លោក ​ចាន់​ សុ​ផាត មេ​គយ​ស្រុកមេ​មត់ប្រមូ​លលុយ​ពីការគៃ​បន្លំពន្ធនិងនាំចេញ​ឈើ​ខុស​​ច្បាប់តាម​ច្រក​ទាំង​៣

ខេត្ត​ត្បូងឃ្មុំ ៖ ​ប្រភពបានឲ្យ​ដឹងថា​ រថយន្ត​យី​ឌុប​ដឹកឈើ​ក្រហម និង​ឈើប្រណិតឆ្លង ​ទៅកាន់​វៀតណាម ដូច​ហែរ​កឋិន តាម​ច្រក​ទាំង៣ ​ខាងលើនេះអាច​ ច​ដំណើរការ​ដោយ​ រលូនព្រោះតែ​ជំនាញ​ រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែកនិង​ជំនាញ​ គយរបស់លោកចាន់សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់បែបយ៉ាង​។ គ្រាន់តែ​សមត្ថកិច្ច​ស្ថាប័ន​ ខ្លះត្រូវ​ឈ្មួញ​ឈើ​ បង់លុយ​អោយក្នុង​មួយ​ឡាន ​យី​ឌុបចាប់ពី១០០​ដុល្លារ ​ឡើងទៅដោយឡែក​ចំណែក​មេ​គយប្រចាំ​ស្រុក​មេមត់ដែល​គ្រប់គ្រង​ច្រក​ទាំង​៣ជាមួយ​នាយ​ខណ្ឌនាយផ្នែក​រដ្ឋបាល​ព្រៃឈើទទួល​លុយ​ពី បទល្មើស​ព្រៃឈើច្រើនជាងគេ​។

ស​កម្ម​ភាព​​ដឹក​ឈើ​​ល្មើស​ច្បាប់ដ៏​គ​គ្រឹក​គ​គ្រេងឆ្ពោះ​​មកកា​ន់​ខេ​ត្ត​​ត្បូង​ឃ្មុំឆ្លង​ទៅ​​វៀ​ត​ណាម តាម​​ច្រក​​ដូន​រ័ត្ន ច្រក​​ចាន់​​មូល ច្រក​​បឹងជ្រោងបាន​​ក្លាយជា​​ប្រភ​ព​​ឆ្នាំងបា​យរបស់​លោកចាន់សុ​ផាតជា​ប្រ​ធា​ន​សា​ខា​គយនិង​​រដ្ឋា​ករប្រចាំ​ស្រុក​មេមត់ដូចដែល​ប្រភព​មួយចំនួនបាន​ខ្សឹប​ប្រាប់ថាក្នុង​មួយខែៗ​លោកចាន់សុផាតប្រមូល​លុយ​បានរាប់ម៉ឺន​ដុល្លារដែល​គេ​សង្ស័យថាកើតចេញពីអំពើពុករលួយឃុបឃិតជាមួយ​ឈ្មួញរកស៊ី​ដឹកឈើ​ខុសច្បាប់និងឈ្មួញនាំទំនិញគេចពន្ឋនិងទំនិញខូចគុណភាពពីប្រទេសវៀតណាម។ហើយ​ការប្រមូល​លុយមួយចំនួន​ធ្វើឡើង​ដោយ​ខុសច្បាប់មិនមែនជា​គោលការណ៍របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

លោកមេគយចាន់សុផាតមានជំនាញប្រមូលសេដ្ឋកិច្ចតាមច្រកទាំង៣នេះយកទៅច្រកហោប៉ៅផ្ទាល់ខ្លួនជាជាងការប្រមូលពន្ធជូនរដ្ឋ។ដូច្នេះគេចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតពីស្ថានភាពជាក់ស្តែងនៃការការដឹកជញ្ជូនឈើប្រណីតខុសច្បាប់និងទំនិញគេចពន្ធឆ្លងកាត់ច្រកដូនរ័ត្នច្រកចាន់មូលនិងច្រកបឹងជ្រោងទៅប្រទេសវៀតណាមដែលមានរូបភាពគគ្រឹកគគ្រេងហើយប្រាក់ចំណូលភាគច្រើនហូរចូលតែហោប៉ៅមន្ត្រីគយដែល មានតួនាទីប្រមូលចំណូលថវិកាជូនជាតិតែប៉ុណ្ណោះនិងគួរតែចាប់ផ្តើមយកលោកមេគយ ចាន់សុផាតធ្វើការស៊ើបអង្កេតភាពអសកម្មឲ្យស្របទៅតាមកំណែទម្រង់ស៊ីជម្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

aunpoanmonytoath_kunnhoem