លោក​ពុំ​ ​វិមុល​នាយខ​ណ្ឌរដ្ឋបាល​ជលផល​ខេត្តពោធិសា​ត់អសមត្ថភាព​ក្នុងការប​ង្ក្រាបបទល្មើស​នេសាទនា​រដូវបិទ​និងបើក​នេសាទ

ខេត្តពោធិសាត់៖   ​គួរអោយសោកស្តាយ​ខ្លាំង ណាស់​!​កូនត្រីចំរុះ​ល្អិតៗ រ៉ាប់១០0រ៉ាប់ពាន់​តោន ដែលប្រជានេសាទ ចាប់​ ដោយប្រើឧបកណ៍​ទំនើប ខុសច្បាប់​ មូលហេតុ យកត្រី​ទាំងនេះទៅអោ​យ ចំណី​ត្រីរសនិងត្រីឆ្តោ​រ វាស៊ីក្រោ​យមាន ច្បាប់​អនុញ្ញាត​អោយ ចិញ្ចឹម​ត្រីឆ្ដោរនិង​ត្រី រសវិញ។
សួរថា​ទង្វើ បែបនេះតើ  ​ចំណេញដែ​រឬខាត ​។ ពិតជាខាត​ធ្ងន់ធ្ងរ ​ខ្លាំងណាស់។ បើយោងតាម​ សម្ដីរិះគន់ របស់ប្រជា​ពលរដ្ឋ ខ្មែរបានលើក​ឡើង ថាការចិញ្ចឹមត្រីរស និងត្រីឆ្ដោរនេះ
ទី១-ធ្វើអោយ ប្រជានេសាទបង្ខំចិត្ត  ប្រើឧបក​ណ៍បច្ចេក​ ទេសខុសច្បាប់​ដើម្ បីនេសាទយក កូនត្រីចម្រុះគ្រប់ប្រភេទយកទៅអោ​យត្រីរសនិងត្រីឆ្ដោរព្រមទាំងត្រីដែលចិញ្ចឹម​ផ្សេងៗទៀតស៊ី។ទី២-បើសិនការចិញ្ចឹមត្រីឆ្តោរនោះ​ធ្វើឡើង​តា​មការណែនាំរបស់មន្ត្រីជំនាញនោះវាមិនមានផលប៉ះពាល់អ្វីទេ។ប៉ុន្តែ ប្រជានេសាទគាត់មិនគោរច្បាប់និងមិនស្ដាប់​ការណែនាំទាល់តែសោះគាត់នៅតែឃុបឃិ​តគ្នាជា​មួយមន្ត្រីជំនាញលួចប្រើប្រាស់ឧបកណ៍ខុសច្បាប់ ព្រោះថា៖កូន ត្រីចម្រុះល្អិតៗទាំងនោះគ្មានទីផ្សារឡើយក្រៅពី​ធ្វើត្រីនុយគឺពេលនេសាទបានមានតែចាក់ចោលស្អុ​យពេញទន្លេតែប៉ុណ្ណោះ។
ទី៣-តាមការវិភាគតាំងពីឆ្នាំ២០១១មក ធនធានមច្ឆា​ជាតិមានការធ្លាក់ចុះបន្តិចម្តងៗរហូតមកដល់ឆ្នាំ២០១៦ធនធានមច្ឆាជាតិនៅសល់តែប្រមាណ១០ភាគរយបុណ្ណោះ
ទី៤-ការបង្ក្រាបនិងទប់ស្កាត់បទល្មើលនេសាទសព្វថ្ងៃគ្មា​នប្រសិទ្ធ​ភាព ដូចនេះបើគ្មានការយកចិត្តទុកដាក់និងមានវិធានការអោ​យបានតឹងរឹងនិងមានប្រសិទ្ធភាពនោះទេធនធានមច្ឆាជាតិច្បាស់​ជារលាយបាត់បង់ផុតពូជអស់ជាក់ជាមិនខានព្រោះសព្វថ្ងៃឧបករណ៍នេសាទទំនើបៗខុសច្បាប់ប្រភេទឆ្នុក និងបរស្បៃមុងព្រមទាំងរបាំងលបណរាវប្រវែងរាប់ពាន់ម៉ែត្រនិង​មានរាប់ពាន់សង្កាត់ដោយប្រើសាច់អួនក្រឡាញឹកស្បៃមុងនាដូវបិទ​នេសាទកំពុងបង្ហាញវត្តមានពាសពេញផ្ទៃបឹងទន្លេសាបចាប់ពីចំណុ​ចព្រំប្រទល់កំពង់ឆ្នាំង ពោធិសាត់ ទៅដល់កំពង់ថ្គោល កំពង់ឃ្នាស កំពង់ប្រាក់ កោះក្អែក ផាត់សណ្ដោង រាំងទិលរហូតដល់ ដីរនាតស្ថិតក្នុងទឹកដីស្រុកក្រគរនិងស្រុកកណ្ដៀ​ងព្រំប្រទល់ខេត្តបាត់ដំបង ពោធិសាត់ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោកពុំវិមល់ជានា​យខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់នោះកំពុងកាក់កបនិ​ងទឹកប្រាក់ប​ង់សំណូកក្រោមតុរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗទើបក្រុមអ្នករកស៊ីនេសាទខាងដំ​ណើរការទៅបានយ៉ាងរលូនបែបនេះ៕

14142034_1780941308818208_5239735641864478568_n