​លោក ស៊ុន សុធា មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដាក់​កុងត្រូល​យក​ប្រាក់​ពី ឈ្មួញ​!​

កំពង់ស្ពឺ ៖ តាម​ក្រុម​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ ដែល​ដឹក​ទំនិញ​មក​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ពិសេស​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​តែម្តង មិន​អាច​គេចផុត​ពី​ការតាមប្រមាញ់​របស់​ក្រុម​កូនចៅ​លោក ស៊ុន សុធា មេ​នគរបាល​សេដ្ឋ​សេដ្ឋកិច្ច​ថ្មី​នេះឡើយ​។​ហើយ​ទោះបី​ទំនិញ​ទាំងនោះ​ មានច្បាប់ មាន​បង់ពន្ធ​គ្រប់​ក៏ដោយ ក៏​ត្រូវតែ​បង់​សេវា​ពុករលួយ​នោះ​ទៅឱ្យ​ក្រុម​នគរបាល​របស់​លោក ស៊ុន សុធា​អោយខាងតែបាន​ផង​ដែរ​បើ​ពុំ​ដូច្នេះ​ទេ​និង​ត្រូវ​បាន​ការរំខាន​ ក្លាយទៅជា​បញ្ហា​ធំដុំ​មិន​ខាន​។​

​ជា​ការពិត ប្រភព​ពី​ក្រុម​មន្ត្រី​នគរបាល​ខាងលើ​បាន​ឱ្យដឹងទៀតថា ៖ ដូចជា​ពេល​កន្លងមក​លោក ស៊ុន សុធា ធ្លាប់​ចុះ​ទៅ​បំពេញការងារ នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​បាត់ដំបង ដោយសារតែ​គាត់ ល្មោភ​ចាប់​ជំ​រឹត ប្រជាពលរដ្ឋ អ្នករកស៊ី យក​លុយ​ខុស​បែបបទ នោះ គាត់​ក៏​ត្រូវ​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​រឿង​កៀរគរ​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ និង​ទំនិញគេចពន្ធ ឱ្យ​ចូល​បង់លុយ ដើម្បី​ចៀសផុត​ពី​ការបង្ក្រាប និង​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​គោរព​អាជ្ញាធរ​ខេត្ត​នោះ​ហើយ​ ក៏​ត្រូវបាន​ដក​សេចក្ដី​ទុកចិត្ដ​និង​បណ្ដេញចេ​ញ​ពី​ខេត្ត​នោះ​។ ប៉ុន្ដែ​ដោយសារ​តែ​អំណាច​លុយ ពុករលួយ ពី​ការចាប់​ជំរឹត​អ្នករកស៊ី​បាន​ច្រើន​នោះ ទើប​គាត់​អាច​តូ​តណ្ដើម​កៅអី​ពី​លោក ជុង លឹម​ហាន និង​លោក អ៊ុន សុធា បាន​ប៉ុស្ដិ​ទីតាំង​ខ្លាញ់​យ៉ាង​សង្ហា ហើយ​ដាក់​ការចាប់​គាបសង្កត់​ទៅលើ​មន្ត្រី អោយ​ចាប់​ជំរឹត​ក្រុម​ប្រជាពលរដ្ឋ អោយ​ចូល​បង់​លុយ​ដោយ​គ្មាន​ឈ្មួញ​រូប​ណា​រួចខ្លួន​នោះ​ទេ​។​

​តាម​សេចក្តីរាយការណ៍​អោយដឹងទៀតថា​៖​គឺ លោក ស៊ុន សុធា​អាង​ខ្លួន​ជា ប្រធាន​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំការ​ ពី​បី​ខេត្ត​នេះ​បាន​ចុះ​ប្រតិបត្តិ​ការដាក់​ប៉ុស្តិ​យ៉ាងសកម្ម​បំផុត​ក្នុង ​ខេត្ត​កំពង់ស្ពឺ​(​បុ​ស្តិ​ឧត្តុង​) និង​ផ្លូវជាតិ​លេខ​៤ ហើយ​បាន​ប្រើ​អំណាច​ឥទ្ធិពល​ថា​ជា​នគរបាល​មហាផ្ទៃ​គ្របដណ្តប់​ទៅលើ​មន្ត្រី​ នគរបាល​របស់​ខេត្ត តាមរយៈ​នៃ ការ​ដាក់​ពង្រាយ​កុងត្រូលជជុះ និង​ឱ្យ​កូនចៅ​ដេញ​បង្ក្រាប​ក្រុម​អ្នករកស៊ី ជម្រិត​យក​លុយ​ដូច​ហ្វូងគោ​យ៉ាង​អនាធិបតេយ្យ​បំផុត​ជាជាង​ការស្វែងរក​ បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​ដែល​បញ្ហា​នេះ​មិនគួរ​បើ​ក្រសួង​មហាផ្ទៃ​ មើលរំលង​ទង្វើ​កំពង់​ប្រឹង​ចាប់​ទំនិញ​ស្រង់ដើម​របស់គាត់​នោះទេ ។​

