មេឈ្មួញឈ្មោះ ម៉ែអាម៉េង ហៅយាយប្រហិត និងតាគ្រួច គឺល្បីមានអំណាចបិទមាត់ក្រុមសមត្ថកិច្ច ដោយអំពើពុករលួយឃុបឃិតជាមួយនិងជំនាញតាមច្រកព្រុំដែនអន្តរជាតិនិង តាមច្រករបៀងនានាក្នុងខេត្តកោះកុងនាំចូល ស្លាប ជង្គង់ និងប្រហិតសាច់មាន់ត្រូវមីន យកមកបោះអោយម៉ូយឈ្មួញកណ្តាលចែកចាយលក់លើទីផ្សារក្នុងស្រុកខ្មែរ យ៉ាងអនាធិបតេយ្យបំផុត មិនគួរបើអគ្គនាយកដ្ឋានកាំកងត្រូលមើលរំលងនោះទេ។
តាមប្រភពទម្លាយអោយដឹងថា៖រហូតមកដល់បច្ចុប្បន្នបើទោះជាមាន ការចុះផ្សាយបង្ហាញពីអំពើពុករលួយតាមរយះឃុបឃិតរបស់មន្ត្រីជំនាញ ប្រចាំច្រកទ្វារច្រកតំបន់និងច្រកទ្វារអស់នោះក៏ប៉ុន្តែគេនូវតែ ឃើញមេឈ្មួញធំមានអំណាចម៉ែ អាម៉េងហៅយាយប្រហិតនិងតាគ្រួចនាំចូលជង្គង់មាន់ ស្លាប និង ប្រហិតសាច់មាន់ល្មើសច្បាប់ចូលមកលក់ក្នុងស្រុកសម្លាប់សុខភាព សាធារណដដែល។
មកទល់នឹងពេលនេះ គេពុំដឹងថា តើមន្ត្រីជំនាញកាំកុងត្រូលខេត្តនិងមន្ត្រីកាំកុងត្រូលច្រកទ្វារចាំ យាមនេះធ្វើមានបានឃុបឃិតជាមួយនិងក្រុមឈ្មួញព្រមទាំងមេឈ្មួញ ក្នុង១ខែៗប៉ុន្មានម៉ឺនបាតប៉ុន្មានម៉ឺនដុល្លារនោះទេបានជារួមដៃ ឃុបឃិតអោយក្រុមឈ្មួញដូចជាម៉ែអាម៉េងនាំចូលទំនិញប៉ះពាល់សុខភាព ដូចជា ជង្គង់មាន់ ស្លាបមាន់និងប្រហិតសាច់មាន់ត្រូវមីនមកលក់តាមទីផ្សារបំពានច្បាប់ ហាមឃាត់យ៉ាងអនាធិបតេយ្យនោះ។
ម្យ៉ាងទៀត ករណីមន្ត្រីជំនាញធូរលុងឃុបឃិតជាមួយឈ្មួញបែបនេះ វាគឺជាអំពើពុករលួយមួយរបស់មេកាំកុងត្រូលមុខលុយយ៉ាងច្បាស់ក្រឡែត ។ ហើយដែលក្រោយពេលបានតំណែងហើយគឺមេជំនាញកាំកុងត្រូលនូវច្រកទ្វារចាំ យាមនិងមេសាខាកាំកុងត្រូលខេត្តកោះកុងពុំដែលខ្វាយខ្វល់គិតពី សុខភាពសាធារណនោះទេគឺបែរជាក្រាញអំណាចប្រព្រឹត្តអំពើពុករលួយមកទល់ ថ្ងៃនេះដោយរួមដៃអោយក្រុមមេឈ្មួញដូចជា ម៉ែអាម៉េង និងតា គ្រួច នាំចូលសាច់មាន់ហួសដឺឡេនិងស្លាបមាន់ ជង្គង់មាន់ចូលមកលក់ចែកចាយក្នុងទីផ្សារយ៉ាងបំពានច្បាប់ ជាថ្នូរនឹងស្រោមសំបុត្រលុយដាក់ខែមិនខ្វល់ពីការប៉ះពាល់សុខភាព សាធារណសូម្បីបន្តិចហើយដែលបញ្ហានេះគួរតែអគ្គនាយកដ្ឋានកាំកុងត្រូល ដាក់ការស្រាវជ្រាវពីភាពអសកម្មរបស់ក្រុមជំនាញកាំកុងត្រូល ខេត្តកោះកុងជាបន្ទាន់ផងដើម្បីជាវិធានទប់ស្កាត់សុខភាពសាធារណះក៏ ដូចជាទប់ស្កាត់ការនាំចូល ជង្គង់ ស្លាប ប្រហិតសាច់មាន់ខូចគុណភាពពីប្រទេសថៃជារៀងរាល់យប់ថ្ងៃជាប្រចាំ នោះ។
