​បែកធ្លាយ​មេ​ពេទ្យសត្វ​ខេត្ត​តាកែវ​ដាក់​កុងត្រូលជជុះ​ចាំ​ចាប់​គោក្របី​មាន់​ទា​ជ្រូក​ឆ្លងដែន​យ៉ាង​ត្រូវប៉ាន់​បំផុត !

កណ្តាល ៖ តាម​ក្រុម​ប្រជាពលរដ្ឋ​ឈ្មួញ​រកស៊ី​មាន់​ទា កាប់​បាន​ខ្សឹប​អោយ​ការរិយាល័យ​យើង​ដឹង​ថា ៖ គឺ​ពួកគេ​ទ្រាំ​លេបគ្រោះលេបថ្ម​ជា​យូរ​ឆ្នាំ​មកហើយ តែ​ពេល​នេះ​ក្ដៅក្រហាយ​និង​ក្រុម​ពេទ្យសត្វ​ចេះ​តែ​ប្រើ​ស្នៀត​គាប​ជម្រឹត​ មិន​លើកលែង​នោះ ក៏​ទម្លាយ​រឿង​នេះ​តែម្ដង​រិះគន់​ទៅ​លើ​លោក ថៃ លី ថា​ជា​យូរ​ឆ្នាំ​មកហើយ​ដែល​ក្រុម​ពេទ្យសត្វ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ ពេទ្យ​រូបនេះ​បាន​គាបសង្កត់​ប្រជាពលរដ្ឋ​ទិញ​គោ​ក្របី​ប្រើប្រាស់​និង​ ជម្រឹត​ក្រុម​ឈ្មួញ​ទិញ​ជ្រូក​មាន់​ទា​អោយ​បង់​លុយ​ទៅ​អោយ​ខ្លូន​។​ហើយ​បើ​ មិន​ព្រម​បង់​តាម​គោល​ការ​ថ្លៃ​បាយ​ថ្លៃ​ផ្លូវ​ថ្លៃ​ដាក់​ខែ​នាំ​មាន់​ទា​ ឆ្លងដែន​ទៅ​មក​លក់ដូរ​ជាប្រចាំ​នោះ​ពួក​គេ​ប្រាកដជា​ពុំ​អាច​រកស៊ី​បាន​ទៀត​ ទេ​។​

​តាម​ព័ត៌មាន​ទម្លាយ​បានអោយដឹង​ទៀត​ថា ៖ ដូចជា​លោក​ប្រធាន​ផ្នែក​បសុព្យាបាល​សត្វ សួន ប៊ុនធឿន និង​បក្ខពួក​ពី​បី​នាក់​បាន​ភ្លើង​ខៀវ​ពី​លោក ថៃ លី ទៅ​ដាក់​កុងត្រូលជជុះ ២ ទីតាំង​នៅ​ព្រុំប្រទល់​ខេត្ត​កណ្ដាល កំពត និង​ព្រំដែន​យួន​ចាំ​ជម្រឹត​យក​លុយ​ពី​ក្រុម​អ្នករកស៊ី​យ៉ាង​ជិះសេះ​លែងដៃ​ បំផុត​ហយ​ដែល​បញ្ហា​នេះ​គេ​ពុំ​ដឹង​ថា អភិបាលខេត្ត​តាកែវ​វ័យក្មេង​ជើង​ខ្លាំង ឡាយ វណ្ណះ មា​ឆន​ដឹង​រឿង​ឫ​ទេ​រឺ​ក៏​ធ្វើ​ជា​ពុំ​ដឹង​ពុំ​ឭ​នោះ ។​

​ប្រភព​ពី​ក្រុម​អ្នករកស៊ី​ទិញ​គោ​ក្របី​និង​ក្រុម​អ្នក​ទិញ​មាន់​ទា​ ក្នុងស្រុក​និង​ឆ្លងដែន​ទាំងនោះ​បាន​អោយដឹងទៀតថា​៖​បញ្ហា​នោះ​គឺជា​អំពើ​ ពុករលួយ​ឃុបឃិត​មួយ​ទាំងស្រុង​បើកភ្លើង​ខៀវ​ពី​សំណាក់​នាយ​ពេទ្យសត្វ ថៃ លី នោះ​តែម្ដង​ហើយ​មេ​ពេទ្យសត្វ​រូបនេះ​ក៏​គេច​មិន​ផុត​ពី​ការរិះគន់​ថា​ ប្រព្រឹត​អំពើ​ពុករលួ​យ​បណ្ដោយអោយ​ប្រធាន​ផ្នែក សួន ប៊ុនធឿន​ប្រដេញ​ចុះ​ដាក់​កុងត្រូលជជុះ​ចាំ​ចាប់​ជម្រឹត​យក​លុយ​ពី​ក្រុម​ ប្រជាពលរដ្ឋ​ឈ្មួញ​ស្ងិត​នៅ​ចំណុច​ពេជ្រ​សារ ក្នុង​ឃុំ​ពេជ្រ​សារ និង​តំបន់​ប៉ុស្តិ​ច្រក​កំណប់ ស្រុក​គិរីវង់​យ៉ាង​មមាញឹក​បំផុត​ដែល​គួរតែ​អភិបាលខេត្ត​តាកែវ​មិន​គួរ​ មើលរំលង​ពី​សកម្មភាព​បទល្មើស​ប្រឆាំង​ទៅនឹង​ភូមិ​ឃុំ​សុ​វត្ថ​ភាព​នោះទេ​។​

