វិរៈ​៩១១ ​ក្រោមអំ​ណាចលោ​កសូ ចាន់​រីលួច​បើកច្រក នាំពលករ ​ខុសច្បាប់​ចេញ?

ព្រឹត្តិការណ៍ ចាប់ឃាត់ ខ្លួនពលករ ខ្មែរនៅ​ ប្រទេសថៃ គឺផ្តើមចេញ ពីច្រករបៀង ដែល​តែងតែ អនុញ្ញាត ឲ្យពលករ ចេញខុសច្បាប់ ជាថ្នូរនឹង ផលប្រយោជន៍ ។ ជាក់ស្ដែង វរៈ៩១១ក្រោមអំណាច លោកសូ ចាន់រី គឺ​បានអនុវត្ត ផ្ទុយពី បទបញ្ជា របស់រដ្ឋមន្ត្រី ​ក្រសួង មហាផ្ទៃ ទើបបញ្ហា ចាប់ខ្លួន រួមទាំង បាញ់សម្លាប់ ដោយមាន ពេលខ្លះ ផ្ទុះមីន ធ្វើឲ្យរងគ្រោះ ដល់ពលករ ថែមទៀតផង​ ។
សូមរំលឹកផងដែរថាសម្តេចស ខេងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងដែននៅខេត្តបន្ទាយមានជ័យ បានរំឭកដល់មន្ត្រីពាក់ព័ន្ធឲ្យយកចិត្តទុកដា​ ក់ចំពោះលំហូរពលករចំណាកស្រុកខុសច្បាប់ពីកម្ពុជាទៅក្រៅប្រទេស។
សម្តេច ស ខេង ចាត់ទុកថាពលករចំណាក​ ស្រុកដោយស្របច្បាប់បានទទួលការងារនិងប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវិតនិងជីវភាពគ្រួសារ។ ទោះយ៉ាងណា សម្តេចថាពលករចំណាកស្រុកដោយខុស​ ច្បាប់បាននាំមកវិញនូវផលវិបាកដល់គ្រួសារនិងសង្គមជាតិ។ សម្តេចលើកឡើងថា ពលករចំណាកស្រុកខ្លះរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទារុណ្ឌកម្ម ពិការភាព និងប្រើប្រាស់គ្រឿង​ញៀនជាដើម។
សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជា​តិដកស្រង់សម្តី លោក ស ខេង មកចុះផ្សាយថា៖ «ក្នុងចំណោមអ្នកធ្វើ ទេសន្តប្រវេសន៍ដែលមានចំនួនរហូតដល់ទៅ ប្រមាណជាង១លាននាក់ នៅកំពុងបន្តកើ​នឡើងជារៀងរាល់ថ្ងៃក៏បាននាំមកវិញនូវ បញ្ហាប្រឈម ធំៗមួយចំនួនដូចការកេង ប្រវ័ញ្ចការ រងទារុណកម្ម ពិការភាព បាក់កម្លាំង បាត់បង់សមត្ថភាពពលកម្ម បាត់បង់ស្មារ​តីសតិអារម្មណ៍ការ ប្រើប្រាស់គ្រឿងញៀននិងបញ្ហាផ្សេងៗទៀត ទាំងកុមារ និងមនុស្សចាស់ដែលបញ្ហា ទាំងអស់នេះ បានក្លាយជាបន្ទុកសម្រាប់ គ្រួសារ សង្គម​ រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះ»។
សម្តេច ស ខេង ក៏បញ្ជាឲ្យអាជ្ញាធរពាក់ព័​ ន្ធទប់ស្កាត់ការចំណាកស្រុកទាំងនេះឲ្យបានជោគជ័យនិងបានអនុម័តឲ្យបិទច្រករបៀងនៅតាមព្រំដែន ដោយថាដើម្បីការពារសុវត្ថិភាពពលករឆ្ល​ងដែនដោ​យខុសច្បាប់។ មិនតែប៉ុណ្ណោះ សម្តេចណែនាំឲ្យមន្ត្រីរបស់លោកចាំជួយ​ សង្គ្រោះពលករដែលត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់ម​កកម្ពុជាវិញផងដែរ​។
គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានពលករធ្វើការនៅក្រៅប្រទេសដោ​ យស្របច្បាប់ប្រហែលជា៧០ម៉ឺននាក់នៅប្រទេសថៃ ៤ម៉ឺននាក់នៅកូរ៉េខាងត្បូង ៥ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី ៤០០នាក់នៅសិង្ហបូរី និង២០០០នាក់នៅជប៉ុន៕

a-150x150