បើតាមមន្ត្រីដែនដីបានខ្សឹបអោយការរិយាល័យរបស់យើងដឹងទៀតថា ៖ ករណីធូរលុងក្នុងស្រោមឃុបឃិតរបស់ជំនាញកាំកុងត្រូលនោះ គឺមេឈ្មួញមានអំណាចបាននាំចូលនូវប្រហិតសាច់មាន់ហួសដឺឡេ និងជង្គង់ស្លាបមាន់ខុសច្បាប់ក្នុងមួយយប់ៗ មិនក្រោមពី១៥ តោនទៅ២០តោននោះទេ ដើម្បីបំរើអោយទីផ្សារបំផ្លាញសុខភាពសាធារណ ក្នុងខេត្តកោះកុងនិងទីផ្សាររាជធានីភ្នំពេញ។
ប្រភពមន្ត្រីដដែលបានបង្ហើបទៀតថា គេពុំច្បាស់ទេ អំពីល្បេចកលនៃការនាំចូលទំនិញខុសច្បាប់នោះ ប៉ុន្តែគេគ្រាន់តែដឹងថាទំនិញខុសច្បាប់ ជង្គង់មាន់ ស្លាប់មាន់ និង សាច់ប្រហិតស្អុយខុសច្បាប់មួយចំនួនកំពុងត្រូវបានហូរចូលតាមផ្លូវទឹក យ៉ាងរលូនស្ងាត់ស្ងៀមបំផុតតាមអំពើចិត្តតាមច្រកតំបន់ឃុំត្រពាំងរូង ក្នុងស្រុកកោះកុងាន ។
ជាងនេះទៅទៀត មន្ត្រីក៏បង្ហើបទៀតថា ការនាំចូលប្រហិតស្អុយហួសដឺឡេ និង សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ខុសច្បាប់តាមទូកសមុទ្រតូចធំ១ចំនួនមកឡើងច្រាំងផែ ក្នុងភូមិត្រពាំងរូងសម្ងាត់១ជាច្របៀងក្រោមការគ្រប់គ្រងរបស់ មន្ត្រីនគរបាលវរព្រំដែននោះ។
ជារៀងរាល់យប់ គេតែងឃើញទូកធំតូចដឹកទំនិញខុសច្បាប់ និងប្រហិតខូចគុណភាព និងជង្គង់មាន់ស្លាបមាន់ ដែលច្បាប់ហាមឃាត់នោះពីពីរទៅបីទូកធំតូច ចំណុះពី២០តោនទៅ៤០តោន ចូលចតហើយលើកដាក់ចូលលើរថយន្ដយីឌុប និងឡានកូរេដឹកទៅកាន់ទីផ្សារខេត្តកោះកុងនិងទៅកាន់ទីផ្សារ រាជធានីភ្នំពេញយ៉ាងសកម្មបំផុត ហើយអ្វីជាការកត់សម្គាល់នោះគឺប្រភពអះអាងដែលគេថាឃើញតែក្រុម មន្ត្រីជំនាញនគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួងនិងជំនាញមួយចំនួនមានមុខមកហែរហមយកលុយពីឈ្មួញម៉ែអា ម៉េងនិងតាគ្រួចជាប្រចាំខែប្រចាំថ្ងៃនោះគ្មានទេសកម្មភាព បង្ក្រាបបទល្មើសជាដុំកំភួននោះ។
ដោយឡែក ពាក់ព័ន្ធនិងការហូរចូលទំនិញខុសច្បាប់ដូចជាសាច់ប្រហិតស្អុយ និងជង្គង់មាន់ស្លាបមាន់នេះ ក៏មានការលើកឡើងពីអាជ្ញាធរដែនដីសំណូមពរអោយមេជំនាញថ្នាក់លើតាម ជាន់ថ្នាក់គួរតែដាក់ការទប់ស្កាត់ជាបន្ទាន់ផងទៅលើការអសមត្ថភាព របស់មេកាំកុងត្រូលខេត្តកោះកុងផងនោះ ។ ជាពិសេសគឺអង្គភាពប្រឆាំងអំពើពុករលួយតែម្តង ដែលពុំគួរនឹងមើលរំលងពីសកម្មភាពរបស់មេកាំកុងត្រូលច្រកទ្វារចាំយាម និងទង្វើរអសមត្ថភាពរបស់មេសាខាកាំកុងត្រូលខេត្តកោះកុងនោះទេ ៕
ដោយឆ្លាមសមុទ្រ