​មិនតែប៉ុណ្ណោះ មន្ត្រី​បាន​លើកឡើង​ថា​៖​ចាប់តាំងពី​លោក ស៊ុន សុធា បាន​ទទួល​លិខិត​បេសកកម្ម ជា​ប្រធាន​ក្រុមប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រចាំ​ប្រតិបត្តិការ​ខេត្ត​កំពង់ស្ពឺ កាលពីដើម​ខែ​សីហា កន្លង​ទៅ​មក​ទល់​នឹង​ពេលនេះ​គឺ លោក ស៊ុន សុធា បាន​បែងចែក​កម្លាំង​ក្រោម​ឱវាទ​ទៅ​តាម​ជំនាញ ដើម្បី​អោយ​ប្រឹង​ក្ដោប​ប្រមូល​យក​លុយ​បង់​អោយ​មេ​ថ្នាក់លើ​យក​មក​បង់​ជូន​ គាត់ ហើយ​គាត់​ចាំ​ដេក​អេះ​ពោះ ប្រមូល​លុយដុំៗ​យ៉ាង​ត្រជាក់​មេជើង និង​យក​ទៅ​បង់​ជូន​ថ្នាក់​លើ​បន្ត​ផងដែរ​ដើម្បី​ការពារ​ប៉ុស្តិ​ថ្មី​ដែល​ ទើបតែ​តណ្ដើម​បាន​នោះ​ដោយ​ពុំ​ខ្ចី​ខ្វល់​ពី​តួ​នាទិ​ទប់ស្កាត​បទល្មើស​ នោះឡើយ ។​

​បើ​តាម​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ឈើ និង​ទំនិញ តាម​ផ្លូវជាតិ​លេខ​៥ ត្រូវ​តែ​ទំនាក់ទំនង ចូល​បង់លុយ​ឱ្យ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់​លោក ស៊ុន សុធា ដែល​ដាក់​ប៉ុស្តិ៍​នៅ​ក្បែរ​ផ្សារ​ឧដុង្គ​ផងដែរ ទៅ​តាម​តម្លៃ ដែល​ពួកគេ​បានកំណត់ មានដូចជា លុយ​ប្រចាំខែ ប្រចាំ​ជើង និង​លុយ​ថ្លៃ​បាយ យ៉ាងតិច​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​នោះទេ​គឺ​តម្រូវអោយ​បង់​ចំពោះ​ទំនិញ​ ស្របច្បាប់ ជា​ថ្លៃ​បាយ​ដ៏​លើសលប់​ទៅ​ក្រុមមន្ត្រី ដែល​ប្រចាំការ​តាម​ប៉ុស្តិ៍​ជជុះ​ទាំងនោះ​។​

​ឯ​សម្រាប់​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​លើសលប់​តាម​រថយន្ត​យី​ឌុប ទាំង​ខ្សែៗ​នោះ ភាគច្រើន​ដឹក​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខុសច្បាប់​ដាច់ខាត​ត្រូវ​ទំនាក់ទំនង បង់លុយ​ដុំ​លុយ​ខែ​ជូន​លោក ស៊ុន សុធា តាមរយៈ​មន្ត្រី​ដែល​ឈរជើង​ប្រចាំការ​នៅ​តាម​ប៉ុស្តិ៍​ដូចជា​ក្រុម​ឈ្មួញ​ បង្ហើប់​ថា​ក្នុង​មួយ​កុងតឺន័រ​ត្រូវ​បង់​ខែ​ចាប់ពី​១៥០០,៣០០០$​។ ហើយ​ក្រៅពីនេះ ក៏​មាន​មន្ត្រីក្រោមឱវាទ​ច្រើន​ទៀត ដែល​មាន​ជំនាញ​ស្ពាយ​កាតា​ប ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ តាម​ក្រុមហ៊ុន ឬ​តាម​ហាង​កាហ្វេ តាម​ផ្ទះ​ធ្វើ​អាជីវកម្ម​ជម្រិត​យកលុយ​ដោយ​គ្មាន​អៀនខ្មាស​ទៀតផង​ព្រោះថា​ជា ​ការដើរ​ប្រមូល​យក​លុយ​បង់​ខែ​ធ្វើ​មាន​បាន​យ៉ាង​ត្រេកត្រអាល​បំផុត​មិន​គួរ ​មើលរំលង​នោះទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​មន្ដ្រី​ប្រភព​ទម្លាយ​រឿងរ៉ាវ​ខ្សឹប​ខាងលើ​នេះ​ដែរ ក្រុម​អ្នករកស៊ី​ក៏​បាន​ខ្សឹប​ប្រាប់​ក្អោយ​យើង​ដឹង​ទៀតថា​៖ ជា​រៀងរាល់​ថ្ង​គឺ ក្រុម​អ្នករកស៊ី ដែល​បាន​ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ពី​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​ក៏​មាន​ប្រតិកម្ម​បាន​រអ៊ូ​រទាំ​ពី​សកម្មភាព​កោស​រូស បង្ខំ​ឱ្យ​បង់លុយ​ពុករលួយ​ផ្ដេសផ្ដាស​ទៅ​អោយ​មន្ត្រី ប៉ូលិស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ុន សុធា ដែល​ឈរជើង នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ទូទាំង​ខេត្ត​កំពង់ស្ពឺ​នោះ​។​