​បើ​តាម​ក្រុម​អាជ្ញាធរ​ដែនដី​ក្នុង​តំបន់​បាន​ទម្លាយ​សុំ​មិន​បញ្ចេញ​ ឈ្មោះ​ថា​៖​បច្ចុប្បន្ន​ផ្លូវ​ច្រក​កំណប់ និង​ពេជ្រ​សារ​នេះ​គឺ​ក្រុម​ពេទ្យសត្វ​ដាក់​កុងត្រូលជជុះ​ធំ​ជាងគេ​ក្នុង​ ស្រុក​គិរីវង់​នេះ​ឯ​ប្រជាពលរដ្ឋ​វិញ​ដាច់ខាត​ត្រូវតែ​បង់​លុយ​ទៅអោយ​ ពេទ្យសត្វ​ទើប​រកស៊ី​បាន​នេះ​ជា​ការស្រែក​រក​អន្ដរាគ​ម​ន៏​ជួយ​ពី​សំណាក់​ ក្រុម​ប្រជាពលរដ្ឋ​ឈ្មួញ​ដែល​រកស៊ី​តូចតាច​តាម​ផ្លូវ​នេះ​។​ហើយ​វា​ជាការ​ ពឹត​ផងដែរ​ដែល​លោក​ថៃ​លី​បាន​ដាក់​មនុស្ស​ជំនិត​ពីរ​បី​នាក់​មាន សួន ប៊ុនធឿន មានឈ្មោះ ខុំ និង​បក្ខពួក​អោយ​ដេកចាំ​យក​លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​គ្មាន​ការអាក់ខាន​ នោះទេ​។​

​ព័ត៌មាន​ទម្លាយ​អោយដឹងទៀតថា​៖​តាម​ការសង្កេត​គេ​ឃើញ​មាន​ក្រុម​ប្រដាប់​ អាវុធ​នគរបាល​និង​មន្ដ្រី​អាវុធហត្ថ​ជាតិ​ពីរ​បី​នាក់​ចុះ​ធ្វើ​សកម្មភាព​ជា ​មួយ​យ៉ាង​ហ៊ឹកហ៊ាក់​បំផុត​។​ហើយ​សក្ឲម្មភាព​គាង​ជម្រឹត​ឈ្មួញ​ប្រជាពលរដ្ឋ​ អោយ​ចូល​បង់លុយ​សម្រា​ប់ ម៉ូតូ​ពី​៨០០០០​ម៉ឺន​ទៅ​១០០០០០​ម៉ឺន រៀល ឯ​រថយន្ត ពី​២០០០០០​រៀល​ទៅ​៤០០០០០​ម៉ឹន​រៀល​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ភ័យខ្លាច​បំផុត​ នឹង​ដាច់​ខាត​ត្រូវតែ​បង់​បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​គេ​យក​លេស​នេះ​លេស​ នោះ​មក​ដាក់បន្ទុក​មិនអាច​ប្រជាពលរដ្ឋ​រកស៊ី​បាន​ឡើយ​ក្រៅពី​ស្រែក​រកពុទ្ធោ ​តែ​ក្នុង​ពោះ​សុំអោយ​មាន​អន្តរា​គម​ន៏​ដក​ពួក​ពេទ្យសត្វ​ឆ្លឿតឱកាសអ​ស់​នោះ ​ទៅ​ទុក​អោយ​ប្រជាពលរដ្ឋ​រកស៊ី​បាន​ដោយ​សុខ​ស្រួល​ខ្លះៗ​។​

​មាន​សំណូមពរ​ប្រជាពលរដ្ឋ​លើកឡើងថា ៖ បើ​សត្វ​គោ​ក្របី​ប្រជាពលរដ្ឋ​ទិញ​ទាំង​នោះ​សុទ្ធតែ​មាន​លិខិតស្នាម​និង​ ច្បាប់​ត្រឹមត្រូវ​អស់ហើយ ហេតុ​អ្វី​ចាំបាច់​ត្រូវ​បង់លុយ​អោយ​ក្រុម​ពេទ្យសត្វ​ជម្រឹត​ថែម​ទៀត តើ​នេះ​ជា​គោល​ការ​របស់​ក្រសួង​កសិកម្ម​អោយ​ក្រុម​ពេទ្យ​សត្វលោក ថៃ លី ដេកចាំ​កាក់​គាប​យក​លុយ​ពី​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​មែន​ឫ ? ។​

​ជាងនេះទៅទៀត ក៏​មាន​សំណូមពរ​អោយ​ថ្នាក់លើ​ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ គួរតែមាន​វិធានការ​ដាក់​ការស្រាវជ្រាវ​ទៅលើ​សកម្មភាព​នោះ​ជា​បន្ទាន់​ផង​។​ ព្រោះថា​កុងត្រូលជជុះ​នោះ​កាក់កប​ត្រូវប៉ាន់​ខ្លាំងណាស់​ធ្វើអោយ​បក្ខពួក​ ពេទ្យ​សត្វលោក ថៃ លី ធ្វើ​មានបាន​ខួបប្រាំងខួបវស្សា​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ​។​ហើយ​ដែល​ គួរតែ​ដុះក្អែល​ចេញ​ម្តង​ទៅ​មិន​គួរ​ទុក​អោយ​ធ្វើបាប​ឈ្មួញ​ប្រជាពលរដ្ឋ​ជា​ បន្ត​នោះទេ​៕
​ដោយ ៖ រំ​យោល​

layvaknak_vengsokhon_omyentieng