពិត​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​តាម​តួនាទី​របស់ខ្លួន​ឡើយ ​។​
ជុំវិញ​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​យ៉ា​ង​ពេញបន្ទុក​នៅក្នុង​ក្រុង​ បាត់ដំបង​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​អធិការនគរបាល និង​អភិបាលក្រុង​បាត់ដំបងលោកសថេតនិងលោកច័ន្ទសុផល​ចៅហ្វាយខេត្ត ដែល​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា ដោយសារ​ល្បែង​បៀ​អាប៉ោង បញ្ជល់មាន់ កន្ទុយលេខ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន់​ឡាញ និង​ល្បែងភ្នាល់​ទឹកភ្លៀង រាលដាល​កាន់តែខ្លាំង​ឡើងៗ​ទើប​ធ្វើ​ឲ្យ​កើតមាន​អំពើចោ​រកម្ម​លួច​ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​ពាលា​អាវាសែ និង​បទល្មើស​ជាច្រើន​ទៀត​។
សូមរំលឹកផងដែរថាសម្ដេចនាយករដ្ឋមន្ត្រី​តេ​​ជោ ហ៊ុន សែន បាន​សរសើរ និង​លើក​ពី​គុណសម្បត្តិ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​​កាលពី​ព្រឹក​ថ្ងៃទី​២១​កក្កដា​ឆ្នាំ​២០១៦ ដោយ​សម្ដេច​ចាត់ទុកថា ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​​ល្អ​និង​អនុវត្ត​ការងារ​ដែល​បម្រើ​
ផលប្រយោជន៍ ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​​។ ថ្លែង​ចំពោះមុខ​មន្ត្រី​បក្ស​នៅ​សាលាខេត្ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ថែមថា បើសិន​ជាមាន​អភិបាលខេត្ត មាន​អភិបាលស្រុក អភិបាលក្រុង អភិបាលខណ្ឌ​ល្អ​នោះ ការដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​នឹង​ប្រព្រឹត្តទៅបាន​ល្អ ដោយ​មិនចាំបាច់​នាំ​ការ​អំ​ពុល​ទុក្ខ ដល់​នាយករដ្ឋមន្ត្រី «​ឈឺក្បាល​»​ឡើយ​។​ក្រោយពី​កា​រស​សើ​ត្រូវបាន​ចេញផ្សាយ​តាម​បណ្តាញឃោ​សនា​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លើក​ខេត្តបាត់ដំបង​សើច​ហើយ​លើក​ជា​សំណួរ​ថា​៖​តើ​ សម្តេច​ហ៊ុនសែន​មាន​ដឹងថា​នៅក្នុង​អាណាចក្រ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ផ្ទុយ ​ពី​គោលនយោបា​យ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ដែរ​អត់​?​។ សារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការដើម្បីឲ្យពត៌មានកាន់តែសុក្រិត្យ៕

chan-sophal-sar-theit