ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថាឈ្មួញជួញ ឈើ ប្រណិត ខុសច្បាប់ពីរនាក់ប្តីប្រពន្ឋ គឺប្តីឈ្មោះទូចប្រពន្ធឈ្មោះណាតនៅតែ ដំណើរការយ៉ាងរលូន ពុំមានសមត្ថកិច្ចណាបង្ក្រាបឡើយ ។បានដឹកជញ្ជូន ឈើសឹងរាល់យប់ថ្ងៃ គឺដឹកឈើប្រណីត តាមរថយន្តម៉ាកធុនត្រាក្នុង ១ថ្ងៃមិនតិច១០គ្រឿង ចេញពីស្រុកវ៉ើនសៃឆ្លងកាត់ស្រុកអូរជុំមកស្តុកទុក នៅឃ្លាំងចំនួន២ មានទីតាំងស្ថិត នៅភូមិថ្មីអូរមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីដើម្បី ចែកចាយ បន្តអោយឈ្មួញក្នុងក្រុងបាន លុង នឹងដឹកជញ្ជូនបន្តតាមរយៈរថយន្តស៊ាំយ៉ុង ឆ្ពោះទៅកាន់ប្រទេសវៀតណា យ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើមានលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងប៉ូលីសសេដ្ឋកិច្ចខេត្តគឺមិន ដែលបង្ក្រាបបានម្តងណាទេ។
ជាក់ស្តែងជារៀងរាល់ថ្ងៃឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះបានធ្វើកម្មភាពដឹកជញ្ជូន ឈើប្រណិតយ៉ាងសកម្មតាមរថយន្តម៉ាកធុនត្រាក្នុង១ថ្ងៃមិនតិច១០គ្រឿងដឹកចេញ ពីស្រុកវ៉ើនសៃឆ្លងកាត់ស្រុកអូរជុំមកស្តុកទុកនៅឃ្លាំងចំនួន២មានទីតាំង ស្ថិតនៅភូមិថ្មីអូរមៀតសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីដើម្បីចែកចាយបន្ តអោយឈ្មួញក្នុងក្រុងបានលុងដឹកបញ្ជូនបន្តតាមរយៈរថយន្តស៊ាំយ៉ុងតាមបណ្តោយ ផ្លូវជាតិលេខ៧៨ឆ្លងកាត់ស្រុកបរកែវស្រុកអូរយ៉ាដាវតាមច្រករបៀងភូមិភិៈ និងច្រករបៀងភូមិឡំនិងច្រកទ្វារអន្តរជាតិអូរយ៉ាដាវដើម្បីបន្តទៅលក់អោយឈ្មួញ នៅប្រទេសវៀតណាម។គឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀងខ្លាំងមានរន្ទះបាញ់ឬខ្យល់ព្យុះក៏ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះនៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ពុំឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់និងបង្កាបសោះឡើយ។ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមានលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដូចជាសមត្ថកិច្ចប៉ូលីស សេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងប៉ូលីសសេដ្ឋកិច្ចខេត្តគឺមិនដែលបង្ក្រាបបានម្តងទេ។គឺទី១ ដោយសារតែឈ្មួញជួញឈើពីរនាក់ប្តីប្រពន្ឋរូបនោះមានលុយបិទមាត់សមត្ថកិច្ច អស់ទាំងនោះនិងទី២ឈ្មួញជួញឈើពីរនាក់ប្តីប្រពន្ឋរូបនោះអួតអាងប្រាប់គេថា ខ្លួនជាសាច់ញាតិលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។
លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងសមត្ថកិច្ចច្រកព្រំដែនមិនដឹងជា ទទួលបានផលប្រយោជន៍ប៉ុន្មានទេក្នុងមួយខែៗក្នុងការបិទភ្នែកឃុបឃិតឲ្យ ឈ្មួញជួញឈើប្រណិតខុសច្បាប់ពីរនាក់ប្តីប្រពន្ឋគឺប្តីឈ្មោះទូចប្រពន្ធឈ្មោះណាត ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ធ្វើមិនដឹងមិនឮទុកឱកាសឲ្យធ្វើអី្វៗ តាមតែអំពើចិត្តដោយមិនដែលឮមាត់ឮ.ក(សូមតាមដានពតិមានបន្តលខេលក្រោយអ្នកនៅពីក្រោយខ្នងនិងរូបភាពទាំងនាក់ប្តីប្រពន្ធ៕