​ពិសេស​ក្នុង​ស្រុក​ភ្នំស្រួច​នោះ​តែម្ដង​ដែល​ក្រុម​ប៉ូលិស​នេះ​បានដាក់​ កំហិត ឱ្យ​ពួកគាត់​ប្រជាពលរដ្ឋ​ឈ្មួញ​ត្រូវតែ​ប​បង់លុយ​ទៅ​អោយ​ពួកគេ​តាមតែ​អំពើ​ ចិត្ត មិនអាច​សុំ​ចុះថ្លៃ​បានទេ ក្រោមលេស ធ្វើ​តាម​បញ្ជា របស់​មេ​ថ្មី (​លោក​ស៊ុន សុធា​)​ហេស៏​មិន​ធម្មតា​ទេ​។​

​ជាង​នេះ​ទោ​ទៀត​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ដែល​អត់​ខ្សែ​ធ្លាប់​ ប្រចាំការ​ប៉ុស្ដ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា​៖​គឺថា លោៈក ស៊ុន សុធា​ដែល​ទទួលបាន​ការងារ​ត្រួតត្រា​អ្នក​រកស៊ី​ក្នុង​តួនាទី​ជា​ប្រធាន ក្រុមប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ តាម​ផ្លូវជាតិ​លេខ​៤​នេះ​គឺ​គាត់​បាន​ចាយ ចាយ​លុយ​ទិញ​យក លិខិត​បេសកកម្ម ពី​លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​បាន​ចុះ​បំពេញភារកិច្ច​អស់​ជ្រាើ​ន​សែន​ដុល្លារ​អ៊ីចឹង​ហើយ​មិន​អោយ​ គាត់​លោក ស៊ុន សុធា ប្រឹង​ដាក់​ផែនការ​ឱ្យ​កូនចៅ​តាម​ជម្រិញ​ចាប់​ទំនិញ​ក្រុម​អ្នក​រកស៊ី​ ខុសច្បាប់​នោះ​។​ដូច្នេះ​មន្ដ្រី​ដែល​ដាក់ចុះ​គឺ​សុទ្ធតែ​មាន​ជំ​ជំនាញ​ខាង​ ចុះ​ប៉ុស្តិ៍​ដេញចាប់​ជម្រឹត​និង​ប្រដេញ​រថយន្ត​ដឹកទំនិញ​គ្រប់​សារពើ​បង្ខំ ​យក​លុយ​អោយ​ខាងតែបាន​បើ​ពុំនោះ​ទេ​គឺ​ប្រាកដជា​ខាន​បាន​ចុះ​ប៉ុស្តិ​ មិនខានឡើយ​។​រឿង​ដែល​គួរអោយ​ញាក់សាច់​នោះ​គឹ​ការ​ប្រដេញ​ឡាន​ដឹក​ឈើ​របស់​ ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​នោះ​តែម្ដង​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ព​តិមាន​អាស្រូវ​នេះ​ក៏​គ្មាន​អ្នកណា​ហ៊ាន​ក្អក​ ជាមួយ​ដែរ ព្រោះ​មាន​សេចក្តីរាយការណ៍​ថាៈ​លោក​វរសេនីយ៍ ស៊ុន សុធា ប្រធាន​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ នោះ គាត់ មាន​ខ្នងបង្អែក​រឹងមាំ ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ជួយ​ជ្រោមជ្រែង​និង​មាន​ចំហាយ​អំណាច​ពី​ឪពុក​ជា​ អ្នកតំណាងរាស្ត្រ​ផងដែរ ទើបបាន​ជា​មកទល់ពេលនេះ​គ្រាន់​តែ​កាន់​តំណែង​មិនទាន់​បាន​ពីរ​បី​ថ្ងៃ​ផង​ បែរជា​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ព្រមទាំង​ធ្វើអោយ​មាន​ការរិះគន់​យ៉ាង​ ខ្លាំង​ទៅ​ក្រសួង​មហាផ្ទៃ​ថា​៖​គួរតែ​មាន​វី​ធាន​ការ​នឹងដាក់​ការស៊ើបអង្កេត ​ជា​បន្ទាន់​ផងដែរ​៕
​ដោយ ស​ថ្លា ,​ស្ទាំង​ស​

sorkheng_chanvanthoeun