ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍មហាជន ខេត្តសៀមរាបបានរិះគន់ថា ឈ្មួញដឹកទំនិញគេច ពន្ធខុសច្បាប់ដូច ជាគ្រឿងសំណង់ទំនិញ គ្រប់មុខជាពិសេសការលំហូរ ចូលប្រេងរត់ពន្ធមកពី តាមបណ្ដាច្រកព្រំដែន កម្ពុជា.ថៃដូចជាប៉ោយប៉ែត. អូរស្មាច់និងច្រករបៀងផ្សេងៗ ទៀត។មកស្តុកក្នុងឃ្លាំង របស់ឈ្មួញធំៗនិងស្ថានីប្រេងឥន្ទនៈ នៅក្នុងខេត្តសៀមរាប។
ទំនិញ គ្រប់ប្រភេទទាំងនោះ លក់ចែកចាយបន្ តទៅតាមទីផ្សារនិងបោះ ដុំគ្រប់កន្លែងផ្សេងៗគ្នា ។ដោយឡែកប្រេងរត់ពន្ធលំហូរ ចូលម កពីតាមច្រកទ្វារដោយអត់បងពន្ធបាន ធ្វើឲ្យខាតបង់ការប្រមូលថវិកា ជាតិធ្ងន់ធ្ងរ។
ប្រជាពលរដ្ខសង្ស័យនិងរិះគន់ថាសកម្មភាពនេះដោយសារតែមានការបើកដៃពីសំណាក់មន្ត្រីគយរបស់លោកសុខសុដារ៉ាជាប្រធានសាខាគយខេត្តសៀមរាបគិតតែសម្ងំប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។
សេចក្ដីរាយការណ៍បន្តថាកន្លងទៅគេមិនដែលឃើញមន្ត្រីគយរបស់លោកសុខសុដារ៉ាចេញប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនទំនិញក៏ដូចជាប្រេងគេចពន្ធខុសច្បាប់ម្តងណាឡើយ។
ចាប់តាំងពីពេលដែលលោកសុខសុដារ៉ាត្រូវបានតែងតាំងជាប្រធានសាខាគយប្រចាំខេត្តសៀមរាបរហូតមកដល់ពេលបច្ចុប្បន្ននេះទង្វើនេះមិនគួរណារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាពិសេសសាម៉ីអង្គភាព មើលរំលងពីភាពអសកម្មទាំងនោះឡើយ។
សូមបញ្ជាក់ថាសេចក្ដីរាយការណ៍ខាងលើគឺជាដំណឹងបឋមនៅឡើយ។ហើយសារព័ត៌មានយើងស្នើសុំអោយលោកសុខសុដារ៉ាប្រធានសាខាគយប្រចាំខេត្តសៀមរាបបកស្រាយបំភ្លឺតាមរយៈលេខទូរស័ព្ទរាល់ម៉ោងធ្វើការ៕